» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5058 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100825 នាក់

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន៖ អាស៊ាននឹងមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ា នាពេលនេះទេ!

 

 


ហ្វីលីពីន៖ បន្ទាប់ពីកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ក្នុងទីក្រុងសេប៊ូ (Cebu) កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ថេរ៉េសា ឡាហ្សារ៉ូ (Theresa Lazaro) មានប្រសាសន៍ថា ប្លុកអាស៊ានមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាដែលដឹកនាំដោយរបបសឹកនោះទេ ។a philipin minister

លោកស្រី បានបញ្ជាក់ក្នុងសន្និសីទកាសែតថា «យើងមិនទាន់ដឹងថាមានការប្រកាសអ្វីខ្លះទេ បន្ទាប់ពីលទ្ធផលចេញមក។ ប៉ុន្តែបើផ្អែកលើទស្សនៈរួមរបស់អាស៊ាន គឺមិនមានការគាំទ្រ ឬទទួលស្គាល់ឡើយទេនាពេលនេះ»។ លោកស្រីកត់សម្គាល់ថា ទោះបីសមាជិកអាស៊ានខ្លះទទួលស្គាល់រដ្ឋាភិបាលអន្តរកាលក៏ដោយ ប៉ុន្តែស្ថានភាពជាក់ស្ដែងនៅតែបន្តប្រែប្រួល។ លោកស្រីបន្ថែមថា ការតាមដានលទ្ធផលបោះឆ្នោតរបស់សមាជិកខ្លះ មិនមែនមានន័យថាជាការគាំទ្រឡើយ ប៉ុន្តែគ្រាន់តែសង្ឃឹមថាការបោះឆ្នោតនេះអាចជារឿងវិជ្ជមានអ្វីមួយ ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមាន​១១ប្រទេស​ជា​សមាជិក នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមក្នុងការបោះឆ្នោតសកល ដែលមានបីដំណាក់កាលនៅប្រទេសមីយ៉ាន់ម៉ានោះទេ ដែលវា​ជាសញ្ញា​​បង្ហាញ​ពី​ការ​មិនគាំទ្រ ឬទទួលស្គាល់លទ្ធផល​បោះ​ឆ្នោតឡើយ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នា​ថ្ងៃអង្គារ​ទី​២០​ខែ​មករា​ឆ្នាំ​២០២៦។

យោង​តាម​រ៉យទ័រ ថ្លែងនៅចំពោះមុខសភាម៉ាឡេស៊ី លោក Hasan បានបញ្ជាក់ថា ទោះបីជាយោធាមីយ៉ាន់ម៉ាបានស្នើសុំអ្នកសង្កេតការណ៍អាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលឆ្នាំ​២០២៥​នៅទីក្រុងគូឡាឡាំពួ​ក៏ដោយ ក៏ប្លុក​នេះបានបដិសេធសំណើនេះជាឯកច្ឆន្ទ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បើគ្មានអ្នកសង្កេតការណ៍ផ្លូវការ អាស៊ាននឹងមិនផ្តល់ភាពស្របច្បាប់ផ្នែកនយោបាយដល់របបយោធា ដែលបានកាន់អំណាចតាំងពីមានរដ្ឋប្រហារឆ្នាំ​២០២១​ឡើយ។សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសហ្វីលីពីនរដ្ឋមន្ត្រីកសរបរទេសអាស៊ានបានរំលឹកឡើងវិញពីការបន្តជម្រុញការអនុវត្តន៍ផែនការសន្តិភាព៥ចំណុចដែលមានការផ្តល់ជំនួយមនុស្សធម៍ការបើកឲ្យមានបក្សប្រឆាំងចូលរួមជាដើម។តែផែនការនេះត្រូវបានរបបសឹកភូមាបដិសេធ។

 


ការបោះឆ្នោតដែលបានចាប់ផ្តើមតាំងពីខែធ្នូឆ្នាំ​២០២៥ បានរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ រួមមានអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលបស្ចិមប្រទេស ដែលយល់ឃើញថា ដំណើរការនេះគ្រាន់តែជាល្បិចកល ដើម្បីពង្រឹងអំណាចយោធាតាមរយៈគណបក្សអាយ៉ង​តែ​ប៉ុណ្ណោះ។ របាយការណ៍ពីដំណាក់កាលទីពីរនៃការបោះឆ្នោតកាលពីដើមខែមករា​នេះ បានបង្ហាញថា ចំនួនអ្នកទៅបោះឆ្នោតមានកម្រិតទាប ខណៈដែលគណបក្សសាមគ្គីភាព និងការអភិវឌ្ឍន៍សហភាព (USDP) ដែលស្និទ្ធនឹងយោធា បានអះអាងពីការនាំមុខដាច់គេ។

របាយការណ៍បង្ហាញថា គណបក្សសាមគ្គីភាពសហភាព និងអភិវឌ្ឍន៍ (USDP) ដែលគាំទ្រដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានឈ្នះអាសនៈយ៉ាងច្រើននៅក្នុងការបោះឆ្នោតទូទៅពីរដំណាក់កាល ដែលបានធ្វើឡើងនៅចុងខែធ្នូ និងថ្ងៃទី១១ ខែមករា។ ជ័យជម្នះនេះផ្តល់ឱ្យគណបក្ស USDP នូវអាសនៈគ្រប់គ្រាន់នៅក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មី ទោះបីជាដំណាក់កាលចុងក្រោយនៃការបោះឆ្នោតត្រូវបានគ្រោងទុកនៅថ្ងៃទី២៥ ខែមករាក៏ដោយ។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន មីយ៉ាន់ម៉ាបានបញ្ចប់ការបោះឆ្នោតវគ្គចុងក្រោយ ដែលក្នុងនោះគណបក្ស USDP គាំទ្រដោយយោធាបានឈ្នះអាសនៈភាគច្រើន។ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អាស៊ាន និងអង់គ្លេស និយាយថា ការបោះឆ្នោតនេះ «ខុសច្បាប់» ដោយសារតែមានរដ្ឋប្រហារ ការរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសេរីភាព ផ្ទុយពីប្រទេសចិន រុស្ស៊ី និងឥណ្ឌា បានគាំទ្រដំណើរការនេះ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Irrawaddy គណបក្ស USDP បានឈ្នះ ១៩៤ អាសនៈនៅក្នុងដំណាក់កាលទីមួយ។ រួមផ្សំជាមួយនឹងអាសនៈចំនួន ១៦៦ ដែលត្រូវបានបែងចែកទៅឱ្យយោធានៅក្នុងសភា នេះនាំឱ្យចំនួនអាសនៈសរុបរបស់ពួកគេកើនឡើងដល់ ៣៦០ ដែលលើសពីសំឡេងភាគច្រើនដែលត្រូវការចំនួន ២៩៤ ក្នុងចំណោម ៥៨៨ អាសនៈនៅក្នុងសភា ដែលគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។a burma elect a elect burma a minung laing elect