» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5256 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101023 នាក់

ចិន​ប្រឆាំង​គម្រោង​ការពារ​កាំជ្រួច Golden Dome របស់​អាមេរិក​រុស្ស៊ី​និយាយ​ឡប់ឡែ​

 

​អាមេរិក​៖​កាលពី​ថ្ងៃទី 21 ឧសភា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន អ្នកស្រី Mao Ning បានប្រកាសថា ប្រទេស​ចិន​ប្រឆាំងនឹង​គម្រោង​ខែល​ការពារ​មី​ស៊ី​ល Golden Dome របស់​សហរដ្ឋអាមេរិក​។ អ្នកស្រី ម៉ៅ បាន​និ​យា​យោ​យ​ចាត់ទុកថា គម្រោង​នេះ​បង្កើន​ហានិភ័យ​នៃ​ការ​ប្រែក្លាយ​លំហ​អាកាស​ទៅជា​សមរភូមិ លើកកម្ពស់​ការប្រណាំង​អាវុធ និង​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​អន្តរជាតិ​។​​ចិន​ប្រឆាំងនឹង​គម្រោង​ខែល​ការពារ​កាំជ្រួច Golden Dome របស់​អាមេរិក ដោយ​និយាយថា វា​ធ្វើ​ឲ្យ​សន្តិសុខ​អន្តរជាតិ​អស្ថិរភាព​។​a china spoke 

​សូមបញ្ជាក់ថា​គម្រោងកា​រពារ​ដែនអាកាស​នេះ​ត្រូវបាន​ប្រកាស​ដោយ​ប្រធានាធិបតី Donald Trump កាលពី​ថ្ងៃទី​២០ ខែឧសភា ដែលមាន​តម្លៃ​១៧៨​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល មាន​សមត្ថភាព​ស្ទាក់ចាប់​មី​ស៊ី​លពី​ជុំវិញ​ពិភពលោក និង​អវកាស​។​​ផែនការ​នេះ​ប្រទេស​រុស្ស៊ី​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ ដោយ​ព្រមាន​ថា Golden Dome អាច​គំរាមកំហែង​ដល់​តុល្យភាព​នុយក្លេអ៊ែរ និង​ពង្រីក​ប្រតិបត្តិការ​ក្នុង​លំហ​អាកាស​។​ប៉ុន្តែ​ក្រោយមក អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា នេះ​គឺជា​បញ្ហា​អធិបតេយ្យភាព​សម្រាប់​ស​ហ​រដ្ឋ​អាមេរិក​

។ ប្រសិនបើ​សហរដ្ឋអាមេរិក​ជឿថា មានការ​គំរាមកំហែង​ដោយ​មី​ស៊ី​ល​នោះ ជាការ​ពិតណាស់ថា​នឹង​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដែល​នេះ​ជា​អ្វីដែល​ប្រទេស​ទាំងអស់​ធ្វើ​។ យ៉ាងណា​លោក​ថា ដំណើរ​នៃ​ព្រឹត្តិការណ៍​នឹង​ទាមទារ​ឱ្យមាន​ទំនាក់ទំនង​ឡើងវិញ រវាង​អាមេរិក​និង​រុស្ស៊ី ដើម្បី​ស្ដារ​ស្ថេរភាព​ជា​យុទ្ធសាស្ត្រ​។​​គម្រោង​ខែល​អាកាស​នេះ​ត្រូវបាន​ប៉ាន់​ស្មានថា​ប្រើ​រយៈពេល​៣​ឆ្នាំ​ដើម្បី​សម្រេចបាន​។ បើតាម​លោក​ត្រាំ ខែល​ការពារ​មី​ស៊ី​ល​ដ៏​ធំ​នេះ មាន​អនុភាព​ទប់ស្កាត់ មី​ស៊ី​ល​ដែល​បាញ់​ចេញពី​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក ឬ​បាញ់​ចេញពី​លំហ​អាកាស​។

