» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3050 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084576 នាក់

ក្រសួងពាណិជ្ជកម្ម​រក​ស៊ី​ចិញ្ចឹម​ខ្លួន​ឯងមិន​រស់​ឧបនាយករដ្ឋមន្ត្រី​ប្រាប់​ឲ្យ​រក​វិធី​ដោះ​របាំង​ពាណិជ្ជកម្ម

 

​ភ្នំពេញ​៖៖ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​ជំរុញ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​គិតគូរ ក្នុងការ​លុបបំបាត់​នូវ​របាំង​ពាណិជ្ជកម្ម​ដែល​មិនចាំបាច់ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​​ថ្លែង​ក្នុង «​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤​និង លើក​ទិសដៅ​ការងារ ឆ្នាំ ២០២៥» នា​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ​២០២៤​ក្នុងនាម តំណាង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់ថា «​ក្រសួង​ត្រូវ​បន្ត​រៀបចំ​វិធានការ​គោលនយោបាយ សម្រាប់​កាត់បន្ថយ​ថ្លៃ​ពាណិជ្ជកម្ម និង​ថ្លៃ​ពាក់ព័ន្ធ​នានា ព្រមទាំង​លុបបំបាត់​នូវ​របាំង​ពាណិជ្ជកម្ម ដែល​មិនចាំបាច់ ដើម្បី បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​, ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង លើកកម្ពស់​អនុលោមភាព​ស្តង់ដា ។​ល​។​»​។​a manet chom nimol1 

​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​មានប្រសាសន៍ថា ក្នុង​ការធ្វើ​ពាណិជ្ជកម្ម តែងតែ​របាំង​ពាណិជ្ជ​ទាំងសងខាង គឺ​ទាំង​ប្រទេស​ដែលជា​ដៃគូ​នាំចូល​ទំនិញ និង​ទាំង​កម្ពុជា ហេតុ​ដូច្នេះហើយ​ក្រសួងពាណិជ្ជកម្ម គួរតែ​ពិនិត្យមើល​អំពី​ករណីនេះ ដើម្បី​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​។​ប៉ុន្តែ​ម្ខាង​ទៀត ខាងយើង​ខ្លួនឯង​ដែរ ក៏ត្រូវ​ពិចារណា​ពិនិត្យមើល​ដែរ​ថា មាន​កន្លែង​ណា​ដែល​វា​ចាំបាច់ សម្រាប់​ការពារ​នូវ​ផលិតផល​ក្នុងស្រុក ប៉ុន្តែ​នៅមាន​ផលិតផល​ខ្លះទៀត វា​មិនចាំបាច់ ឬ​វា​លែង​ចាំបាច់​។

​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ជំរុញ​ដល់​ក្រសួងពាណិជ្ជកម្ម ត្រូវ​ជួយ​គាំទ្រ​សហគ្រាស​នានា ឱ្យមាន​សមត្ថភាព និង​លទ្ធភាព​ក្នុងការ​នាំចេញ និង​អាច​ប្រកួតប្រជែង​បាន នៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​សកល តាមរយៈ​ការរៀបចំ​កម្មវិធី​នានា ដើម្បី​សហការ​បង្កើន​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​អន្ដរជាតិ ក្នុងការ​ខិតខំ​ច្រៀ​ត​ចូលក្នុង​ទីផ្សារ​ថ្មី និង​សហការ​ជាមួយ​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍ ដើម្បី​ពង្រឹងសមត្ថភាព​សហគ្រាស​ក្នុងស្រុក ឲ្យ​ស្របតាម​ស្តង់ដា​តំបន់ និង អន្ដរជាតិ ។​

​សូមបញ្ជាក់ថា​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២៤​នេះ ក្រសួងពាណិជ្ជកម្ម ប្រមូល​ចំណូល​បាន​ប្រមាណ ជាង​៥៩​ពាន់​លាន​រៀល ឬ​ប្រមាណ​ជាង ១៤​លាន​ដុល្លារ​អាមេរិក ពី​ការបង់​កម្រៃ​សេវាសាធារណៈ​របស់​ក្រសួង ការផាកពិន័យ​ជា​សាច់ប្រាក់ និង​ថ្លៃឈ្នួល​អចលនទ្រព្យ ជាដើម ដែល​ស្មើនឹង​១១២.៥៩% ធៀប​នឹង​ច្បាប់​ថវិកាជាតិ​។​ចំណូល​ទាំងនោះ​បានមកពី​ផលទុន​ពី​ការលក់ ជួល​ទ្រព្យសម្បត្តិ និង​សេវា​ចំនួន​ជាង ៥៤​ពាន់​លាន​រៀល​, ចំណូល​បានមកពី​ការផាកពិន័យ និង​ការដាក់ទណ្ឌកម្ម​ប្រមាណ​៥​ពាន់​លាន​រៀល ផល​ហិរញ្ញវត្ថុ ១៣​លាន​រៀល និង​បាន​ពី​ផល​ផ្សេងៗ ជាង​១​លាន​រៀល​។​

