» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3255 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099022 នាក់

រៀបចំ​មឈូស​២​ជាស្រេច​ហើយ ចាំ​នៅ​វត្ត​ថ្មដា ស្រុក​វាលវែង រង់ចាំ​សាកសព​ទីបំផុត​សម្រេច​បូជា​ក្នុងព្រៃ​


​ភ្នំពេញ​៖ សព​អាកាសយានិក​២​រូប ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​ចំណុច​ភ្នំ​យ៉ាវ​យ៉ៃ ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់​ទីបំផុត​នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២៤​នេះ ត្រូវបាន​បូជា​ហើយ នៅក្បែរ​ទីតាំង​ធ្លាក់​ឧទ្ធម្ភាគចក្រ ដើម្បី​យក​ធាតុ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​រាជធានី​ភ្នំពេញ​។​a eleco die home2 

នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ដឹកនាំ​ប្រតិបត្តិ​ការរុករក​ដោយ​ផ្ទាល់​បាន​ឲ្យ​ដឹងថា​៖​ការ​បូជាសព​នៅក្បែរ​ទីតាំង​កើតហេតុ​នោះ គឺមាន​ការឯកភាព​ពី​ក្រុមគ្រួសារ ដោយសារតែ​ស្ថានភាព​សភាព​សព​របស់ អាកាសយានិក​ទាំងពីរ​រូប​មានការ​លំបាក ក្នុងការ​រៀបចំ​ដឹក​ជូន​មក​រាជធានី​ភ្នំពេញ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​ប្រាប់​ពី​មូល​ហេតុថា ដោយសារ​ការដឹកជញ្ជូន​សព​មានការ​លំបាក ដោយសារ​បញ្ហា​ភ្លៀង​ធ្លាក់​ច្រើន ហើយ​ភូមិសាស្ត្រ​ដែល​ត្រូវ​ឆ្លងកាត់ គឺមាន​ជ្រោះ​ជ្រៅ​ចោទ ដូច្នេះ​ពេលវេលា ដែល​ដឹកជញ្ជូន​នេះ ប្រើប្រាស់​ពេល​រហូតដល់​៧-៨​ថ្ងៃ បន្ថែម​ពីនេះ កម្លាំង​ដែល​ដឹកជញ្ជូន​មានការ​ទ្រុឌទ្រោម​ជាខ្លាំង​។ ដូច្នេះ​ផ្អែក​តាម​ស្ថានភាព​នេះ ដោយមាន​ការឯកភាព​ពី​ក្រុមគ្រួសារ​ផង គណៈបញ្ជាការ​រុករក​ក៏បាន​រៀបចំ​បូជា​នៅក្បែរ​កន្លែងកើតហេតុ​នោះ ហើយនឹង​ដឹកជញ្ជូន​ធាតុ​មកដល់​រាជធានី​ភ្នំពេញ នៅក្នុង​ថ្ងៃនេះ​។​

​បើតាម​ក្រសួង​ព័ត៌មាន​បាន​បង្ហោះ​នា​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា បាន​បញ្ជាក់ថា ខណៈ​មានការ​រៀបចំ​មឈូស​ចំនួន​២​ជាស្រេច ដាក់​តាំងនៅ​វត្ត​ថ្មដា ស្រុក​វាលវែង ដើម្បី​រង់ចាំ​សាកសព​ដឹកជញ្ជូន​ចេញពី​ទីតាំង​ដែល​ធ្លាក់​បើទោះបី​ប៉ុន្មាន​ថ្ងៃនេះ​គ្មាន​ភ្លៀង​ធ្លាក់​ច្រើន​ក៏ដោយ ។​​តែបើ​យោងតាម​នាយ​ឧ​ត្ត​ម​សេនីយ៍​ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ដឹកនាំ​ប្រ​ត្តិ​ប​ត្តិ​ការរុករក​ផ្ទាល់​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃទី​៣០​កក្កដា​ថា បន្ទាប់ពី​រកឃើញ​សាកសព​ទាំង​២​នាក់​ហើយ ប៉ុន្តែ​នៅ​ជួប​ការលំបាក​ក្នុងការ​ដឹកជញ្ជូន​សព​ចេញពី​ព្រៃ​ទៀត​? ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ឥត សារ៉ាត់ បាន​បន្ទោស​ការលំបាក​នេះ​ថា មកពី​អាកាសធាតុ​ដោយ​ភ្លៀង នៅ​បន្ត​ធ្លាក់​យប់ ថ្ងៃ ហើយ​ចុះ​អ័ព្ទ​ងងឹត មើលគ្នា​មិនឃើញ ក្នុង​ចម្ងាយ​៥​ម៉ែត្រ ។​​ចំណែក​ទីតាំង​ដែល​ធ្លា​ក់នៅ​ទី​ជំរាល​ច​ង្កោះ​ភ្នំ ដែល​យើង​ត្រូវ​ដឹកជញ្ជូន​សា​.​កស​.​ព​ចម្ងាយ​១​គីឡូ​កន្លះ ទៅ​ទីវាល ដែល​ឧទ្ធម្ភាគចក្រ​អាច​ចុះចត​បាន ។ ហើយ​ការ​ចុះចត​បាន​ទាល់តែ​រាំងភ្លៀង និង​អ័ព្ទ​រសាយ​អស់ ។ ដូចនេះ​យើង​ត្រូវការ​ពេលវេលា ដើម្បី​រង់ចាំ​ឱកាស​ដែល​ឧទ្ធម្ភាគចក្រ​អាច​ចុះ​យកសា​.​កស​.​ពបាន​ទៀត ។

