» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1327 នាក់

ម្សិលមិញ 24358 នាក់

សរុប 21097094 នាក់

ឧត្តមសេនីយ៍ត្រីឃឹម ឃឿន វីរ:មេទព័ឈរជើងនៅលើភ្នំខ្មោច ដ៏អង់អាចក្លាហាន ចូលពេទ្យ

 

ភ្នពេញ៖ប្រសិនបើមិនទាន់ភ្លេចទេកាលពីសង្គ្រាមថៃឈ្លានពានលើកទី១ក្នុងការប្រយុទ្ធ៥ថ្ងៃ(២៤កក្កដាដល់២៨កក្កដា)លោកឧត្តមសេនីយ៍ត្រី ឃឹម ឃឿនដ មេបញ្ជាការរង និងជានាយសេនាធិការ នៃកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ (អតីតមេបញ្ជាការវរ៣៧១) ដែលដែលមានវយ័៦៥ឆ្នាំទៅហើយបានដឹកនាំកម្លាំងប្រយុទ្ធយ៉ាងប្តូរផ្តាច់នៅលើសមរភូមិភ្នំខ្មោច។ឡូវក្រោយពីសង្គ្រាម២០ថ្ងៃលោកពូបានមកសម្រាកពេទ្យដើម្បីថែរក្សាសុខភាពបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់៧២ម៉ោងកាលពីថ្ងៃទី២៧ធ្នូ។a amry bey1 

នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ លោក គង់ វិមាន និងលោកស៊នសុភក្រ័អ្នកកាសែតហ្វ្រេសញូវ បានមកសួរសុខទុក្ខវីរៈមេទព័ ឃឹម ឃឿន ដែលមកពិនិត្យសុខភាព និងព្យាបាលជំងឺនៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ។

លោកស៊ុនសុភក្រ៏សសេរថា៖ខ្ញុំបានស្តាប់ការរៀបរាប់របស់គាត់យ៉ាងច្រើន ពាក់ព័ន្ធការប្រយុទ្ធគ្នាខ្លាំងទាំងលើកមុន និងសង្គ្រាម២០ថ្ងៃកន្លងមកនេះ ដែលកម្លាំងកងទ័ពរបស់យើង ឈរជើងនៅលើភ្នំខ្មោច បានទប់ទល់ជាមួយទាហានថៃ មិនឲ្យចូលមកកាន់កាប់ទីតាំងយើងណាមួយនោះឡើយ ពោលសម្រាប់ភ្នំខ្មោចទាំងមូល កងកម្លាំងកម្ពុជានៅឈរជើងការពារយ៉ាងរឹងមាំបំផុត។

ជាអតីតទាហានខ្មែរក្រហម និងមានអាយុរហូតដល់៦៥ឆ្នាំទៅហើយ តែសម្រាប់វីរ:កងទ័ពយើងរូបនេះ នៅតែមានស្មារតីដ៏រឹងមាំ ដឹកនាំកម្លាំងប្រយុទ្ធយ៉ាងស្វិតស្វាញ តស៊ូយ៉ាងខ្លាំងក្លាជាមួយកងទ័ពថៃ បើទោះបីកម្លាំងសត្រូវមានសព្វាវុធទំនើបៗ និងច្រើនយ៉ាងណាក៏ដោយ។

ជាមួយនឹងស្ថានភាពធូរស្រាលនេះ ខ្ញុំនៅតែទទូចឲ្យបងប្អូនសប្បុរសជនដែលមានលទ្ធភាព សូមបន្តផ្គត់ផ្គង់ជាគ្រឿងបរិភោគ សម្ភារមួយចំនួន មានទាំងផ្ទាំងសូឡា ម៉ូតូ និងអាយកូមជាដើមជូនដល់កងកម្លាំងយើងនៅជួរមុខ ដើម្បីបន្តឈរជើងការពារទឹកដីយ៉ាងរឹងមាំជូនដល់ជាតិ និងប្រជាជនជាង១៧លាននាក់។

ដើម្បីជាការដឹងគុណ និងតបស្នងដល់ការលះបង់យ៉ាងធំធេងរបស់គាត់ បងប្អូនអាចចូលរួមចំណែកឧបត្ថម្ភតាមលទ្ធភាពជាក់ស្តែងជូនគាត់។ (សម្រាប់ការព្យាបាលមន្ទីរពេទ្យមិនគិតថ្លៃទាំងអស់ ជាមួយការមើលយ៉ាងដិតដល់បំផុតរបស់ក្រុមគ្រូពេទ្យ)។សូមជូនពរដល់ពូ ឃឹម ឃឿន និងវីរ:កងកម្លាំងយើងទាំងអស់ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ឆាប់ជាពីជំងឺ របួស ហើយបានវិលចូលសមរភូមិឆាប់ៗវិញ។a amry bey a amry bey2