» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5016 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100783 នាក់

បន្ទាប់ពី​បញ្ឈរជើង​លោក គ្រី សីហា ព្រះរាជអាជ្ញារង​ខេត្តពោធិ៍សាត់​ត្រូវបាន​ACUឃាត់ខ្លួន !


​ភ្នំពេញ​៖ នៅវេលា​ម៉ោង ៩៖៤៥​នាទី ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានសម្រេច​ធ្វើការ​ឃាត់ខ្លួន​ព្រះរាជអាជ្ញារង​ខេត្តពោធិ៍សាត់ គ្រី សីហា​។​ការឃាត់ខ្លួន​ធ្វើឡើង បន្ទាប់ពី​ការរកឃើញ​ភស្តុតាង និង​ការ​ស្ដាប់​ចម្លើយ​ដែលមាន​លក្ខណៈ​ស៊ីចង្វាក់​គ្រប់គ្រាន់ ដោយ​លោក​គ្រី​សីហា​បានទទួល​ប្រាក់​ពី​មេការ Online Scam ដើម្បី​ដោះមនុស្ស​៥ (​ប្រុស​ចិន​ម្នាក់ និង​ស្រី​វៀតណាម​៤​នាក់​) នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ជា​ថ្នូរ​នឹង​ការមិនធ្វើ​នីតិវិធី​ទៅលើ​ជន​ទាំង​៥​នាក់ ដែល​សមត្ថកិច្ច​រកឃើញ​ពី​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​អំពើ​ឆបោក​តាម​អន​ឡាយ​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥​។​a court posat 

​លោក យ៉ិនទៀង ពុទ្ធិ​រិ​ទ្ធ អនុប្រធាន​ទី​១ នៃ​អង្គភាព​ប្រឆាំង​ទៅពុក​លួ​យ ដែល​ដឹកនាំ​ការស៊ើបអង្កេត​នេះ បានឱ្យដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាត់​មន្ត្រី​ចេញទៅ​ខេត្តពោធិ៍សាត់​ភ្លាមៗ​នៅពេល​អា​ធ្រា​ត្រ​ថ្ងៃទី​១៦ ខែ​កក្ត​ដា ហើយ​ថ្ងៃទី​១៨ ខែកក្កដា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​មន្ត្រី​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​ពុក​លួ​យ បាន​ចុះទៅ​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​ដល់ទី​កន្លែង​ឃុំ​ថ្មដា​។​​សូមបញ្ជាក់ថា​តាម​បញ្ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​មុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បី​បើកផ្លូវ​ឱ្យ​ក្រុមអធិការកិច្ច និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​ដោយ​រំលោភបំពាន ក្នុងការ​ដោះលែង​ជនល្មើស​ដែល​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅក្នុង​ខេត្តពោធិ៍សាត់​។​ទោះបីយ៉ាងណា​មនុស្ស​៥​នាក​​ដែល​លោក​គ្រី​សីហា​ដោះលែង​ត្រុ​វ​បាន​នគរបាល​ចាប់ខ្លួន​មកវិញហើយ​!?a court posat1 

​