នៅពេល​សា​.​កស​.​ព​អាច​ដឹកជញ្ជូន​ចេញពី​ព្រៃ​ហើយ នឹងត្រូវ​បញ្ចុះ​ក្នុង​ម្ឈូស ដែល​បាន​ត្រៀម​ជាស្រេច នៅ​វត្ត​ថ្មដា មុននឹង​ដឹកជញ្ជូន​បន្ត​មក​ភ្នំពេញ ដែល​បាន​ត្រៀម​រៀបចំ​ជាស្រេច ខណៈ​សាកសព​អាកាសយានិក​ទាំងពីរ​រូប​នឹង​រៀបចំ​ពិធីបុណ្យ​ឱ្យ​ស័ក្តិសម​នឹង​កិត្តិយស​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​អាកាស ។​សូមបញ្ជាក់ថា​ថា​ក្នុង​ប្រតិ​ប​ត្ត​ការណ៍​ស្វែងរក​យន្តហោះ​ដែល​ធ្លាក់​នេះ​ក្រសួង​ការពា​ជាតិ​ប្រើ​កម្លាំង​១​ពាន់​នាក់​។​ក្រោយពេល​បញ្ចប់​បេសកកម្ម​សម្តេច​កិ​តិ្ត​ព្រិ​ទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បាន​ឧ​ប​ត្ថ​ថ​ម្ភ​៤០០​លាន​រៀល​ផងដែរ​តាម​លោក​ទេសរដ្ឋមន្ត្រី​គន់​គិ​ម​ប្រធាន​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​សូមបញ្ជាក់ថា នាយទាហាន​ទាំង​២​រូប ដែលជា​អាកាសយានិក បាន​បាត់​ខ្លួន​ជាមួយនឹង​ឧទ្ធម្ភាគចក្រ​យោធា Z9 កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ខណៈពេល​កំពុង​ហ្វឹកហ្វឺន នៅ​តំបន់​ជួរ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​​ក្រោយ​បាត់​ដំណឹង​នេះ កងកម្លាំង​ចម្រុះ បាន​បើក​ប្រតិបត្តិ​ការរុករក​អស់​រយៈពេល​១៧​ថ្ងៃ ទើប​ប្រទះឃើញ​ឧ​ទ្ធ​ម្ភា​ចក្រ​នៅ នៅ​ចំណុច​ភ្នំ​យ៉ាវ​យ៉ៃ ស្ថិតនៅ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែ​ជា​អកុសល​នាយទាហាន​ទង​ពីរបាន​បាត់បង់​ជីវិត​ទៅហើយ​។ សព​អាកាសយានិក ខេង ឆៃ​យុទ្ធ ត្រូវបាន​រកឃើញ​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា​។ ចំណែក​សព​អាកាសយានិក​ម្នាក់ទៀត​ឈ្មោះ ស៊ុន ផល្លា ត្រូវបាន​រកឃើញ​នៅវេលា​ម៉ោង​១០៖៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៤​។​

​ប៉ុន្តែ​យ៉ាងណា​ប្រតិ​ប​ត្ត​ការណ៍​នេះ​មានការ​ងឿងឆ្ងល់​ជាច្រើន​អំពី​សម​ត្តភាព​របស់​ក្រុមការងារ​រុក​ក៏ដូចជា​មធ្យោបាយ​ប្រើប្រាស់​?​។​ក្រៅពីនេះ​គេ​ក៏​ឆ្ងល់​ចំពោះ​អាកា​យានិក​ទាំងពីរ​នាក់​ដែល​ពេលចេញ​បំពេញបេសកកម្ម​វា​ដូចជា​មិនបាន​ត្រៀម​សម្ភារៈ​សម្រាប់​ទាក់ទង​ដូចជា​ត្រីវិសៃ​ប្រដាប់​ផ្តល់​សញ្ញា​អាសន្ន​ជាដើម​។​ម្យ៉ាង​ពេល​ធ្លាក់​ក្នុងព្រៃ​អ្នក​នៅរស់​មាន​កម្លាំង​បើ​គ្មាន​ប្រដាប់​ឲ្យ​សញ្ញា​ចុះ​តែ​សូម្បីតែ​ដុត​ភ្លើង​ក្នុងព្រៃ​ដើម្បី​បង្ហុយផ្សែង​ជា​សញ្ញា​និង​ការពារ​សត្វ​សហាវ​ក៏​ប្រហែលជា​មិនបាន​ធ្វើ​ផង​ក៏​មិនដឹង​?​។​កន្លង​មានការ​សហការ​ជាមួយ​ទា​ហ៊ាន​ចិន​ធ្វើ​សមយុទ្ធ​ពី​ប្រតិបត្តិ​ការណ៍​សង្គ្រោះ​តែ​ដល់​មក​អនុវត្តន៍​ជាក់ស្តែង​ដូចជា​ខ្វះមុខខ្វះក្រោយ​អា​ម៉េច​?៕a eleco die home1 a eleco die home a eleco die7 
​