​អ្វី​ជា​ខែល​ការពារ​មី​ស៊ី​ល​Golden Dome?៖ អាមេរិក​បាន​ប៉ុនប៉ង​ចង់បាន​ខែល​ការពារ​មី​ស៊ី​ល ដែលមាន​មូលដ្ឋាន​លើ​លំហ​អាកាស រាប់​ទសវត្សរ៍​មកហើយ​។ គំនិត​ផ្តួចផ្តើម​ការពារ​យុទ្ធសាស្ត្រ​នេះ ធ្លាប់​ត្រូវបាន​ស្នើឡើង តាំងពី​ជំនាន់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​Ronald Reagan ជាង​៤០​ឆ្នាំមុន​មកម្ល៉េះ​។ រនាំង​ការពារ​មី​ស៊ី​ល​ប្លោង​របស់លោក Reagan ត្រូវបាន​គេ​ចំអក​ឱ្យ​មិន​ស្ទើរ​ទេ នៅពេលដែល​ត្រូវបាន​ស្នើឡើង​ក្នុង​ឆ្នាំ​១៩៨៣ ចំពេល​មាន​សង្គ្រាមត្រជាក់ ដោយសារតែ​គម្លាត​នៃ​បច្ចេកវិទ្យា និង​ការចំណាយ​។​

​ឡូ​វ រយៈពេល​ជាង​៤០​ឆ្នាំក្រោយ អាមេរិក​ក្រោម​ការដឹកនាំ​លោក​ដូ​ណា​ល់ ត្រាំ បានចេញ​បទបញ្ជា​ប្រតិបត្តិ ឱ្យ​បង្កើត​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដែលមាន​មូលដ្ឋាន​លើ​លំហ​អាកាស ក្រោយ​លោក​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២៥​។Golden Dome គឺជា​ប្រព័ន្ធ​ការពារ​ពហុ​ស្រទាប់ គ្រោង​បង្កើតឡើង​ដើម្បី​ការពារ ការគំរាមកំហែង​នៃ​មី​ស៊ី​ល​ប្លោង ល្បឿន​លឿន​ជាង​សំឡេង និង​cruise​មី​ស៊ី​ល លើដី​គោក​របស់​អាមេរិក​។ កម្មវិធី​នេះ​នឹងមាន​ឧបករណ៍​ស្ទាក់ចាប់ និង​ឧបករណ៍​ចាប់​សញ្ញា ដែលមាន​មូលដ្ឋាន​លើ​លំហ​អាកាស​។​

​ក្នុងអំឡុងពេល​នៃ​ការប្រកាស​នោះ លោក​ត្រាំ​បាន​រំលឹក​ពី​គំនិត​ផ្តួចផ្តើម​ការពារ​យុទ្ធសាស្ត្រ របស់​អតីត​ប្រធានាធិបតី Reagan ដែល​ត្រូវបាន​គេ​ហៅថា Star Wars ដែលជា​ប្រព័ន្ធ​ការពារ​ប្រឆាំងនឹង​ការវាយប្រហារ​នុយក្លេអ៊ែរ​ដែលមាន​សក្តានុពល​។ លោក​ត្រាំ​បាន​និយាយថា «​យើង​ពិតជា​នឹង​បញ្ចប់​ការងារ​ដែល​ប្រធានាធិបតី Reagan បាន​ផ្តួចផ្តើម​កាលពី ៤០ ឆ្នាំមុន ដោយ​បញ្ចប់​ការគំរាមកំហែង​ដោយ​មី​ស៊ី​ល មកលើ​ទឹកដី​អាមេរិក​ជា​រៀងរហូត​» ។​
​លោក​ត្រាំ​បានប្រកាសថា លោក​ឧ​ត្ត​ម​សេនីយ៍ Michael Guetlein ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ប្រតិបត្តិការ​អវកាស នឹង​ទទួលខុសត្រូវ​ក្នុងការ​ត្រួតពិនិត្យ​វឌ្ឍនភាព​របស់ Golden Dome​។​

