» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3908 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099675 នាក់

មនុស្ស​យ៉ាងតិច​១៥​នាក់​ស្លាប់​ភ្លាមៗ ដោយសារ​ប្រជ្រៀត ជាន់គ្នា​នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​រដ្ឋធានី​ញូ​ដេលី​


​ឥណ្ឌា​៖ មនុស្ស​យ៉ាងតិច​១៥​នាក់​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​ប្រជ្រៀត និង​ជាន់គ្នា​នៅ​ស្ថានីយ​រថភ្លើង​មួយកន្លែង​នៃ​រដ្ឋធានី​ញូ​ដេលី​របស់​ប្រទេស​ឥណ្ឌា​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។ ហេតុការណ៍​នោះ​កើតឡើង​នៅពេល​ហ្វូងមនុស្ស​ប្រជ្រៀត​គ្នា​ខ្លាំង និង​រុញច្រាន​គ្នា​ទៅវិញទៅមក​ដើម្បី​ប្រញាប់​ឡើង​ជិះ​រថភ្លើង​ទៅ​ចូលរួម​ពិធីបុណ្យ​នៅក្នុង​សាសនា​ហិណ្ឌូ​។​គេ​មិន​ដង​ថា​តើ​មូល​ហេតុអ្វី​បានជា​អាជ្ញា​សមាន​សម​ត្ត​កិច្ច​ឥណ្ឌា​មិនអាច​ទប់ស្កាត់​ឬ​បង្កា​ករណី​យ៍​បែបនេះ​បាន​ព្រោះ​វា​មិន​មេន​កើត​លើកដំបូង​នោះទេ​?​។​a india die1 

​សូមបញ្ជាក់ថា​ពិធីបុណ្យ​គុ​ម្ភ​មេ​ឡា (Kumbh Mela) សំខាន់​ណាស់ អាច​ទាក់ទាញ​អ្នក​ជឿ​ស៊ប់​ទៅលើ​សាសនា​ហិណ្ឌូ​រាប់សិប​លាន​នាក់​ជា​រៀងរាល់​១២​ឆ្នាំ​ម្ដង​ដើម្បី​គោរព​បដិបត្តិ​នៅ​ទីក្រុង​ព្រៃ​យក្ស​រាជ (Prayagraj)​។ ប៉ុន្តែ​ពិធីបុណ្យ​នេះ​ក៏មាន​ប្រវត្តិ​គ្រោះថ្នាក់​ដោយសារ​ប្រជ្រៀត​គ្នា​ផងដែរ​។ កាលពី​ខែមករា មនុស្ស​៣០​នាក់​ស្លាប់​ដោយសារ​ការ​ប្រជ្រៀត និង​ជាន់គ្នា​នៅ​ទី​ប្រសព្វ​នៃ​ទន្លេ​គង្គា​, ទន្លេ​យា​មូ​ណា និង​ទន្លេ​សា​រ៉ាវ​ត្តី​ដែល​គេ​មានជំនឿថា​ជា​កន្លែង​ស័ក្ដិសិទ្ធិ​។​

​ហ្វូងមនុស្ស​ដែល​ស្រូតរូត​ធ្វើដំណើរ​ទាំង​ប្រញាប់ប្រញាល់​នៅ​ស្ថានីយ​រថភ្លើង​នៅ​ញូ​ដេលី​នោះ​ចាប់ផ្ដើម​ជ្រួលច្រាល​ក្លាយជា​អនាធិបតេយ្យ​គ្រប់គ្រង​សភាពការណ៍​លែង​បាន​។ ពួកគេ​ចង់ទៅ​ឱ្យទាន់​ពិធី​ដែល​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​ខាងមុខនេះ​។ វេជ្ជបណ្ឌិត​រី​ទូ សា​សេណា (Ritu Saxena) ជា​មន្ត្រី​បម្រើការ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ញូ​ដេលី​ថ្លែងថា​មនុស្ស​១៥​នាក់​បាន​ស្លាប់​ហើយ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​ថ្លែងថា​លោក​មានចិត្ត​ស្ដាយស្រណោះ​ចំពោះ​ការបាត់​បង់ជីវិត​មនុស្ស​ទាំងនេះ​។ លោក​ថា​នៅ​ក្នុងខណៈ​នេះ លោក​សូម​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​។ លោក​ក៏​សូម​ជូនពរ​អ្នករបួស​ទាំងអស់​ឱ្យ​ឆាប់​ជាសះស្បើយ​ឡើងវិញ​។ អភិបាល​ទីក្រុង​ញូ​ដេលី​ថ្លែងថា​លោក​បាន​ណែ​នាំទៅ​បុគ្គលិក​ផ្នែក​គ្រប់គ្រង​គ្រោះមហន្តរាយ​ដើម្បី​ដាក់ពង្រាយ​កម្លាំង​នៅតាម​មន្ទីរពេទ្យ​ត្រៀម​ដោះស្រាយ​បញ្ហា​ដែល​អាច​នឹង​កើតមាន​នាពេលខាងមុខ​។​

​រដ្ឋមន្ត្រីក្រសួង​អាយ​ស្ម័យ​យាន​ឥណ្ឌា​ថ្លែងថា​រថភ្លើង​ពិសេស​ជាច្រើន​គ្រឿង​ចាប់ផ្ដើម​ដឹកជញ្ជូន​មនុស្ស​ពី​ទីក្រុង​ញូ​ដេលី​ដើម្បី​ជួយ​រំដោះ​មនុស្ស​ដែល​ប្រជ្រៀត​គ្នា​នៅ​ស្ថានីយ​រថភ្លើង និង​ជួយ​សម្រួល​ឱ្យ​ពួកគេ​អាចធ្វើ​ដំណើរ​ទាន់​ពិធីបុណ្យ​សាសនា​ហិណ្ឌូ​។ អាជ្ញាធរ​ថ្លែងថា​ចាប់តាំងពី​ពិធីបុណ្យ​គុ​ម្ភ​មេ​ឡា​ចាប់ផ្ដើម​កាលពី​ខែមករា​រហូតមកដល់​ពេលនេះ មនុស្ស​ប្រហែល​៥​រយ​លាន​នាក់​ហើយ​គឺកន្លអប្រទេសបាន​ទៅ​ចូលរួម និង​ងូតទឹក​លាង​បាង​នៅ​ទន្លេ​ប្រសព្វ​មុខ​៕a india die2 

​