» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3259 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099026 នាក់

កម្ពុជាត្រូវប្រឈមមុខជាមួយយោធាថៃ៦០ថ្ងៃទៀត? បន្ទាប់ពីព្រះមហាក្សត្រថៃ ចេញព្រះរាជ្យក្រឹត្យរំលាយរដ្ឋសភា បើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិក្នុងពេល

 

ប្រទេសថៃ៖ ព្រះមហាក្សត្រថៃ បានយល់ព្រមអនុម័តលើការរំលាយរដ្ឋសភាហើយ ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលមុនអាណត្តិ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The​ Nation នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥។a anutin 

ព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklao Chao Khun បានប្រកាសថា៖នាយករដ្ឋមន្ត្រីបានដាក់របាយការណ៍ថ្វាយព្រះមហាក្សត្រដោយបញ្ជាក់ថា នៅពេលដែល រដ្ឋាភិបាលចូលកាន់តំណែងនៅខែកញ្ញាឆ្នាំ ២០២៥​ វាគឺជារដ្ឋាភិបាលភាគតិចដែលមានគណបក្ស នយោបាយជាច្រើន ប៉ុន្តែមិនមានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្តទេ។ ក្នុងអំឡុងពេល នេះ ប្រទេសនេះបានប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារភាពមិនប្រាកដប្រជាក្នុងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ទំនាក់ទំនងអន្តរជាតិ និងភូមិសាស្ត្រនយោបាយ រួមទាំងភាព ចលាចលនៅតាមព្រំដែនកម្ពុជា-ថៃ។

រដ្ឋាភិបាល​កំពុង​ពន្លឿន​គ្រប់​វិធានការ​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ដើម្បី​ដោះស្រាយ​បញ្ហា បន្ទាន់​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ប្តេជ្ញា​បង្កើត​ស្ថិរភាព​សណ្តាប់ធ្នាប់​និង​សន្តិភាព​ក្នុង ប្រទេស​ជាតិ។ ប្រការនេះនឹងនាំទៅដល់ការវិវត្តន៍នៃនយោបាយ និងអភិបាលកិច្ចរបស់ប្រទេស ដើម្បីផលប្រយោជន៍ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដូចជាការជំរុញឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការដោះស្រាយបញ្ហាផ្សេងៗជាបន្ទាន់។

 

ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រថៃធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន កាលពីយប់ថ្ងៃព្រហស្បតិ៍ បានប្រកាសរំលាយរដ្ឋសភានៅមុនកាលកំណត់ បើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។ តាមសេចក្ដីប្រកាសរបស់ព្រះបរមរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn បានយល់ព្រមលើការរំលាយរដ្ឋសភា ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងពេល ៤៥ ទៅ៦០ថ្ងៃខាងមុខ។

នៅវេលាម៉ោង ១០:០៥នាទីយប់ ថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរ៉ាគុល បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំនឹងប្រគល់អំណាចត្រឡប់ទៅជូនប្រជាជនវិញ»។ការប្រកាសនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកបានដាក់ញត្តិក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដើម្បីសុំព្រះរាជទានការអនុម័ត លើព្រះរាជក្រឹត្យរំលាយសភាតំណាងរាស្ត្រជាផ្លូវការ។មានការកត់សម្គាល់ថាការប្រកាសប្រគល់អំណាចឲ្យប្រជាពលរដ្ឋវិញចំពេលដែលលោកប្រធានាធិបតីអាមេរិកថានឹងទូរសព្ទ័ជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនៅយប់នេះផងដែរ។

ដូច្នេះការប្រកាសរបស់លោកអនុទីនធ្វើឡើងដើម្បីគេចវេសពីការទទួលខុសត្រូវណាមួយចំពោះការផ្ទុះអាវុធដែលមេទព័ថៃថាធ្វើឡើងដើម្បីវាយកំទេចកម្លាំងទព័កម្ពុជាឲ្យបាក់ស្រុតលែងមានសមត្តភាពបង្កការព្រួយបារម្ភដល់ប្រជានថៃច្រើនជំនាន់ជាអ្នកទទួលខុសត្រូវ។ព្រោះថា៥ថ្ងៃនេះយោធាថៃមិនទាន់ប្រាកដថាមានប្រៀបលើកម្ពុជានោះឡើយ។ក្រៅពីនេះគណបក្សភូមិចៃថៃដែលឡើងកាន់អំណាចគឺមានការគាំទ្រពីគណបក្សប្រជាជនថៃដែលជាគណបក្សប្រឆាំងមានសម្លេងច្រើន។គណបក្សប្រជាជនចង់ឲ្យអនុទីនធ្វើការវិសោធនកម្មរដ្ឋធម្មនុញ្ញរឿងព្រឹទ្ទសភាដែលមានសិទ្ធចូលមកបោះឆ្នោះបង្កើតរដ្ឋាភិបាលត្រឹមសម្លេង១ភាគ៣បានហើយតែអនុទីនមិនព្រមធ្វើដែលធ្វើឲ្យគណបក្សប្រជាជនគម្រាមនិងបោះឆ្នោតទម្លាក់ចោល។

ចឹងអនុទិនគាត់មានតែធ្វើការជ្រើសរើសផ្លូវរំលាយសភាដើមប្បីគេចផុតការកៀបសង្កត់ពីគណបក្សប្រជាជនថៃផងនិងអាមេរិកផង។បើចឹងតើលោកដូណាល់ត្រាំសម្រេចបែបណា?បើរដ្ឋាភិបាលថៃក្លាយជារដ្ឋាភិបាលអនុទីនត្រូវរលាយហើយ?ភារកិច្ចទួលខុសត្រូវរដ្ឋាភិបាលបណ្តោះអាសន្នធ្លាក់ទៅលើគណកម្មាធិការបោះឆ្នោតថៃ។

តើក្នុងករណីនេះទាហ៊ាននឹងឡើងមកគ្រប់គ្រងអំណាចរបៀបជាការធ្វើរដ្ឋប្រហារដែរអត់?។ឡូវមានតែចាំអ៊ុតមើលថាតើលោកត្រាំអាចទូរសព្ទ័មកកើតដែរឬអត់បើស្ថានការណ៍នយោបាយថៃប្រែប្រួលចឹង។ហើយបើទូរសព្ទមកនិយាយជាមួយអ្នកណា?។បើអាមេរិកមិនអាចធ្វើអីបានទេកម្ពុជាត្រូវបន្តប្រឈមមុខជាមួយយោធាថៃយ៉ាងតិច៦០ថ្ងៃលើកលែងតែយើងធើឲ្យវាបាក់លោង!។a anutina a army thai fight a king pa3 a trum anutin