​ទាក់ទង​នឹង​ពេលវេលា​និង​ថវិកា​ចំណាយ​លើ​រនាំង​ការពារ​សុវត្ថិភាព​នេះ បើតាម​ការិយាល័យ​ថវិកា​សភា បាន​ប៉ាន់ប្រមាណ​ថា រដ្ឋាភិបាល​អាច​ចំណាយ​ច្រើនជាង​នេះ​រហូតដល់ ៥៤២ ពាន់​លាន​ដុល្លារ​ឯណោះ ក្នុង​រយៈពេល ២០ ឆ្នាំ​។ ប្រព័ន្ធ​ការពារ​ដ៏​ធំ​នេះ ត្រូវបាន​អ្នកជំនាញ​បរទេស​និយាយថា សហរដ្ឋអាមេរិក​នឹងត្រូវ​ដាក់​ផ្កាយរណប​ជាច្រើន ឧបករណ៍​ចាប់​សញ្ញា និង​ឧបករណ៍​ស្ទាក់ចាប់ ចូលទៅក្នុង​លំហ ដូច្នេះ​ពួកគេ​សន្និដ្ឋានថា គម្រោង​នេះ​មិនអាច​បញ្ចប់​បាន​ក្នុង​រយៈពេល​៣​ឆ្នាំ​នោះទេ​។​

​សេត​វិមាន​មិនទាន់បាន​ចេញផ្សាយ​ព័ត៌មាន​លម្អិត​បន្ថែម​អំ​ពី គម្រោង​ខែល​ការពារ​មី​ស៊ី​ល​Golden Dome​នៅឡើយ​ទេ​។ ប៉ុន្តែ​បើតាម​ការបើក​បង្ហាញ ពី​គម្រោង​កសាង​ដោយ​លោក​ដូ​ណា​ល់ ត្រាំ វា​ជា​ប្រភេទ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល មាន​លក្ខ​ខណៈ​ស្រដៀង​ទៅនឹង​ខែល​ការពារ​មី​ស៊ី​ល Iron Dome របស់​អ៊ីស្រាអែល ដែល​ដាក់​ដំណើរការ ស្ទាក់ចាប់​រ៉ុក្កែត​និង​មី​ស៊ី​ល តាំងពី​ឆ្នាំ​២០១១​អ៊ីចឹង​ដែរ​។​

​មិនដឹងថា​វា​មាន​រូបរាង​យ៉ាងណា​នៅឡើយ ប៉ុន្តែ​គម្រោង​ខែល​ការពារ​មី​ស៊ី​ល​ថ្មី​Golden Dome មាន​ភាពខុសគ្នា​យ៉ាងខ្លាំង​ពី Iron Dome​របស់​អ៊ីស្រាអែល ទាំង​វិសាលភាព​និង​ទំហំ​។ យោងតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​CNN Iron Dome ជ្រើសរើស​ការពារ​តំបន់​ដែលមាន​ប្រជាជន ពី​ការគំរាមកំហែង នៅក្នុង​ប្រទេស​ដែលមាន​ទំហំ​ប៉ុន​រដ្ឋ New Jersey​របស់​អាមេរិក​ប៉ុណ្ណោះ​។ ប៉ុន្តែ ខែល​ការពារ​មី​ស៊ី​ល​ថ្មី ដែល​លោក​ត្រាំ​ប្រាថ្នា​ចង់បាន គឺជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដែលមាន​មូលដ្ឋាន​នៅលើ​លំហ​អាកាស មាន​សមត្ថភាព​ការពារ​ប្រទេស ធំ​ជាង​Iron Dome​របស់​អ៊ីស្រាអែល​ជាច្រើន​ដង នឹងត្រូវ​បាន​រចនា​ឡើង ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ដ៏​ធំ​ទូលាយ រួមទាំង​អាវុធ​ដែល​អាច​ផ្លាស់​ទី​បាន​លឿន​ជាង​សំឡេង ក៏​គេច​មិន​ផុតពី​វា​ដែរ​។​

