» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3430 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099197 នាក់

យោធា​ខ្មែរ​-​ថៃ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​-​ឆ​ង​ចម សហប្រតិបត្តិការ បើក​វគ្គ​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ក្នុងការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ និង​ជំនួយ​ដំបូង​ក្នុងការ​ជម្រុញ​គម្រោង​ភូមិ​-​ឃុំ​រឹងមាំ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: នៅវេលា​ម៉ោង​០៨:០០​នាទី ព្រឹក​ថ្ងៃ​ពុធ​៤​រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២៤ លោក​វរ​:​សេនីយ៍​ទោ ប្លុង យូ​ឡុង មេបញ្ជាការ​កង​វរ​:៧០២​បាន​ដឹកនាំ​កម្លាំង​ចំនួន​១០​នាក់​ចូលរួម​កម្មវិធី រៀបចំ​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​រវាង​យោធា​កម្ពុជា និង​យោធា​ថៃ​ក្នុងការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ និង ជំនួយ​ដំបូង​ក្នុងការ​ជម្រុញ​គម្រោង​ភូមិ​-​ឃុំ​រឹងមាំ​តាម​បណ្តោយ​ព្រំដែន​និង​បន្ត​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ថៃ នៅ​ទីស្នាក់ការ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​-​ឆ​ង​ចម​( ខាង​ថៃ​)​ស្ថិតក្នុង​ភូមិ​ដាន ឃុំ​ដាន ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។a vort smach

យោធា ភាគី​កម្ពុ​ជាមាន​ចំនួន​៥០​នាក់​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លួស ឡាញ់ មេបញ្ជាការរង​យោធភូមិភាគ​ទី​០៤ ប្រចាំ​ទិស​ទី​០៣ ។​យោធា​ភាគី​ថៃ មាន​ចំនួន​៦០​នាក់​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ណាត់ សុ​ី​អុ​ី​ម មេបញ្ជាការ​កងទ័ព​សុរ​:​ណា​រី ភូមិន្ទ​ថៃ​(​ឯកសណ្ឋាន​ប៉ា​រ៉ា​) ។​​ក្រៅពី​បានបង្ហាញ​នូវ​បទពិសោធន៍​និង​របៀប នៃ​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ក្នុង​គ្រោះមហន្តរាយ​ផ្សេងៗ​ដែល​កើតឡើង​ជាយថាហេតុ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ ភាគី​ទាំងពីរ​បាន​ពង្រឹង​កិច្ចប្រតិបត្តិការ​ដោយបាន​ចាត់តាំង​កងកម្លាំង​យោធា​ដាក់ពង្រាយ ត្រៀម​បង្ក្រាប​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​ទប់ស្កាត់​បង្ក្រាប​រាល់​បទ​ល្មើស​ឆ្លងដែន​ខុសច្បាប់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​វរ​:៧០២​ទទួលខុសត្រូវ ។​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​ការជួយ សង្គ្រោះ​គ្រោះមហន្តរាយ និង​ជំនួយ​ដំបូង​ក្នុង​គម្រោង​ភូមិ​-​ឃុំ​រឹងមាំ​តាម​បណ្តោយ​ព្រំដែន​នេះ ភាគី​ទាំងពីរ​ប្រកបដោយ​ភាពស្និទ្ធស្នាល រីករាយ ៕ ដោយ​: ពិ​ទូ​a vort smach1 a vort smach2 a vort smach3 a vort smach4 

​