» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2884 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098651 នាក់

អ្ន​កកាសែត ៣​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​ករណី​កំហែង​យក ថ្នូរ​នឹង​ការមិន​ចុះផ្សាយ​ព័ត៌មាន​


​កំពត​៖ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត បានសម្រេច​ចោទប្រកាន់​បុគ្គល​អ្នកសារព័ត៌មាន ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​កំហែង​យក (​គំរាម​ទារប្រាក់​) នៅ​ខេត្តកំពត ពី​កា​ស៉ី​ណូ​ខ្ញុំ ចំនួន​២,០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការបញ្ឈប់​ការចុះផ្សាយ​ព័ត៌មាន នៅ​ទីតាំង​ចាក់សំរាម និង​កន្លែង​បង្ហូរទឹក របស់​កាស៊ីណូ​ខ្ញុំ​(ចាញ់ល្បិចឈ្មួញនិងមិនគោរពក្រមសីលធម៍)។​ a court pot3 

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន​៖*​ទី​១៖ ឈ្មោះ ទន់ ម៉ូ​វ អាយុ​៤១​ឆ្នាំ មុខរបរ​ជា​ចា​ហ្វា​ង​សារព័ត៌មាន កំពត​ដេលី​
*​ទី​២៖ ឈ្មោះ ធី សុផល ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​ពិធី​ការិនី និង​ជា​ចាងហ្វាង​សារព័ត៌មាន អធិរាជ​សម្លេង​ចៅ​កំសត់​*​ទី​៣៖ ឈ្មោះ ខ្មៅ មិថុនា អាយុ​៣២​ឆ្នាំ មុខរបរ​លក់​កាហ្វេ និង​ជា​និពន្ធ​នាយក​សារព័ត៌មាន​កំពត​ដេលី​។​
​ក្រោយពី​តំណាង​អយ្យការ​បានធ្វើការ​ស៊ើបអង្កេត ផ្ទៀងផ្ទាត់ និង​ពិនិត្យ​ភស្តុតាង ព្រមទាំង​បាន​ស្តាប់​ចម្លើយ ជនសង្ស័យ​ខាងលើ តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ចំនួន​៣​នាក់ ពីបទ​កំហែង​យក និង​បញ្ជូន​បន្ដទៅ​ចៅក្រម​ស៉ើ​ប​សួរ ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់​.​។​

​សូម​រម្លឹកថា អ្នកកាសែត​អន​ឡាញ​ចំនួន ៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តកំពត​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​អ្នកកាសែត​ទាំង ៣​រូបនោះ ធ្វើ​សកម្មភាព​ផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ការបង្ហូរ​ទឹក​កខ្វក់​ចេញពី​កាស៊ីណូ​ដែលមាន​ឈ្មោះថា កាស៊ីណូ​ខ្ញុំ ចូលក្នុង​ប្រឡាយ និង​ចាក់សំរាម​នៅ​ខាងក្រោយ​កាស៊ីណូ​ខ្ញុំ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៥ ហើយ​ក៏បាន​បង្ហោះ​លើ​ផេ​ក​សារព័ត៌មាន​របស់ខ្លួន (​កំពត​ដេលី​) ដោយ​សំណូមពរ​មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ ព្រមទាំង លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត ឱ្យជួយ​ត្រួត​ពិនិត្យមើល​ផង​។​តែ​បាន​ចាញ់ល្បិច​ថៅកែ​កាស៊ីណូ​ឲ្យ​ឈប់​ផ្សាយ​ជា​ថ្នូរ​និ​ប​ទឹកប្រាក់​ក៏ត្រូវ​នគរបាល​ឃាត់ខ្លួន​។​

​ដោយឡែក​នៅ​ដំណាក់​ការស៊ើបអង្កេត​បន្ទាប់ពី​សាកសួរ​រួច ចៅក្រម​ក៏បាន​ចេញ​ដីកា​បង្គាប​ឱ្យ​ឃុំខ្លួន​ឈ្មោះ ខ្មៅ មិថុនា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ និង ឈ្មោះ ទន់ ម៉ូ​វ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ដាក់ពន្ធនាគារ​ខេត្តកំពត ។ ដោយឡែក​អ្នកកាសែត​ស្រី​ឈ្មោះ ធី សុផល ហៅ​ស្រស់ ផ្អែកលើ​ហេតុផល​មនុស្សធម៌​(​ស្ត្រី​មេម៉ាយ​ប្តី​ជា​អតីត​ចាងហ្វាង​មុន​បាន​ស្លាប់​និង មានកូន​តូច )​ត្រូវបាន​ចៅក្រម​សម្រេច​មិន​ឃុំខ្លួន តែ​បាន​ដាក់អោយ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ។​គេ​នៅ​ចាំបាន​ថា​អតីត​រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​តែង​បាន​ផ្តាំផ្ញើ​អ្នកកាសែត​ឲ្យ​ប្រកាន់ខ្ជាប់​ក្រម​សីល​ធ​ម៍​និង​វិជ្ជាជីវៈ​ដើម្បី​ធ្វើជា​អាវ​ក្រោះ​សម្រាប់​អ្នកកាសែត​។​តែ​ដោយ​បញ្ហា​គឺ​ភាព​ក​ក្រីក្រ​និង​មិន​យល់​ពី​ល្បិចកល​ឈ្មួញ​ខឹ​ល​ខូច​អ្នកកាសែត​ច្រើន​ត្រុ​វ​ជាប់អន្ទាក់​ការ​ណី​យ៍​លុបចោល​ពត៍​មាន​ពិតជា​ថ្មូ​និង​លុយកាក់​។​a court pot2 a cout pot1 a court pot1 a court pota a court pota1 a court pota2  

​