» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5071 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100838 នាក់

នាយក​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​៖ រាល់​ការព្យាបាល និង​ពិនិត្យ​ជំងឺ​ទាំងអស់​មិន​គិត​កំ​រ៉ៃ លើកលែងតែ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​ការខ្វះ​ឈាម​ទើប​តម្រូវ​ឲ្យ​ក្រុមគ្រួសារ​ចូលរួម​សហការ


​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក លី សុវណ្ណ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ និង​ជា​នាយក​មន្ទីរពេទ្យ​ព្រះ​កេតុមាលា បានប្រកាសថា រាល់​ការព្យាបាល និង​ពិនិត្យ អេកូ​សាស្ត្រ ថត​រស្មី​អ៊ិ​ច ជំងឺ​ទូទៅ​ដល់​យោធិន​ទាំង​ពីររូប គឺ​នឹងមិន​តម្រូវ​ឲ្យ​គិត​កម្រៃ​ជាដាច់ខាត លើកលែងតែ​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​មានការ​ខ្វះខាត​ឈាម​អ្វី​ជាដើម​។​a lisovan 

​ឧ​ត្ត​ម​សេនីយ៍​ឯក លី សុវណ្ណ បាន​មានប្រសាសន៍ថា ការគ្រប់គ្រង​របស់​ថ្នាក់ដឹកនាំ​ជំនាន់​មុន បានធ្វើ​ឲ្យ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ លើ​ផ្នែក​ធនធានមនុស្ស ការសាងសង់ អាគារ​ព្យាបាល និង​បំពាក់​ឧបករណ៍​សម្ភារៈ​ទំនើបៗ​ជាច្រើន​។ លោក​បាន​បន្តថា ក្នុង​ឆ្នាំ​២០២៤​នេះ លោក ម៉ឹង ពន្លក ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា បានផ្តល់​អនុសាសន៍ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដោយបាន​ធ្វើ​នូវ​សហប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ជាមួយ​មន្ទីរពេទ្យ​យោធា ១៧៥​កងទ័ព ប្រជាជន​វៀតណាម និង​ជាមួយ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល កងទ័ពជើងទឹក កងទ័ព​រំដោះប្រជាជន​ចិន​នៅ​សៀង​ហៃ​។​

​លោកនាយក​មន្ទីរពេទ្យ បាន​បន្ថែមទៀតថា «​ចំពោះ​ភារកិច្ច​សង្គ្រោះ​ព្យាបាល​យោធិន​ទាំង​ពីរភេទ ដោយ​ឈរលើ​គោលនយោបាយ​មិន​យក​កម្រៃ​ព្យាបាល​និង​សេវា​ផ្សេងៗ ដូចជា​ការ​មក​ពិនិត្យ​ជំងឺ ថត អេកូ​សាស្ត្រ ថត​កម្ម​រស្មី​អ៊ិ​ច ស៊ី​ធី​ស្កែ​ន ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​មួយចំនួន ឬ​ពិនិត្យ​សុខភាព​សិក្ខាកាម​ទៅ​រៀន​នៅ​បរទេស និង​កងទ័ព​ដែល​ទៅ​ចូលរួម​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ជាដើម​នោះ គឺ​មន្ទីរពេទ្យ​មិន​បានគិត​កម្រៃ​អ្វី​នោះឡើយ​»​។​
​ជាមួយគ្នានេះ លោក បាន​គូសបញ្ជាក់ថា ដោយឡែក​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ វះ​កាត់ត​សរសៃឈាម​បេះដូង ដូរ ប្រេ​ស​បេះដូង វះកាត់​ខួរក្បាល វះកាត់​ឆ្អឹងខ្នង ជំងឺ​ខ្សោយតម្រងនោម​ដែល​ត្រូវ​លាង​ឈាម ជំងឺ​សង្គ្រោះ​ICU នោះ​នៅ​មន្ទីរពេទ្យ​មានការ​ខ្វះខាត​ឈាម ខ្វះខាត​សារ៉ូ​ម​ជាតិ​សាច់ ខ្វះខាត​សម្ភារៈ​នោះ គឺមាន​ការចូលរួម​ពី​សំណាក់​ក្រុមគ្រួសារ ដើម្បី​ជួយ​មន្ទីរពេទ្យ​ក្នុងការ​ជួយសង្គ្រោះ​ព្យាបាល​ជំងឺ​ឲ្យ​ទាន់ពេលវេលា​។​

​បើតាម​ក្រសួងសុខាភិបាល កន្លងមក​ក៏បាន​ណែនាំ​ដល់​អង្គភាព​ផ្តល់​សេវា​សុខាភិបាល​សាធារណៈ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​យោធិន​អាជីព អតីត​យោធិន​អាជីព អតីត​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ និង​ឧ​ត្ត​មនា​វី​នៅពេល​មាន​ជំងឺ ដោយ​មិនត្រូវ​គិត​កម្រៃ​ផងដែរ ដោយ​ថ្លៃ​សេវា​នៃ​ការពិនិត្យ​ព្យាបាល​ជា​បន្ទុក​របស់​រដ្ឋ ដែល​ស្ថិតក្រោម​ការចំណាយ​រប​ស់​អង្គភាព​សុខាភិបាល​សាធារណៈ​៕​អត្ថបទ​ហ្វ្រេស​ញូ​វ​a lisovan1 a lisovan2 

​