​ទោះជា​យ៉ាងណា​ក្នុង​រយៈពេល​១១​ខែ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ៩៣​ពាន់​លាន​រៀល ឬ​ប្រមាណ​ជាង ២៣​លាន​ដុល្លារ​អាមេរិក ស្មើនឹង​៨៦.២៣% ធៀប​នឹង​ច្បាប់​ថវិកាជាតិ ដែល​បាន​ចំណាយ​ទៅលើ​ការទិញ សេវាកម្ម ពន្ធ​និង​អាករ បន្ទុក​បុគ្គលិក និង​ការឧបត្ថម្ភ​ធន​ផ្សេងៗ​។​បានសេចក្តីថា​រកស៊ី​ចិញ្ចឹម​ខ្លួនឯង​មិនទាន់បាន​នៅឡើយ​។​

​កាលពី​ថ្ងៃទី​១៣​ធ្នូ​នាឱកាស​ដែល​សម្តេច​អញ្ជើញ​បើក «​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​» សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​អនុវត្តតាម​យុទ្ធសាស្ត្រ និង​គោលនយោបាយ​នានា របស់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​ជំរុញ​ពាណិជ្ជកម្ម​អន្ដរជាតិ តាមរយៈ​ការបន្ត​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​ជា​សមាជិក និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​នានា​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូចនេះ​ថា «​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​អនុវត្តតាម​យុទ្ធសាស្ត្រ និង​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​ជំរុញ​ពាណិជ្ជកម្ម​អន្ដរជាតិ ដែល​រួមមាន (១) ការបន្ត​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ ទាំង​ក្នុង និង​ក្រៅប្រទេស តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​ជា​សមាជិក និង ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​នានា ដែល​កម្ពុជា​ទទួលបាន សម្រាប់​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​នាំចេញ (២) ការបន្ត​ធ្វើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ជាពិសេស​តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ក្នុង​ការផ្តល់​សេវាសាធារណៈ (៣) ការបន្ត​យន្តការ​កិច្ចសន្ទនា​ជាមួយ​វិស័យ​ឯកជន ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​វិស័យ​ឯកជន (៤) ការពិនិត្យ​ឡើងវិញ​នូវ​រាល់​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម សំដៅ​លើកកម្ពស់​បរិយាកាស​អំណោយផល​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​»​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រសួងពាណិជ្ជកម្ម ត្រូវធ្វើ​ការ​ឲ្យ​កាន់តែ​សកម្ម​បន្ថែមទៀត ដើម្បី​នាំចេញ​នូវ​ផលិតផល សក្ដានុពល​របស់​យើង ទៅកាន់​ទីផ្សារ​ថ្មីៗ ឲ្យ​កាន់តែច្រើន​ថែមទៀត​»​។​​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹងថា ត្រឹម​រយៈពេល​១១​ខែ ឆ្នាំ​២០២៤ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា មាន​៥០.៤៦​ប៊ី​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ​១៥.៩៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា នៅក្នុង​ឆ្នាំ​២០២៣​។​

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឲ្យ​បន្ត​អនុវត្ត​អភិក្រម «​ពង្រឹង​ទីផ្សារ​ចាស់ ពង្រីក​ទីផ្សារ​ថ្មី​» ដើម្បី​ធានា​ឱ្យ​ផលិតផល កម្ពុ​ជាមាន​ទីផ្សារ​សម​ស្រប​ទាំង​ក្នុងស្រុក និង អន្តរជាតិ ដោយ​បន្តធ្វើ​សមាហរណកម្ម​ស៉ី​ជម្រៅ ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​សកល​។​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឲ្យ​បន្ត​ស្វែងរក​ទីផ្សារ​ថ្មីៗ ដែល​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​តាមរយៈ ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​តំបន់ និង​ពហុភាគី​ផងដែរ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជំរុញ​ការទាក់ទាញ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​បន្ថែមទៀត លើ​ឧស្សាហកម្ម​ប្រតិគ​មន៍ ដែល​នឹង​ជួយ​ទ្រទ្រង់​ឧស្សាហកម្ម​សក្តានុពល​នាពេល​បច្ចុប្បន្ន ឱ្យមាន​ភាព​ធន់​, ជាពិសេស​នៅពេល​កម្ពុជា​ត្រៀមខ្លួន ក្នុងការ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ ២០២៩ ដោយ​រលូន និង​ប្រកបដោយ​ច​លន​ការ​។​