​កាលពីដើម​ខែឧសភា មន្ទីរ​បញ្ច​កោណ​បាន​បញ្ជូន​ជម្រើស​៣​មាន ខ្នាតតូច មធ្យម និង​ធំ ទៅ​សេត​វិមាន​សម្រាប់​ការអភិវឌ្ឍន៍ Golden Dome​។ ប៉ុន្តែ​នៅ​ក្នុងការ​លាតត្រដាង​គ​ម្រោ​ង​កាល​ពីថ្ងៃ​អង្គារ លោក​ត្រាំ​មិនបាន​បញ្ជាក់​ពី​ជម្រើស​ចុងក្រោយ​នោះទេ​។ យ៉ាងណា លោក​ថា អ្វីដែល​លោក​បានជ្រើសរើស ជា​ស្ថាបត្យកម្ម​សម្រាប់​ប្រព័ន្ធ​ទំនើប​នៃ​សិល្បៈ​នេះ​។ ថ្លែង​នៅក្នុង​ការិយាល័យ Oval Office កាលពី​ថ្ងៃ​អង្គារ លោក​ត្រាំ​អួតថា ប្រព័ន្ធ​នេះ​នឹង​បំពាក់​បច្ចេកវិទ្យា​ជំនាន់​ថ្មី ក្តោប​ក្តាប់​ចាប់​តម្រុយ​នៅ​ទូទាំង​ផ្ទៃដី សមុទ្រ និង​លំហ រួមទាំង​ឧបករណ៍​ចាប់​សញ្ញា និង​ឧបករណ៍​ស្ទាក់ចាប់​តាម​លំហ​អាកាស​ផងដែរ​។ លោក​បាន​បន្ថែមថា ប្រព័ន្ធ​នេះ​នឹង​អាច​ស្ទាក់ចាប់​មី​ស៊ី​ល ដែល​បាញ់​ចេញពី​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក ឬ​បាញ់​ចេញពី​លំហ​អាកាស​។​

​សមត្ថភាព​របស់​Golden Dome ត្រូវបាន​គេ​រំពឹងថា​អាច​រកឃើញ និង​បញ្ឈប់​មី​ស៊ី​ល​នៅ​គ្រប់​ដំណាក់កាល​សំខាន់ៗ​ទាំង​បួន នៃ​ការវាយប្រហារ​ដែល​អាច​កើតមាន​ដូចជា ការរកឃើញ និង​បំផ្លាញ​ពួកវា​មុនពេល​បាញ់​បង្ហោះ ស្ទាក់ចាប់​ពួកវា​ក្នុងដំណាក់កាល​ដំបូង​នៃ​ការហោះហើរ បញ្ឈប់​ពួកវា​ពាក់កណ្តាល​អាកាស ឬ​បញ្ឈប់​ពួកវា​នៅ​នាទីចុងក្រោយ នៅពេល​ហោះ​ទៅដល់​គោលដៅ​មួយ​។​​ជា​ផ្នែក​មួយ​នៃ​គម្រោង សហរដ្ឋអាមេរិក​នឹងដាក់​ពង្រាយ​ឧបករណ៍​ស្ទាក់ចាប់​មី​ស៊ី​ល​នៅក្នុង​លំហ ដើម្បី​ការពារ​ប្រឆាំងនឹង​ការគំរាមកំហែង​មី​ស៊ី​ល​ប្លោង និង​ល្បឿន​លឿន​ជាង​សំឡេង​។ លោក Gen Chance Saltzman ប្រធាន​កងកម្លាំង​អវកាស​អាមេរិក បាន​ប្រាប់​សមាជិកសភា​នៅក្នុង​សវនាការ​កាលពី​ថ្ងៃ​អង្គា​រថា សព្វាវុធ​ដែលមាន​មូលដ្ឋាន​លើ​លំហ ដែល​រំពឹងថា​បំពាក់​នៅក្នុង​គម្រោង Golden Dome តំណាងឱ្យ​តម្រូវការ​ថ្មី និង​លេចធ្លោ​សម្រាប់​បេសកកម្ម ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដោយ​អង្គការ​អវកាស​យោធា​។​

