» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3142 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098909 នាក់

នាយករដ្ឋមន្ត្រី​ជប៉ុន សន្យា​គាំទ្រ​ដំណើរការ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​វៀតណាម​

 


​វៀតណាម​៖ ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​មកកាន់​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្សី​គឹ​រូ​អ៊ី​ស្ស៊ី​បា​(Shigeru Ishiba)​ក្រោយ​បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក​ផាម មិញ​ជី​ញ នៅក្នុង​ទីក្រុង​ហាណូយ បានបង្ហាញ​ការប្តេជ្ញាចិត្ត​គាំទ្រ​ឱ្យមាន​ដំណើរការ​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​វៀតណាម ។a japon vn 

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់លោក Ishiba មកកាន់​ប្រទេស​វៀតណាម គិត​ចាប់តាំងពី​លោក​បានក្លាយ​នាយករដ្ឋមន្ត្រី​ជប៉ុន​កាលពី​ឆ្នាំ ២០២៤ ។​លោក​ស្សី​គឹ​រូ​អ៊ី​ស្ស៊ី​បា​(Shigeru Ishiba)​ក៏មាន​ផែនការ​បន្ត​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្វីលីពីន​សម្រាប់​រយៈពេល​ដូចគ្នា​នៅ​ដើម​ថ្ងៃ​ពុធ​ខាងមុខ ដើម្បី​ពង្រឹង​ចំណងមិត្តភាព ស្របពេល​ស្ថានការណ៍​សេដ្ឋកិច្ចពិភពលោក​កំពុងមាន​ភាពមិនច្បាស់លាស់ ដោយសារ​វិធានការ​ត​ម្លើ​ង​ពន្ធគយ​របស់​សហរដ្ឋ​អាម៉េរិក​។

​គួររំលឹកថា​កាលពីដើម​ខែមេសា​កន្លង​ទៅ ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់​ត្រាំ​បានប្រកាស​តម្លើង​ពន្ធ​បដិការ​សរុប​ចំនួន ៤៦% លើ​ប្រទេស​វៀតណាម និង ២៤%​លើ​ប្រទេស​ជប៉ុន ប៉ុន្តែ​ក្រោយមក​លោក​ក៏បាន​ធើ្វ​ការពន្យា​ពេល ៩០​ថ្ងៃ​ដើម្បី​ផ្តល់ឱកាស​សម្រាប់​ការចរចា​ទ្វេភាគី ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​អាម៉េរិក​។

​តែ​យ៉ាងណាក្តី សម្រាប់​ពន្ធ​មូលដ្ឋាន​អប្បបរមា ១០%​ចំពោះ​ទំនិញ​គ្រប់មុខ​ដែល​នាំចូល​ទៅកាន់​សហរដ្ឋ​អាម៉េរិក​របស់លោក​ដូ​ណា​ល់​ត្រាំ គឺ​បាន​ចូល​ជា​ធរមាន​ភ្លាមៗ​ក្រោយពី​ការប្រកាស និង​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណើរការ​នាំចេញ​ផលិតផល​របស់​ប្រទេស​វៀតណាម​និង​ជប៉ុន ទៅកាន់​សហរដ្ឋ​អាម៉េរិក​ដែលជា​គោលដៅ​ទីផ្សារ​ដ៏​សំខាន់​របស់ខ្លួន​។

​ជុំវិញ​បញ្ហា​ពាណិជ្ជ​កម្មនេះ មេដឹកនាំ​កំពូល​របស់​វៀតណាម​តូ​ឡឹម​( To Lam )​បាន​ជំរុញ​ឱ្យ​ប្រទេស​ជប៉ុន​បង្កើន​ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​វៀតណាម បន្ទាប់ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​លោក Ishiba កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្កើន​ទំនាក់ទំនង​មិត្តភាព និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

​គួរ​បញ្ជាក់ថា​ប្រទេស​វៀតណាម​ប​ច្ច​ប្បន្ន​គឺជា​មជ្ឈមណ្ឌល​តម្លើង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​និង​យានជំនិះ​ដ៏​ធំ​មួយ​របស់​ប្រទេស​ជប៉ុន​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​រួមមាន​សាខា​ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន ដូចជា​៖ Honda, Canon និង Panasonic ក្រោម​ទំហំ​វិនិយោគ​សរុប​ប្រមាណ​ជាង ៧៨​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​៕a japon vn1 

 

​