» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3332 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099099 នាក់

ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង

 

ប្រទេសថៃ៖ សារព័ត៌មានក្នុងប្រទេសថៃ នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០២៦ នេះ បានរាយការណ៍ឲ្យដឹងពីករណីផ្ទុះឡានដឹកសាំងធុនធំមួយគ្រឿង ដែលបណ្តាលឱ្យកម្មករម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ កន្លងទៅ នៅម៉ោងប្រមាណ ៨ យប់ នៅឃុំណងខាម ស្រុកស្រីរាជា ខេត្តឈុនបុរី។a bom car gaz 

តាមអ្នកបើកបរបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួនបានបើកឡានមួយគ្រឿងនេះចតទុកនៅតាមផ្លូវ ក្រោយពីបានដឹកសាំងឱ្យគេរួចរាល់។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែឮសំឡេងផ្ទុះយ៉ាងខ្លាំង ហើយក៏ឃើញបំណែកធុងសាំងហោះទៅលើមេឃ។

តៃកុងឡានមិនមានគ្រោះថ្នាក់ទេតែ ក្នុងករណីនេះដែរ គេបានឱ្យដឹងថា មានកម្មករវ័យ ៣៦ ឆ្នាំម្នាក់បានបាត់បង់ជីវិត ដោយសារតែដើរកាត់ឡានខាងលើនេះនៅពេលកើតហេតុ បណ្តាលឱ្យមានការផ្ទុះត្រូវមួយទំហឹង និងរាងកាយបានដាច់រហែកខ្ទាតចេញប្រហែលជា ៣០០ ម៉ែត្រឯណោះ។

សម្រាប់ ការស៊ើបអង្កេតដំបូងបានបង្ហាញថា មិនមានប្រេងនៅសល់ក្នុងធុងនៅពេលកើតហេតុនោះទេ ដូចនេះហើយទើបគ្មានការផ្ទុះឆាបឆេះ ហើយវាក៏ជាសំណាងល្អដែរ ដែលស្ថានភាពមិនធ្ងន់ធ្ងរជាងនេះ។

អធិការនគរបាលស្រុកណងខាំ រួមជាមួយក្រុមអ្នកជួយសង្គ្រោះ និងភ្នាក់ងារពាក់ព័ន្ធ បានចុះទៅត្រួតពិនិត្យតំបន់នោះ និងបានឡោមព័ទ្ធសិនដើម្បីរក្សាសុវត្ថិភាព។ ពួកគេក៏កំពុងស៊ើបអង្កេតជាបន្ទាន់អំពីមូលហេតុនៃការផ្ទុះនេះ ដោយសង្ស័យថាវាអាចបណ្តាលមកពីសម្ពាធខ្យល់នៅក្នុងធុង ឬកំដៅដែលប្រមូលផ្តុំនៅក្នុងនោះ ៕a bom car gaz1