​ទាក់ទង​និង​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​នេះដែរ​លោក ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ឲ្យ​ដឹងថា ការនាំ​ចេញទៅ​អាមេរិក និង​អឺរ៉ុប កម្ពុជា​យើង​មិន​រំពឹង​តែ​ប្រព័ន្ធ​អនុគ្រោះ​ទៀត​នោះទេ ព្រោះថា ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ចរចារ​ពាណិជ្ជក​ម្ម បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន ទន្ទឹមនឹងនេះ យើង​ស្ថិតក្នុង​ប្រព័ន្ធ​កិច្ចព្រមព្រៀង​សេរី RCEP ផងដែរ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន ស្ដីពី​ការរៀបចំ «​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា (CTE)» ក្រោម​មូលបទ​នៃ​ឆ្នាំ​២០២៤ «​យុគសម័យ​ថ្មី​នៃ​ពាណិជ្ជកម្ម​» ដែល​គ្រោង​នឹង​រៀប​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២៤​លោក ប៉ែន សុ​វិជាតិ បាន​ថ្លែង​ឲ្យ​ដឹងថា «​ការធ្វើ​ពាណិជ្ជកម្ម​របស់​ក្រសួងពាណិជ្ជកម្ម និង​កម្ពុជា ការជំរុញ​បែប​ទីផ្សារ​យើង​មិន​ពឹង​ផ្អែកលើ ប្រព័ន្ធ​អនុគ្រោះ​ទាំងស្រុង​នោះទេ ថ្មីៗ​នេះ​ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ចរចា​ពាណិជ្ជកម្ម បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន ទន្ទឹមនឹងនេះ​យើង​ស្ថិតក្នុង​ប្រព័ន្ធ​កិច្ចព្រមព្រៀង​សេរី RCEP»​។​​លោក​បាន​បន្ដថា ទីផ្សារ​សហរដ្ឋអាមេរិក នៅតែ​ជាទី​ផ្សារ​សំខាន់​របស់​យើង និង​ផ្ដល់​តម្លៃ​ខ្ពស់ ពីព្រោះ​រយៈពេល​១០​ខែ ឆ្នាំ​២០២៤​នេះ ការនាំចេញ​ទៅកាន់​ទីផ្សា​រ​អាមេរិក មាន​ទំហំ​ច្រើនជាង ៨​ពាន់​លាន​ដុល្លារ​អាមេរិក ទំហំ​ធំ​នេះ​អាស្រ័យ​លើ​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ជាច្រើន​ផ្សេងទៀត​។​

​លោក​បាន​បញ្ជាក់ថា «​ខ្ញុំ​សូម​គូសបញ្ជាក់ថា យើង​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក នាពេល​បច្ចុប្បន្ននេះ មិនមែន​មិន​បង់ពន្ធ​នោះទេ គឺ​បង់ពន្ធ​ក្រោម​សមាជិកភាព​នៃ​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​អនុវត្ត​អត្រា​មួយ ដែល​សហរដ្ឋអាមេរិក បាន​អនុវត្តន៍​ជាមួយ​ប្រទេស ជា​សមាជិកភាព នៃ​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដទៃទៀត​»​។​​លោក ប៉ែន សុ​វិជាតិ បាន​ថ្លែងថា «​ទោះបីជា​សភា​អាមេរិក មិន​អនុម័ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ត្រឡប់មកវិញ​ក៏ដោយ ជារួម​កម្ពុ​ជាមាន​ទម្លាប់ ក្នុងការ​បង់ពន្ធ​ទៅហើយ សូមជម្រាបថា ការដំឡើង​ពន្ធ​ណាក៏ដោយ អ្នក​ដែល​ទទួលផល​អាក្រក់ គឺ​អ្នកប្រើប្រាស់ សហរដ្ឋអាមេរិក​មាន​ពន្ធ​នាំចូល ពន្ធ​លើ​ការប្រើប្រាស់ ហើយ​ការដំឡើង​ពន្ធ​លើ​ការប្រើប្រាស់​ប្រចាំថ្ងៃ នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​អ្នកប្រើប្រាស់​»​។​

