» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3172 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098939 នាក់

សហរដ្ឋ​អាម៉េរិក និង​អ៊ុយ​ក្រែ​ន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រ៉ែ ជា​ថ្នូរ​នឹង​ការការពារ​រដ្ឋធានី​គី​វ​ពី​កងកម្លាំង​រុស្ស៊ី​

 

​អាម៉េរិក ៖ សហរដ្ឋ​អាម៉េរិក និង​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ពុធ​៣០​មេសា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​ក្រុង​វ៉ាស៊ីនតោន មាន​សិទ្ធិ​ស្របច្បាប់​ចូលទៅ​ប្រើប្រាស់​ធនធាន​រ៉ែ​កម្រ និង​ធនធានធម្មជាតិ​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន​។a trum ze mine

​កិច្ចព្រមព្រៀង​មួយ​នេះ មាន​ឈ្មោះថា «​មូលនិធិ​វិនិយោគ​ឡើងវិញ​របស់​សហរដ្ឋ​អាម៉េរិក​-​អ៊ុយ​ក្រែ​ន​» គឺជា​មធ្យោបាយ​មួយ​របស់​អាម៉េរិក ក្នុងការ​ទទួលបាន​សំណង​សម្រាប់​ជំនួយ​គាំទ្រ​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​ខ្លួន ។​
​ទោះ​កិច្ចព្រមព្រៀង​មិនបាន​បង្ហាញ​លម្អិត​ក៏ ប៉ុន្តែ​គេ​ព្យាករណ៍​ថា វា​នឹង​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​មាន​វត្តមាន​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ទាញយក​ធនធាន​រ៉ែ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ជា​ថ្នូរ​ធានា​ផ្ដល់​ការគាំទ្រ​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​សម្រាប់​រដ្ឋធានី​គី​វ នៅក្នុង​ជម្លោះ​ដែល​កំពុង​បន្ត​ជាមួយ​ទីក្រុង​មូ​ស្គូ ។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ចេញពី​រដ្ឋមន្ត្រីក្រសួង​រតនាគារជាតិ​អាម៉េរិក លោក ស្ក​ត បេស​ស៊ែ​ន (Scott Bessent) បាន​និយាយថា «​កិច្ចព្រមព្រៀង​នេះ បង្ហាញ​យ៉ាងច្បាស់​ដល់​ប្រទេស​រុស្ស៊ី​ថា រដ្ឋបាល​របស់លោក​ត្រាំ (Trump) ប្តេជ្ញា​ចំពោះ​ដំណើរការ​សន្តិភាព​រយៈ​ពេល​វែង​ដែល​នឹង​ធានា​ចំពោះ​សេរីភាព និង​វិបុលភាព​នៅ​អ៊ុយ​ក្រែ​ន​»​។ «​លោក​ប្រធានាធិបតី​ត្រាំ (Trump) ក៏​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​ភាគី​ទាំងពីរ​ចំពោះ​សន្តិភាព​និង​វិបុលភាព​យូរអង្វែង​នៅ​អ៊ុយ​ក្រែ​ន​» ។​

​សេចក្តីប្រកាស​នេះ បានធ្វើ​ឡើង​ក្នុង​គ្រា​ដ៏​សំខាន់​មួយ អំឡុង​សង្គ្រាម​បន្ត​អូសបន្លាយ​អស់​រយៈពេល​៣​ឆ្នាំ ហើយ​ការចុះហត្ថលេខា​នេះ ធ្វើឡើង​រយៈពេល​ពីរ​ខែ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​ស្ទើរតែ​ឈានដល់​ការចុះហត្ថលេខា ក៏ដូចជា​ជម្លោះ​ពាក្យសម្ដី​ដ៏​តឹងសរសៃក​នៅឯ​ការិយាល័យ​អូ​វ៉​ល (Oval) នៅក្នុង​កិច្ចប្រជុំ​មួយ​រវាង​លោក​ត្រាំ​, អនុ​ប្រធានាធិបតី លោក ជេ​ឌី វែ​ន និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ហ្សេ​លែ​ន​ស្គី ។​​ពីមុន លោក​ត្រាំ​បាន​រិះគន់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ក៏ដោយ ប៉ុន្តែ​ថ្មីៗ​នេះ លោក​បាន​រិះគន់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពុ​ទីន វិញ​ម្ដង ចំពោះ​ការដែល​ធ្វើឱ្យ​កិច្ចចរចា​សន្តិភាព​រប​ស់លោក​កាន់តែ​ស្មុគស្មាញ​។ គេ​មើលឃើញថា កិច្ចព្រមព្រៀង​នេះ លោក​ត្រាំ​មាន​គោលបំណង​ធានាថា​សហរដ្ឋ​អាម៉េរិក នឹង​ទទួលបាន​ផលចំណេញ​ពី​អ៊ុយ​ក្រែ​ន ជាជាង​ខំ​ជួយ​តែ​ម្ខាង​ដោយ​មិន​ទទួលបាន​អ្វី​សោះ ៕a trum ze mine1
​