» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2892 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098659 នាក់

ករណីយ៍បាញ់រះ​ចូល​ទីតាំង​ហ្គេ​ន​ធី​ង KTV នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺចិនមកពីខឹង​ច្រៀង​ជាង​៣​ម៉ោង ផឹកស្រា​ពីរ​កេស គិតលុយ​ជិត​១,៧០០​ដុល្លារ

(ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​១៖៣០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ នៅក្នុង​ហាង​ខារ៉ាអូខេ ហ្គេ​ន​ធី​ង KTV នៅតាម​ផ្លូវ​លេខ​១០៧ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​មានករណីយ៍បាញ់រះមួយបង្កការខូចខាតទ្វារកញ្ចក់ហាងការ៉ាអូខេ។​a karaok shoot 

ឡូវដឹងមូមហេតុហើយគឺជាក្រុមចិនមួយក្រុមមក​ច្រៀង​ជាង​៣​ម៉ោង ផឹក​អស់​ស្រា​ពីរ​កេស គិតលុយ​អស់​ជិត​១,៧០០​ដុល្លារ ហើយជន​ជាតិចិន​មួយក្រុម​នោះកើតការ​ខឹងសម្បារ​ក៏​បាញ់រះ​ចូល​ទីតាំង​ខារ៉ាអូខេ​យីហោ ហ្គេ​ន​ធី​ង KTV រួច​រត់​គេចខ្លួនបាត់ ស្រមោលតែ​សំណាង​មិនមាន​មនុស្ស​ណា​ម្នាក់​រង​ឡើយ​។​ឈ្មោះ វណ្ណ ស្រី​ពេជ្រ អាយុ​២១​ឆ្នាំ បុគ្គលិក​ផ្នែក​គិតលុយ បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កេ​ី​ត​ហេតុ កាលពី​វេលា​ម៉ោង​២១៖៤២​នាទី​យប់ ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២៤ មាន​ភ្ញៀវ​ជនជាតិ​ចិន​មួយក្រុម ប្រមាណ​១០​នាក់ ទាំងអស់​ជិះ​រថយន្ត​ចំនួន​៤​គ្រឿង បាន​ចូលមក​ច្រៀង​ខារ៉ាអូខេ នៅក្នុង​បន្ទប់​លេខ​VIP៨៨៨៨ ហេ​ី​យ​ពួកគាត់​បាន​កុម្ម៉ង់​ស្រា​បៀរ ថៃ​ហ្គ័​រ ឡាយ​ដប ចំនួន​២​កេស​។​

​ស្ត្រី​រូបនោះ​បាន​និយាយ​បន្តទៀតថា ពេលនោះ​ខាង​ហាង​បាន​យក​ជូន​ចំនួន​២​កេស ដោយ​ពួកគាត់​ផឹក​រហូតដល់​វេលា ១២៖២០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ ទេ​ី​ប​ពួកគាត់​ឲ្យ​គិតលុយ​អស់​ចំនួន​១,៦៦៣​ដុល្លារ ប៉ុន្តែ​ហាង​បាន​បញ្ចុះ​តំលៃ​ឲ្យ​នៅសល់​ត្រឹម​១,៦០០​ដុល្លារ​។ លុះ​ពេលដែល​យក​វិ​ក្ក័​យ​ប​ត្រ​ឲ្យ ពួកគាត់​បាន​រអ៊ូ​ថា​ថ្លៃ​ណាស់ ក្រោយមក​គាត់​បាន​បាញ់​លុយ​ចំនួន​១,៦០០​ដុល្លារ​ឲ្យ​មក​ខាង​ហាង​។ បន្ទាប់មកទៀត ដល់​វេលា​ម៉ោង​០១៖៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ដដែល ភ្ញៀវ​ទាំងនោះ​បាននាំគ្នា​ចេញពី​បន្ទប់​ទាំងអស់គ្នា​។​

​ក្រោយមក​តិចក្នុងចំណោម​១០​នាក់​នោះ មាន​២​នាក់​បាន​ដើចូលមកក្នុង​ហាង​វិញ ដោយមាន​ម្នាក់​កាន់​អាវុធខ្លី​ពណ៌​ខ្មៅ រួច​ភ្ជង់​អ្នក​នៅ​កន្លែង​គិតលុយ និង​កន្លែង​ផ្សែងៗ​ទៀត បាន​មួយសន្ទុះ​ក្រោយមក​ក៏បាន​ដេ​ី​រ​ចេញទៅ​ខាងក្រៅ​វិញ រួចហើយ​ក៏បាន​បាញ់រះ​សំដៅ​ចូលក្នុង​ហាង​ខារ៉ាអូខេ​ជាច្រើន​គ្រាប់​។ ហេតុការណ៍​នោះ បាន​បណ្ដាល​ឲ្យ​ធ្លុះធ្លាយ ទ្វារ និង​បង្អួច កញ្ចក់​ជាច្រើន​កន្លែង ហើយ​ក្រោយពេល​បាញ់​រួច​ក្រុម​ជនសង្ស័យ​ក៏បាន​ឡេ​ី​ង​ឡាន​ជិះ​ចេញ​គេចខ្លួន​ទៅ​អស់ ហើយ​ក្នុងចំណោម​ទាំង​៤​គ្រឿង ឡាន​នោះ​នាង​បាន​ស្គាល់​១​គ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស មិន​ចាំ​ស្លាក​លេខ​។​
​បច្ចុប្បន្ន​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ខ្មាន់កាំភ្លើង​តែមិនដឹងថាអាចចាប់បានឬអត់បើក្រុមចិននោះមានអាវុធប្រើនិងមានឡានជិះទៀតវាទាល់តែខ្សែខ្លាំអដែរបានមាន៕a karaok shoot1 a karaok shoot2 a karaok shoot4 a karaok shoot5 a karaok shoot6 

​