​លោក​បាន​បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មាន​វិធាន​ការត្រៀម​បម្រុង យើង​បាន​ប្រើប្រាស់​នៃ​ជម្រើស​របស់​យើង គឺ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ដៃគូ​ផ្សេងទៀត ជាមួយ​គោលការណ៍​ពង្រឹង​ទីផ្សារ​ចាស់ ពង្រឹង​ទីផ្សារ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ពង្រីក​ទីផ្សារ​ថ្មីៗ ក្រោមរូបភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។​​បើ​យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុ​ជាកា​រ​នាំចេញ​មុខទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈ ១១​ខែ ឆ្នាំ ២០២៤ ឈានដល់​តម្លៃ​ទឹកប្រាក់ ២៣,៩៣​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ១៦,៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២៣​។ នេះ ។

​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា គឺ​សហរដ្ឋអាមេរិក ដែល​ទិញ​ទំនិញ​ពី​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់ ៩,០៦​ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ប្រទេស​វៀតណាម​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ពីរ មានតម្លៃ​ទឹកប្រាក់ ៣,២៩​ពាន់​លាន​ដុល្លារ ខណៈ​ចិន​ស្ថិតនៅ​លេខ​រៀង ៣ មានតម្លៃ​ទឹកប្រាក់ ១,៦​ពាន់​លាន​ដុល្លារ និង​ជប៉ុន ស្ថិតនៅ​ចំណាត់​ទី ៤ មាន​ទំហំ​ទឹកប្រាក់ ១,២៧​ពាន់​លាន​ដុល្លារ​។

​ក្រៅពីនេះ ក៏មាន​ទីផ្សារ​នាំចេញ​សំខាន់ៗ​មួយចំនួនទៀត ដូចជា ប្រទេស​កាណាដា ទិញ​ទំនិញ​ពី​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ​, អេស្បាញ ចំនួន ៩៥៣​លាន​ដុល្លារ​, ចក្រភព​អង់គ្លេស ចំនួន ៨៨៥​លាន​ដុល្លារ​, អាល្លឺម៉ង់ ចំនួន ៨២៧​លាន​ដុល្លារ និង​ថៃ ចំនួន ៧៧៩​លាន​ដុល្លារ​។

​មុខទំនិញ​សំខាន់ៗ​របស់​កម្ពុជា ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ រួមមាន​៖ ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​, ផលិតផល​កសិកម្ម ដែលមាន​ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និង​ដំឡូង​មី និង​កៅស៊ូ​, គ្រឿង​សង្ហា​រឹម​, សំបក​កង់​រថយន្ត​, បន្ទះ​សូ​ឡា​, កង់​, សម្ភារៈ​អគ្គិសនី​, គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​គ្រឿង​បង្គុំ​យានយន្ត ជាដើម​។

​ទន្ទឹមនឹងនេះ ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំនេះ កម្ពុជា ក៏បាន​នាំចូល​មុខទំនិញ​ជាច្រើន​ប្រភេទ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ក្នុងស្រុក ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ២៥,៩៤​ពាន់​លាន​ដុល្លារ កើនឡើង ១៧,៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

​បណ្តា​មុខទំនិញ​នាំចូល​ច្រើនជាងគេបង្អស់ គឺមាន​ប្រភព​មកពី​ប្រទេស​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១២,១៥​ពាន់​លាន​ដុល្លារ បន្ទាប់មក​ប្រទេស​វៀតណាម មាន​ទំហំ​ទឹកប្រាក់ ៣,៧៩​ពាន់​លាន​ដុល្លារ​, ប្រទេស​ថៃ ចំនួន ៣,១៣​ពាន់​លាន​ដុល្លារ និង​ឥណ្ឌូនេស៊ី ចំនួន ៩១៥​លាន​ដុល្លារ​។​មុខទំនិញ​សំខាន់ៗ ដែល​កម្ពុជា នាំចូល មានដូចជា វត្ថុធាតុដើម​វាយ​ន​ភណ្ឌ​កាត់ដេរ​, ប្រេងឥន្ធនៈ​, គ្រឿង​អេឡិចត្រូនិក​, យានយន្ត និង​គ្រឿងចក្រ​, សម្ភារ​សំណង់​, គ្រឿងឧបភោគ​បរិភោគ និង​គ្រឿងសម្អាង និង​ឱសថ និង​បរិក្ខា​ពេទ្យ ជាដើម​។a comerce 1year 

 

​