» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 791 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095706 នាក់

ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក!

 

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញប្រកាសសម្រេច​ដកហូត​មុខ​តំណែង នគរបាល​បាល​ខេត្តស្ទឹងត្រែង ចំនួន​៦​រូប ក្នុង​នោះ​មាន​ម្នាក់​ថ្នាក់​ឧត្តមសេនីយ៍ត្រី (​ផ្កាយ​១) មានតួនាទីជាស្នងការរងទទួលការងសរព្រុំដែនដោយ​ផ្អែក​លើ​មូលហេតុ លើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ម​ជាតិ ។a po traengt 

យោង​តាម​ប្រកាស​ស្តី​ពី​ការ​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ជាតិ ចេញ​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ ត្រូវ​បាន​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ ឧត្តមសេនីយ៍ត្រី ចាន់ សុ​ផា អត្តលេខ ០២០៤៦ តាម​រូបភាព​ដកហូត​មុខ​តំណែង ពី​ស្នងការ​រង ទទួល​ការងារ​ព្រំដែន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឱ្យមក​ជា​មន្ត្រី ដោយ​មូលហេតុ ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​ ។

ផ្អាក​ការងាបណ្តោះអាសន្នរវរសេនីយ៍ទោ ចាន់ សុធា អត្តលេខ ៥៦៩៤៥ មេបញ្ជាការ​រង វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មូលហេតុ ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​។

មន្ត្រី​នគរបាល​ចំនួន ៤​រូប​ទៀត នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ក៏​ត្រូវ​ដកហូត​មុខ​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ ចំនួន ១​ថ្នាក់ ក្នុង​នោះ​រួម​មាន ៖

១. វរសេនីយ៍ត្រី ទិព្វ និ​ទ្ធី អត្តលេខ ៥៦៩៧២ ពី​មេបញ្ជាការ​រងរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ​៧០១ ត្រូវ​មក​ជា​មន្ត្រី និង​បន្ថយ ឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់​អនុសេនីយ៍ឯក ។

២. អនុសេនីយ៍ឯក ឋាន វិចិត្រ អត្តលេខ ៧១៥៦៩ ពី​នាយ​រង​ផ្នែក​សុខាភិបាល នៃ​វរ​សេនា តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០១ ឱ្យមក​ជា​មន្ត្រី និង​បន្ថយ​ឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់ អនុសេនីយ៍ទោ ។

៣. អនុសេនីយ៍ទោ សៅ សុភាព អត្តលេខ ៧១៦០៩ ពី​នាយ​រង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន គោក​ណា​អូ​ង នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៧០១ ឱ្យមក​ជា​មន្ត្រី និង​បន្ថយ​ឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់ អនុសេនីយ៍ត្រី ។

៤. អនុសេនីយ៍ត្រី ចាន់ សុ​ភ័​ក្រ អត្តលេខ ៩៥៧៥៣ មន្ត្រី ឱ្យមក​នៅ​ត្រឹម​ថ្នាក់ ព្រិ​ន្ទ​បាល​ឯក​។

ក្នុង​ចំណោម​មន្ត្រី​ប៉ូលិស​ទាំង​៥​រូប​ខាងលើ មាន​២​រូប ជា​ឪពុក និង​កូនបង្កើត គឺ​លោក​ឧត្តមសេនីយ៍ត្រី ចាន់ សុ​ផា និង​លោកអនុសេនីយ៍ត្រី ចាន់ សុ​ភ័​ក្រ ។

គេមិនដឹងថាល្មើសវិនយ័ហ្នឹងជាស្អីទេតែបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកទូចសុខៈបានឲ្យដឹងថាជាប់ពាក់ពន្ធ័បទល្មើសជនបរទេសឆ្លងដែន។លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់បន្ថែមថា នគរបាលខេត្តស្ទឹងត្រែង ចំនួន៦នាក់ ដែលត្រូវបានដកហូតតំណែង និងបន្ថយឋានន្ដរស័ក្ដិ គឺពាក់ព័ន្ធជាមួយករណីនាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា។

បើតាមលោក ទូច សុឃៈ, ក្រៅពីនគរបាលទាំង៦នាក់ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញជនជាតិឡាវចំនួន៤នាក់ ដែលជាមេក្លោងធំ ក្នុងការនាំមនុស្សចូលប្រទេសកម្ពុជាដោយខុសច្បាប់។ ខណៈក្រសួងមហាផ្ទៃ បានបញ្ជូនអត្តសញ្ញាណជនជាតិឡាវទាំង៤នាក់ ទៅកាន់សមត្ថកិច្ចឡាវដើម្បីបន្ដនីតិវិធីស្រាវជ្រាវចាត់ការតាមច្បាប់របស់ឡាវ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានបន្ដទៀតថា នៅសល់កងកម្លាំងចំនួន២នាក់ទៀត ដែលមិនស្ថិតក្រោមក្របខ័ណ្ឌក្រសួងមហាផ្ទៃ គឺក្រសួងបានសម្រេចបញ្ជូនទៅក្រសួង ស្ថាប័នសាមី អនុវត្តបទវិន័យកងកម្លាំង និងវិធានការច្បាប់។a po traenga a po traenga1 a po traeng a po traeng1