» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3796 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099563 នាក់

ចំពោះមុខ​ចិន​និង​អាមេរិក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រ៉េ​ន្ទ្រៈ​មុ​ឌី ទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅ​ក្រុង​ម៉ូស្គូ

​រុស្ស៊ី​៖ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណា​រ៉េ​ន្ទ្រៈ មុ​ឌី បាន​អញ្ជើញ​ដល់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ សម្រាប់​ដំណើរ​ទស្សនកិច្ច​ក្នុងឋានៈ​ជា​មេដឹកនាំ​ឥណ្ឌា​ទៅកាន់​ទីក្រុង​ម៉ូស្គូ ក្នុង​គោលដៅ​ដើម្បី​រក្សា​ទំនាក់ទំនង​ដែល​ធ្លាប់មាន​ស្រាប់​រយៈពេល​វែង​រវាង​ទីក្រុង​ញូ​វ​ដេល្លី និង​ទីក្រុង​ម៉ូស្គូ ខណៈដែល​ឥណ្ឌា​ក៏មាន​ចំណងទាក់ទង​លើ​វិស័យ​សន្តិសុខ​ជាមួយនឹង​ប្រទេស​លោកខាងលិច​ដែរ​។​a pUtin india 

​វា​ជា​ដំណើរ​ទស្សនកិច្ច​របស់​លោក​មុ​ឌី ជា​លើកដំបូង​ទៅកាន់​ប្រទេស​រុស្ស៊ី​ក្រោយ​ឈ្នះឆ្នោត​សម្រាប់​អាណត្តិ​ដឹកនាំ​ថ្មី​និង ចាប់តាំងពី​ទីក្រុង​ម៉ូស្គូ​បើក​យុទ្ធនាការ​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយក៏​ចាប់តាំងពី​លោក​មុ​ឌី​ខ្លួនឯង​វិលត្រឡប់​មកកាន់​អំណាច​សារជាថ្មី​ម្តងទៀត​កាលពី​ខែ​មុន​នៅក្នុង​ប្រជាជាតិ​ដែលមាន​ប្រជាពលរដ្ឋ​ដ៏​ច្រើន​បំផុត​របស់​ពិភពលោក​នេះ​។​


​នៅក្នុង​ជំនួប​ពិភាក្សា​នៅ​វិមាន​ក្រឹម​ឡាំង នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថា ការស្លាប់​របស់​កុមារ​គ្មាន​ទោសកំហុស គឺជា​រឿង​ដ៏​ឈឺចាប់ មួយថ្ងៃ​បន្ទាប់ពី​មានការ​វាយប្រហារ​លើ​មន្ទីរពេទ្យ​កុមារ​មួយ នៅ​ទីក្រុង​កៀវ​ដែល​បានសម្លាប់​មនុស្ស​រាប់សិប​នាក់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២៤​។​

​លោក ម៉ូ​ឌី បាន​និយាយថា ការស្លាប់​របស់​កុមារ​គ្មាន​ទោស​ក្នុង​សង្គ្រាម ជម្លោះ ឬ​ការវាយប្រហារ​ភេរវកម្ម គឺជា​រឿង «​ឈឺចាប់​ខ្លាំងណាស់​» ហើយ​លោក​ថា ដំណោះស្រាយ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន «​មិនអាច​រកឃើញ​នៅ​សមរភូមិ​ទេ​... យើង​ត្រូវតែ​ស្វែងរក​សន្តិភាព​តាមរយៈ​ការចរចា​»​។​​ក្នុងជំនួប​នេះ លោក ពូ​ទីន បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ទំនាក់ទំនង​ដ៏​ពិសេស និង​យុទ្ធសាស្ត្រ​រវាង​ប្រទេស​រុស្ស៊ី និង​ឥណ្ឌា ហើយ​បាន​ថ្លែងអំណរគុណ​ដល់​លោក ម៉ូ​ឌី ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​សង្គ្រាម​។ លោក ពូ​ទីន ក៏បាន​ស្វាគមន៍​លោក ម៉ូ​ឌី នៅ​វិមាន​ក្រឹម​ឡាំង ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត​ផងដែ​រ​។​

​គួរ​បញ្ជាក់ថា ឥណ្ឌា​បាន​ក្លាយជា​ដៃគូ​សំខាន់​សម្រាប់​រុស្ស៊ី ដែល​កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម​ពី​លោកខាងលិច​។ ឥណ្ឌា​បាន​បង្កើន​ការទិញ​ប្រេង​ដែលមាន​តម្លៃថោក​ពី​រុស្ស៊ី ខណៈដែល​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ គឺ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ដោះស្រាយ​ជម្លោះ​របស់​ពួកគេ​តាមរយៈ​ការសន្ទនា និង​ការទូត​។ ទោះបីជា​សហរដ្ឋអាមេរិក​បានបង្ហាញ​ការព្រួយបារម្ភ​អំពី​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​រុស្ស៊ី​ក៏ដោយ ឥណ្ឌា​នៅតែ​បន្ត​រក្សា​ជំហរ​អព្យាក្រឹត​របស់ខ្លួន​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

