» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2644 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098411 នាក់

រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ

 

ភ្នំពេញ៖រថយន្តធន់ធំដឹកស្រូវមួយគ្រឿងអ្នកបើកបរបើកឆ្លងស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏បានជ្រុលទៅបុករថយន្តម៉ាក Toyota Prius​ បើកឆ្លងផ្លូវដូចគ្នាចំពាក់កណ្តាលចំហៀងខាងស្តាំប៉ើងទៅផ្ទប់ចូលផ្ទះពលរដ្ឋ បណ្តាលឲ្យតៃកុងរថយន្ត Toyota Prius​ រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២៦ នៅចំណុចស្តុប៩២ ស្ថិតលើផ្លូវ ភ្នំពេញ-ហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។a car crash1 

 

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius​ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BY-8623 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៩២ ទិសដៅពីកើតទៅលិចឆ្លងស្តុបផ្លូវបំបែកជាបួន ខណៈពេលដែលឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែគេឃើញមានរថយន្តធន់ធំដឹកស្រូវមួយគ្រឿងទៀតម៉ាក DAE WOOក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង 4A-0105 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយទិសដៅពីជើងទៅត្បូង។

ពេលមកដល់ស្តុបដូចគ្នាក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកចំពាក់កណ្ដាលជំហៀងខាងស្ដាំនៃរថយន្តម៉ាក Toyota Prius​ យ៉ាងពេញទំហឹងប៉ើងទៅផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋរងការខូចខាត រួចបន្តទៅបុកចូលផ្ទះលក់ចាប់ហួយមួយកន្លែងទៀត បណ្តាលឲ្យរងការខូចខាតសម្ភារះមួយចំនួនធំ ។តៃកុងរថយន្ត Toyota Prius​ បានកៀបជាប់រងរបួសធ្ងន់ត្រូវបានពលរដ្ឋក្បែខាងនាំគ្នាជួយគាស់ចេញ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យរដ្ឋមួយកន្លែងភ្លាមៗ។ឯអ្នកបើកបរ រថយន្តធំៗដឹកស្រូវក៏បានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។

 

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំឲ្យភាគីទាំងសង្ខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕a car crash2