» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3180 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098947 នាក់

ចាប់ខ្លួន​មនុស្ស ៤​នាក់​ករណី​យ៍​បំពាន​សារាចរ​ណែ​នាំឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡាញ​

 


​ភ្នំពេញ​៖ មនុស្ស​ចំនួន ៤​នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន និង​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​បាន​រកឃើញថា បន្ត​ផ្សព្វផ្សាយ​ល្បែង​អន​ឡាញ​គឃ្លើន​សារាចរ​ណែនាំ និង​ឱសានវាទ​កំណត់ដោយ​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា​។a online catch 

​កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៤ ក្រសួងមហាផ្ទៃ បានចេញ​សារាចរ​ណែ​នាំឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការផលិត​រូបភាព វីដេអូ និង​មាតិកា ដែលមាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ទោះ​ល្បែងស៊ីសង​លេង​ដោយផ្ទាល់​ក្តី ឬ​តាម​ប្រព័ន្ធ​អន​ឡាញ ត្រូវ​បញ្ឈប់​ការបង្កើត​គេហទំព័រ គណនី ឬ​ទំព័រ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែលមាន​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​បញ្ឈប់​ការផ្សព្វផ្សាយ និង​/​ឬ​ចែករំលែក​បន្ត​អំពី​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។

​ចុះហត្ថលេខា លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សរាចរ បាន​ទុក​ឱសានវាទ ១​សប្ដាហ៍ ឱ្យ​ក្រុម​អ្នកពាក់ព័ន្ធ​ការផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់​ទាំងអស់ ដោះស្រាយ​បញ្ចប់​សកម្មភាព មុន​សមត្ថកិច្ច​អនុវត្ត​វិធានការ​ក្ដៅ ដោយ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនល្មើស ព្រមទាំង​ស្នើសុំ​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​បិទ​រាល់​គណនី​ក្ដី ផេ​ក​ក្ដី គេហទំព័រ​ក្ដី ដែល​បន្ត​បំពាន​សារា​ចរណ៍​ណែនាំ​។

​សម្រាប់​អ្នក​បំពាន ៤​នាក់​ដំបូង ដែល​សមត្ថកិច្ច​ឃាត់ខ្លួន និង​បច្ចុប្បន្នកំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នោះ ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​ផ្អែកលើ​ភស្តុតាង​គ្រប់គ្រាន់​។សូមបញ្ជាក់ថាល្បែងអនឡាញនៅកម្ពុជារងការរិះគន់ពីបរទេសតាំងពីវៀតណាមថៃឥណ្ឌូណេស៊ីឥណ្ឌាថាជាកន្លែងលាងលុយនិងបង្ខាំងមនុស្សលាងលុយរហូតដល់មានការស្នើសុំពីស្ថានទូតអាមេរិកឲ្យជួយទបស្កាត់ផងដែរ។a online catch1
​