ទីក្រុង​ម៉ូស្គូ​នៅតែ​ជា​អ្នកផ្គត់ផ្គង់​ដ៏​សំខាន់​មួយ​លើ​វិស័យ​តម្លៃ​ឥន្ធនៈ និង​អាវុធ​ទៅកាន់​ប្រទេស​ឥណ្ឌា ប៉ុន្តែ​សភាព​ឯកោ​ពី​ក្រុម​ប្រទេស​លោកខាងលិច​របស់​វិមាន​ក្រឹម​ឡាំង បានធ្វើឱ្យ​រុស្ស៊ី​មាន​ចំណងមិត្តភាព​ជាមួយនឹង​ទីក្រុង​ប៉េកាំង បាន​ជះឥទ្ធិពល​ដល់​ភាពជា​ដៃគូ​ជាមួយនឹង​ទីក្រុង​ញូ​វ​ដេល្លី​។​ទើ​បី​យ៉ាងណា​ដោយ​ឥណ្ឌា​ឈរ​ក្នុងភូមិ​សាស្ត្រ​ល្អ ក្រុម​ប្រទេស​មហាអំណាច​លោកខាងលិច បាន​ខំ​ពូន​ជ្រុំ​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​ឥណ្ឌា ដើម្បី​ប្រជែង​នឹង​ប្រទេស​ចិន​ដែល​កំពុង​តែមាន​ឥទ្ធិពល​កើនឡើង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ខណៈ​សម្ពាធ​នៅតែ​បន្ត​កើន​ដើម្បីឱ្យ​ខ្លួន​រក្សា​គម្លាត​ឆ្ងាយ​ចេញពី​ប្រទេស​រុស្ស៊ី​។​
​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ដោយ​បង្ហាញ​អំពី​ក្តីបារម្ភ​របស់​សហរដ្ឋ​អាម៉េរិក ចំពោះ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​ឥណ្ឌា​និង​រុស្ស៊ី ស្របពេល​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន បាន​បន្ត​អូសបន្លាយ​អស់​រយៈពេល​ជាង ២​ឆ្នាំ​។​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ឯណោះ​វិញ ក៏បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា នៅមាន​របៀបវារៈ​សំខាន់ៗ​មួយចំនួន​ផ្សេងទៀត ដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា​គ្រោង​នឹង​យកមក​ពិភាក្សា​ជាមួយ​រុស្ស៊ី ដោយ​ក្នុងនោះ​រួមមាន ការកែលម្អ​លំនឹង​តុល្យភាព​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា​ជាមួយ​រុស្ស៊ី រួមទាំង​ការសម្របសម្រួល​ឱ្យមាន​ការជួយ​សង្គ្រោះ​ក្រុម​ពលរដ្ឋ​ឥណ្ឌា​ដែល​ត្រូវបាន​បោក​បញ្ជោត​ឱ្យចូល​រួម​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ។​

យោងតាម​ការចេញផ្សាយ​របស់ RT និង​ទីប្រឹក្សា​សេដ្ឋកិច្ច​កំពូល​របស់​ប្រធានាធិបតី Vladimir Putin គឺ​លោក Maksim Oreshkin បានឱ្យដឹងថា ប្រទេស​រុស្ស៊ី និង​ឥណ្ឌា​បានកំណត់​គោលដៅ ដើម្បី​ឈាន​ឲ្យ​បាន​ទៅដល់ ទំហំ​ទឹកប្រាក់​១០០​ពាន់​លាន​ដុល្លារ នៅក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី ត្រឹម​ឆ្នាំ​២០៣០​ខាងមុខ​។​​លោក Oreshkin បាន​និយាយថា​៖ តួលេខ​បង្ហាញថា​ការអភិវឌ្ឍន៍ លើ​វិស័យ​ពាណិជ្ជកម្ម កំពុង​កើតឡើង​នៅទីនេះ ហើយ​សកម្ម​ខ្លាំងណាស់ ដោយ​បន្ថែមថា​លោក Putin និង Modi បាន​យល់ព្រម​លើ​ផែន​ការរួម​នៃ កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រហូតដល់ ឆ្នាំ​២០៣០ ។​
​លោក Putin បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi សម្រាប់​កិច្ចពិភាក្សា​ទ្វេភាគី កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​កន្លងមក​នេះហើយ ក្នុងអំឡុងពេល​ពិភាក្សា​នេះ​ពួកគេ ក៏បាន​ចរចា​លើ​បញ្ហា​ជាច្រើន រួមទាំង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ការដោះស្រាយ​ដោយ​សន្តិវិធី នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​គួរ​ឲ្យ​ដឹង​ដែរ​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង​ជិត​បី​ដង រួចមកហើយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ឥណ្ឌា​បាន​បង្កើន​ការនាំចេញ​ថាមពល ជី និង​ធ្យូងថ្ម​ពី​ប្រទេស​រុស្ស៊ី​។​​ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រុស្ស៊ី និង​ឥណ្ឌា​បាន​បន្ត​កើនឡើង ដោយ​ឈានដល់​កំណត់ត្រា ២៣,១​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៤​ខែ​ដំបូង​នៃ​ឆ្នាំនេះ ស្ថិតនៅក្នុង​អត្រា​កើនឡើង ១០​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ។​

​គួរ​រំលឹក​ផងដែរ​ថា លោក​មុ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ទៅធ្វើ​ទស្សនកិច្ច​ចុងក្រោយ​នៅ​ប្រទេស​រុស្ស៊ី​កាលពី​ឆ្នាំ​២០១៩ ហើយក៏​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​លោកពូ​ទីន នៅ​ទីក្រុង​ញូ​វ​ដេល្លី​កាលពី​២​ឆ្នាំក្រោយ​មកទៀត នៅមុន​ពេលដែល​ប្រទេស​រុស្ស៊ី​បើក​យុទ្ធនាការ​វាយលុក​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​៕a putin india2 a putin india3 
​