» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5318 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101085 នាក់

នៅ​កំពង់ស្ពឺ​អ្នក​ជួញ​និង​ប្រើ​គ្រឿងញៀន​នៅ​សុទ្ធតែ​ផ្ទះ​វិឡា​

 


​កំពង់ស្ពឺ​៖ កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ​មួយ​កម្លាំង​អាវុធហត្ថ ខេត្ត​ព្រះសីហនុ បានធ្វើការ​ឡោមព័ទ្ធ​ភូមិគ្រឹះ​មួយកន្លែង ដែល​ស្ថិតនៅ​ចំណុច​ភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពា ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​ពាក់​ព​ន្ធ័​និង​បទល្មើស​គ្រៀង​ញៀន​។​ប្រតិបត្តិ​ការណ៍​នេះ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​មនុស្ស ៤​នាក់ ជា​មេក្លោង និង​ដកហូត​គ្រឿងញៀន​១៦១​កញ្ចប់ រថយន្ត​សេរី​ទំនើប ២​គ្រឿង​។a pm drug speu1

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ នា​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៥​បានឱ្យដឹងថា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន រួម​នឹង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ស៊ូ ប៊ុន​រឿន សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ឡុង គឹម​ហួរ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​ព្រះសីហនុ បានធ្វើការ​ពន្លាត​សមត្ថកិច្ច​ដែនដី ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​(​ស្រី​០២) ក្នុងករណី​រក្សាទុក ជួញដូរ ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ជនសង្ស័យ​ទាំង​៤​នាក់​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ឈ្មោះ ឌា រ៉ានី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ , ឈ្មោះ សាយ រ៉ា​ហ្សា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​លក់ដូរ ស្នាក់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​, ឈ្មោះ គង់ រស្មី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពេ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ និង​ឈ្មោះ ស៊ុន ឃឿន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅ​ភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។

​ក្រោយ​ឡោមព័ទ្ធ និង​ឃាត់ខ្លួន​មេក្លោង​ទាំង​៤​នាក់ ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ទាំងពីរ​ក៏​បន្ត​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​មុខសញ្ញា ២​នាក់​បន្ថែមទៀត ដែល​បាន​រត់​ចូលទៅក្នុង​ភូមិសាស្ត្រ​ស្រុក​ឈូក​នៃ​ខេត្តកំពត ក្រោយ​ដឹងខ្លួន​ពេល​សមត្ថកិច្ច​ឡោមព័ទ្ធ​ភូមិគ្រឹះ​ខាងលើ​។ កម្លាំង​អាវុធហត្ថ​នៃ​ខេត្ត​ទាំងពីរ​បាន​សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកំពត ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុទ្ធា​វុ​ឌ្ឍ​ន៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពត បាន​តាម​ប្រ​ម៉ាញ់​មុខសញ្ញា​រហូតដល់​ភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ បន្ថែមទៀត ឈ្មោះ សូ វាសនា ហៅ​អា​ឡូត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ និង​ឈ្មោះ ស៊ុន ដុង​ដៀង ភេទ​ស្រី អាយ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉េង ស្រ៊ុន បាន​បញ្ជាក់ថា​ក្រោយ​ប្រតិបត្តិការ​ត្រូវបាន​បញ្ចប់ កម្លាំង​ជំនាញ​អាវុធហត្ថ​នៃ​ខេត្ត​ទាំង ៣ បាន​ចាប់​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១៥៩​កញ្ចប់​។ ម្សៅ​ពណ៌​ស​ចំនួន ២​កញ្ចប់ រថយន្ត​សេរី​ទំនើប​ប្រភេទ​Ford​ចំនួន​២​គ្រឿង ទូរស័ព្ទដៃ​៦​គ្រឿង និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៦​នាក់ រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​ប្រគល់ជូន កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​រួចហើយ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕a pm drug speu a pm drug speu2 a pm drug speu3 

 

​