» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3850 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099617 នាក់

ក្មេងស្រី​សិស្សសាលា​៣​នាក់​ចេញពីផ្ទះ​ទៅលេង​ទឹក​លង់​ស្លាប់​ទាំងអស់គ្នា​

​ខេត្តកណ្តាល​៖ មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​យប់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២៤​កន្លងទៅ ដោយមាន​ក្មេងស្រី​ជំទង់​៣​នាក់​ជា​សិស្សសាលា​បាន​លង់ទឹក​ស្លាប់ នៅ​ចំណុច​បឹង​ទឹកជោរ​(​អតីត​រណ្តៅ​ដី​)​ក្នុងភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ។​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀតថា ក្រោយពី​នគរបាល​ក្រុង​តាខ្មៅ ទទួលបាន​ព័ត៌មាន​ពី​ករណី​ក្មេងស្រី​ជំទង់ ជា​សិស្សសាលា​៣​នាក់​លង់ទឹក​ស្លាប់​នោះ គេ​ឃើញ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ដឹកនាំ​កម្លាំង​សមត្ថកិច្ច​គ្រប់​ជំនាញ​ទៅដល់​កន្លែងកើតហេតុ ។a die student3

​ក្រុមគ្រួសារ​ក្មេងស្រី​សិស្សសាលា​ទាំង​៣​នាក់​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ចេញពីផ្ទះ​នៅវេលា​ម៉ោង​ប្រមាណ​៨​និង​២២​នាទី​ព្រឹក និង​បាន​បាត់​​រហូតដល់​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ។​ពួកគេ​នាំគ្នា​ដើរ​ចេញពី​ក្នុង​បុរី​រណប​សុភមង្គល​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ឆ្ពោះ​មកលេង​នៅ​បឹង​ទឹកជោរ​ក្នុងភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ។

​នៅ​ពេលបាយ​ថ្ងៃត្រង់​ដោយសារ មិនឃើញ​ពួកគេ​ទាំង​៣​នាក់​មករក​ហូបបាយ​ដូច​សព្វដង ទើប​ក្រុមគ្រួសារ​សហការគ្នា​ដើរ​ស្វែងរក និង​សួរ​​ព័ត៌មាន​ពី​មិត្តភក្ដិ​រៀន​ជាមួយគ្នា​ក៏​មិនបាន​ដឹង​ដែរ ។ លុះ​ដើរ​ទៅដល់​បឹង​ទឹកជោរ ក៏​ប្រទះឃើញ​សម្ភារៈ​របស់​ពួកគេ​នៅ​មាត់បឹង​ដែលមាន​ស្បែកជើង អាវ និង​បូ​ចង​សក់ ប៉ុន្តែ​អត់​ឃើញ​មនុស្ស​ទេ ។ ខណៈនោះ​ក្រុម​សាច់ញាតិ​មានការ​សង្ស័យថា ក្មេងស្រី​៣​នាក់​ពិតជា​លង់ទឹក ។ ក្រោយពេល​ឃើញតែ​សម្ភារៈ អត់​ឃើញ​មនុស្ស​បែបនេះ ក្រុមគ្រួសារ​ក្មេងស្រី​ក៏បាន​ឆោឡោ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​នៅវេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ដដែល កម្លាំងចម្រុះ​ដឹកនាំ​ដោយ​ឯកឧត្តម​អភិបាលខេត្ត បាន​ចុះ​រាវរក​ក្មេងស្រី​នៅក្នុង​បឹង​នោះ ។

អស់​រយៈពេល​២​ទៅ​៣​ម៉ោង ទើប​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម​រាវរក​សព​ក្មេងស្រី​ទាំង​៣​នាក់​ឃើញ និង​បាន​ស្រង់​ឡើងគោក​។​សមត្ថកិច្ច​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ បាន​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​បានបញ្ជាក់​ថា ក្មេងស្រី​ទាំង​៣​នាក់​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន ។​​បើ​យោងតាម​ការពិនិត្យ​លើ​កាមេរ៉ា​សុវត្ថិភាព​សាធារណៈ គឺ​នៅវេលា​ម៉ោង​៨​និង​២២​នាទី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២៤ គេ​ឃើញ​ក្មេងស្រី​ទាំង​៣​នាក់ បណ្តើរគ្នា​ត្រសង​ឆ្លងកាត់​បុរី ដោយ​មិនដឹងថា​ទៅណា​ទេ ។ រហូត​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់ ក្រុមគ្រួសារ​បាន​ដើររក​ទៅដល់​បឹង​ខាងលើ ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១ ៨០០​ម៉ែត្រ ក៏​ឃើញ​ស្បែកជើង​ក្មេងស្រី​ចំនួន​២​គូ អាវ និង​បូ​ចង​សក់​នៅ​មាត់បឹង​នោះ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយក៏​នាំគ្នា​ចុះ​រាវរក​រហូតដល់​ម៉ោង​ប្រមាណ​១០​និង​៣០​នា​​ទី​យប់ ទើប​រកឃើញ​សព​ក្មេងស្រី​ទាំង​៣​នាក់ ។​a die student a die student1 a die student2 

​