» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2931 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098698 នាក់

ករណី​ប៉ះទង្គិច​ពាក្យសម្តី​នៅ​ប្រាសាទតាមាន់ធំ រវាង​អ្នកទេសចរ​ជនជាតិខ្មែ​រ និង​ទាហាន​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា វិញ​ហើយ​!


​ភ្នំពេញ​៖ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​បកស្រាយ​ករណី​ប៉ះ​ទ​ង្គិះ​ពាក្យសម្តី​នៅ​ប្រាសាទតាមាន់ធំ រវាង​អ្នកទេសចរ​ជនជាតិខ្មែ​រ និង​ទាហាន​ថៃ​ថា​វិល​ទៅរក​ភាព​ធម្មតា​វិញ​ហើយ​។​a army tamoan 

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា ឲ្យ​ដឹងថា​៖​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៣:២០​នាទី ដោយសារ​អាកប្បកិរិយា​មិន​សមរម្យ​របស់​ទាហាន​ថៃ​ម្នាក់​ដែល​ឈរជើង​នៅ​ច្រកទ្វារ​ចូល​ប្រាសាទតាមាន់ធំ ស្ត្រី​ជា​ជនជាតិខ្មែរ​ក៏​មិន​សប្បាយចិត្ត នាំទៅដល់​ការភាន់ច្រឡំ និង​ការប៉ះទង្គិច​ពាក្យសម្តី ហើយ​ទាហាន​ថៃ​នោះ​ក៏បាន​ហាមឃាត់​មិនឱ្យ​ស្ត្រី​ជា​ជនជាតិខ្មែរ​ឡើងទៅ​ប្រាសាទ​។​​(អ្នកឃើញហេតុការណ៍និយាយថាស្ត្រីក្លាហាននោះមិនដឹងថាគាត់ឈ្មោះអ្វីទេតែគាត់ជេរថៃដែលហាមគាត់មិនឲ្យឡើងចូលប្រសាទបណ្តាលឲ្យគាត់ជេរនិងប្រកាសថាប្រាសាទជាកម្មសិទ្ធរបស់ខ្មែរ)ដោយ​ឃើញ​ហេតុការណ៍​នេះ​ទាំង​ទាហាន​កម្ពុជា និង​ទាហាន​ថៃ​ជាច្រើន​នាក់​ដែល​កំពុង​ឈរជើង​នៅ​ប្រាសាទ ក៏បាន​រត់​ទៅកាន់​កន្លែង​កើតហេតុ ប៉ុន្តែ​មិនមាន​ប្រដាប់​ដោយ​អាវុធ​អ្វី​នោះទេ​។​​ភ្លាមៗ​នោះ មេបញ្ជាការ​នៃ​ទាហាន​ទាំងសងខាង​ក៏បាន​ពិភាក្សា​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​នាពេលនេះ​ស្ថានភាព​នៅ​ប្រាសាទតាមាន់ធំ មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា មិន​ប៉ះពាល់​ទៅដល់​ការ​ទៅ​ទស្សនា​របស់​ប្រជាពលរដ្ឋ​នោះឡើយ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ដែល​ទៅ​ទស្សនា​ប្រាសាទ រក្សា​នូវ​ភាព​អត់ធ្មត់ ការអត់ឱន សេចក្តីថ្លៃថ្នូរ និង​ការគោរព​គ្នា​ទៅវិញទៅមក ដើម្បី​ធានា​បរិយាកាស​អំណោយផល​ដ​ល់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ទំនាក់ទំនង​មិត្ត​ជិតខាង​ល្អ​។​សូមបញ្ជាក់ថា​ថា​ថ្ងៃទី​១៥​ក្កដា​គឺជា​ខួប​នៃ​ការផ្ទុះអាវុធ​នៅ​ប្រសាទ​ព្រះ​វិ​ហ៊ា​រ​ដែល​បង្កឡើង​ដោយ​យោធា​ថៃ​បន្ទាប់ពី​កម្ពុជា​ទទួលជោគជ័យ​ក្នុងការ​ចុះបញ្ជី​ប្រសាទ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​អ៊ុយ​ណេ​ស្កូ​នាំ​ថ្ងៃទី​៧​កក្កដា​ឆ្នាំ​២០០៨​។​ទាហានថៃប្រហែល ៥០ នាក់បានផ្លាស់ទីលំនៅចូលទៅក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ដែលគាត់អះអាងថាស្ថិតនៅក្នុងទឹកដីកម្ពុជាប្រហែល ៣០០ ម៉ែត្រ (៩៨០ ហ្វីត) ប្រាសាទព្រះវិហារ។ករណីយ៍នេះបានបង្កឲ្យមានការផ្ទុះអាវុធជាមួយគ្នាក្នុងខែកុម្ភៈឆ្នាំ២០១១។a army tamoan1 a army tamoan2 
​