» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3251 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099018 នាក់

ចំណាប់ខ្មាំងត្រូវបានដោះលែង​ប្រជាជនប៉ាឡេស្ទីនវិលត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈកងទ័ពអ៊ីស្រាអែលដកថយក្រោមបទឈប់បាញ់

 

ហ្កាហ្សា៖អ៊ីស្រាអែល បាននិយាយនៅថ្ងៃចន្ទ ទី១៣ ខែតុលា នេះថា ក្រុមហាម៉ាស បានប្រគល់ចំណាប់ថ្នូរ ៧នាក់ដំបូង ទៅឱ្យមន្រ្តីកាកបាទក្រហមរួចហើយ នៅក្នុងដំណាក់កាលទីមួយនៃបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហាម៉ាស នៅដែនដីហ្កាហ្សាស្រ្ទីប។a hamas releas2 

 ចំណាប់ថ្នូរនៅសេសសល់ក្នុងដៃក្រុមហាម៉ាស ទាំងអស់មាន ៤៨នាក់ ហើយ ២០នាក់ ក្នុងចំណោមនោះ ដែលត្រូវគេជឿថានៅមានជីវិត គឺស្ថិតក្នុងការដោះលែងមុនគេ ខណៈសាកសពអ្នកស្លាប់នឹងត្រូវដោះដូរជាបន្តបន្ទាប់នៅពេលក្រោយទៀត។

វេទិកាគ្រួសារចំណាប់ថ្នូររបស់អ៊ីស្រាអែល បានឱ្យដឹងថា អ្នកដែលត្រូវបានដោះលែងទាំងនោះរួមមាន អ្នកទី១ ឈ្មោះ Eitan Mor អ្នកទី២ Gali, ទី៣គឺ Ziv Berman, ទី៤ឈ្មោះMatan Engerst, ទី៥ Omri Miran, ទី៦ Guy Gilboa Dalal និងអ្នកទី៧ឈ្មោះ Alon Ohel ។ ប្រជាជនអ៊ីស្រាអែល រាប់ម៉ឺននាក់កំពុងរង់ចាំមើលការដោះដូរនេះយ៉ាងអន្ទះសារតាមការចាក់ផ្សាយជាសាធារណៈនៅទូទាំងប្រទេស ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយនឹងការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើងនៅទីក្រុង Tel Aviv។

នៅក្រោមកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែល នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនពីពន្ធនាគាររបស់ខ្លួនដល់ទៅជិត ២ពាន់នាក់ ក្រោយការទទួលបានចំណាប់ថ្នូរ នៅល្ងាចថ្ងៃចន្ទដដែលនេះ។

ក្នុងថ្ងៃទី១៣តុលានេះដែរ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ធ្វើដំណើរទៅកាន់ទីក្រុងតែលអាវីវប្រទេសអ៊ីស្រាអែលហើយបន្ទាប់មកនិងទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ។

លោកប្រធានាធិបតី បានអះអាងថា មានការឯកភាពគ្នារួចហើយលើចំណុចភាគច្រើន ហើយព័ត៌មានលម្អិតតិចតួចដែលនៅសេសសល់នឹងត្រូវបានដោះស្រាយយ៉ាងងាយស្រួលក្នុងអំឡុងកិច្ចប្រជុំនៅប្រទេសអេហ្ស៊ីប។ លោកត្រាំ ជឿជាក់ថា កិច្ចព្រមព្រៀងនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាជំហានដ៏ធំមួយឆ្ពោះទៅរកសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ។

សេចក្តីប្រកាសរបស់លោកបានធ្វើឡើងចំពេលដែលដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានចូលជាធរមានផ្លូវការនៅថ្ងៃទី១៣តុលា ដំណាក់កាលដំបូងនេះ រួមមាន បញ្ឈប់ការប្រយុទ្ធគ្នាជាបណ្ដោះអាសន្ន ដោះដូរចំណាប់ខ្មាំងអ៊ីស្រាអ៊ែលជាមួយអ្នកទោសប៉ាឡេស្ទីន និងដកទ័ពអ៊ីស្រាអ៊ែលត្រឡប់ទៅខ្សែបន្ទាត់ពណ៌លឿងដែលបានកំណត់ក្នុងតំបន់ហ្គាហ្សា ។

បទឈប់បាញ់នេះ គឺជាផ្នែកមួយនៃសំណើរបស់ប្រធានាធិបតីត្រាំ សម្រាប់ផែនការសន្តិភាព ២០ចំណុចក្នុងតំបន់ហ្គាហ្សា ដែលបានបង្ហាញកាលពីថ្ងៃទី ២៩ ខែកញ្ញា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ។

 

សូមបញ្ចាក់ថាប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ កាលពីថ្ងៃសុក្រទី១០តុលាបានចាប់ផ្តើមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនៅភាគខាងជើងតំបន់ហ្កាហ្សាវិញ បន្ទាប់ពីបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសបានចូលជាធរមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមកិច្ចព្រមព្រៀង ក្រុមហាម៉ាសត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលចំនួន ២០នាក់ ក្នុងរយៈពេល ៧២ម៉ោង។ បន្ទាប់មក អ៉ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ២៥០នាក់ដែលជាប់ពន្ធនាគាររយៈពេលវែង និង ១,៧០០នាក់ផ្សេងទៀតដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលសង្គ្រាម។ ប្រេសិតពិសេសអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) បានបញ្ជាក់ថា ដំណាក់កាលដំបូងនៃការដកទ័ពបានចាប់ផ្តើមហើយ។

ទោះជាយ៉ាងណា ថ្លែងតាមទូរទស្សន៍ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុងតំបន់ហ្កាហ្សា ដើម្បីធានាថាទឹកដីនេះត្រូវបានដកហូតអាវុធនៅដំណាក់កាលបន្ទាប់។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលក៏បានជំរុញឱ្យប្រជាជននៅហ្កាហ្សាជៀសវាងការចូលទៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៉ីស្រាអែលផងដែរ។

សង្គ្រាមដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យប្រជាជនស្ទើរតែទាំងអស់ក្នុងចំណោម ២.២លាននាក់នៅហ្កាហ្សា ត្រូវផ្លាស់ទីលំនៅ។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៦៧,០០០នាក់ និងបានបំផ្លាញតំបន់ហ្កាហ្សាភាគច្រើនទៅជាគំនរបាក់បែក៕a hamas release a hamas release1 a hamas release2 a palestin come