​ជាការ​ពិត សហរដ្ឋអាមេរិក​មាន​សមត្ថភាព ការពារ​មី​ស៊ី​ល​ជាច្រើន​រួចមកហើយ ដូចជា Patriot ដែល​អាមេរិក​បាន​ផ្តល់ឱ្យ​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​ប្រឆាំងនឹង​មី​ស៊ី​ល​ដែល​សត្រូវ​បាញ់​ចូលមក ក៏ដូចជា​ផ្កាយរណប​នៅក្នុង​គន្លង​តារាវិថី ដើម្បី​រាវរក​មី​ស៊ី​ល​ដែល​គំរាមកំហែង​។ តែ​ក្រុមមន្ត្រី​អាមេរិក​បាន​ព្រមាន​ថា ប្រព័ន្ធ​ដែលមាន​ស្រាប់ មិនអាច​ទប់ទល់​ជាមួយនឹង​អាវុធ​ទំនើ​របស់​សត្រូវ ដែលមាន​សក្តានុពល​នោះទេ​។ មួយវិញទៀត ដូចដែល​បាន​លើកលែង​ពី​ខាងដើម គម្រោង​ការពារ​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​បំផុស​ដោយ​អតីត​ប្រធានាធិបតី​មុន​ជាច្រើន​ឆ្នាំ​មកហើយ តាំងពី​បច្ចេកវិទ្យា​មិនទាន់​រីកចម្រើន​។​

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារជាតិ​នាពេល​ថ្មីៗ​នេះ បានចេញ​ផ្សាយ​ការវាយតម្លៃ​ដែល​មិនមាន​ការចាត់​ថ្នាក់​ដោយ​គូសបញ្ជាក់ ពី​របៀប​ដែល​សត្រូវ​របស់​សហរ​ដ្ឋ​អាមេរិក​ដូចជា​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង អាចមាន​សក្តានុពល​វា​យ​ប្រហារ លើដី​គោក​របស់​អាមេរិក ជាមួយនឹង​មី​ស៊ី​ល​ប្លោង មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ យន្តហោះ​ទម្លាក់​គ្រាប់បែក និង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​។ រយៈពេល​៧​ថ្ងៃ នៃ​ការ​កាន់ដំណែង​ប្រ​ធានា​ធិ​ប​តិ​ដំបូង លោក ត្រាំ​បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ​ដាក់ចេញ​ផែនការ​សម្រាប់​ប្រព័ន្ធ ដែល​នឹង​រារាំង​និង​ការពារ​ប្រឆាំងនឹង​ការវាយប្រហារ​តាម​អាកាស ដែល​សេត​វិមាន​បាន​និយាយថា នៅតែ​ជាការ​គំរាមកំហែង​ដ៏​មហន្តរាយ​បំផុត ដែល​កំពុង​ប្រឈមមុខ​នឹង​សហរដ្ឋអាមេរិក​។​

​នៅក្នុង​ការត្រួតពិនិត្យ​ការការពារ​មី​ស៊ី​ល​ឆ្នាំ ២០២២ បានចង្អុលបង្ហាញ​ពី​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​ពី​ប្រទេស​ចិន និង​រុស្ស៊ី​។ ចិន​រីកចម្រើន​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មី​ស៊ី​ល​ប្លោង និង​លឿន​ជាង​សំឡេង ខណៈ​ទីក្រុង​មូ​ស្គូ​មាន​ប្រព័ន្ធ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដ៏​ទំនើប​បំផុត​មួយ​នៅក្នុង​ពិភពលោក​។ បន្ថែម​លើ​នេះ ការគំរាមកំហែង​រប​ស់​យន្តហោះ​គ្មាន​មនុស្ស​បើក ក៏មាន​ការកើនឡើង​ដែរ ចំពេល​មានការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​។​​ចំណែក​រុស្ស៊ី ដំបូង​ឡើយ​ក៏​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ដែរ ចំពោះ​គម្រោង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Golden Dome​ដែល​ប្រកាស​ដោយ​លោក​ត្រាំ ថា​រំខាន​ដល់​ស្ថេរភាព​តំបន់​។ a trum dom