» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 158 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095073 នាក់

ឡាន​ដឹក​ធុន​យក្ស​៣​គ្រឿង​ត្រូវបាន​គេ​ឃើញ​ដឹកជញ្ជូន​ធ្យូង​ខុសច្បាប់​ចូល​ស្រុក​យួន​ដោយ​ឆ្លងកាត់​ប៉ុស្តិ​ជាយ​ឃ្លាំង​

 

​ខេត្តក្រចេះ ៖ យប់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២៤​នេះ ក្រុម​អ្នកឃ្លាំមើល​បទល្មើស​ធន​ធាន​ធម្មជាតិ ប្រមាញ់​បាន​រូបភាព​ឡាន​V1​ខ្នាត​យក្ស​ចំនួន​៣​គ្រឿង​ដែល​ល​កំពុង​ដឹក​ធ្យូង​ខុសច្បាប់​របស់​ចែ​មុំ មេ​ឈ្មួញ​ចាស់វស្សា​មួយរូប​ធ្វើ​សកម្មភាព​ដឹក​ឆ្លងដែន​យក​លក់​នៅ​ទឹកដី​ប្រទេស​វៀតណាម តាម​ប៉ុស្តិ៍​ការពារ​ព្រំដែន​ជាយ​ឃ្លាំង ។ សកម្មភាព​ល្មើសច្បាប់​ដោយ​រលូន​បែបនេះ បើ​មិនមាន​ការរៀបចំ​ចាំ​បញ្ជា​ចង្អុល​ផ្លូវ​ឲ្យ​ឡាន​ដឹក​ធ្យូង​របស់ ចែ​មុំ ពី​សំណាក់​មន្ត្រីនគរបាល​ច្រកទ្វារព្រំដែន វា​មិន​អាចធ្វើ​បានឡើយ​។​a gate kro jes1 

​ករណី​យ៍​នេះ​វា​មិនមែនជា​លើក​ទី​១​ទេ​រៀងរាល់​យប់ ពលរដ្ឋ​សង្កេតឃើញ​មាន​រថយន្ត​V1​ដឹក​ធ្យូង​ខុសច្បាប់​របស់​ចែ​មុំ​និង​អ្នក​ផ្សេងទៀត ពី​៣​គ្រឿង​ទៅ​៥​គ្រឿង ធ្វើ​សកម្មភាព​ដឹក​ធ្យូង​ឆ្លងដែន​តាម​ច្រក​ខាងលើ​។​ប្រភព​រាយការណ៍​ឲ្យ​ដឹងថា ធ្យូង​ទាំងអស់នេះ​ដឹក​ចេញពី ចំនុច​ចាក់​ចារ អូរ​បោះ​របង​ស្ថិតនៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី និង​ចេញពី​ឃុំ​កន្ទួត ១០៥ ស្រុក​ចិត្រ​បុរី ឬ​ជើងភ្នំ​ឆ្វេ​រ ត្រពាំង​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​។

រថយន្ត​ខ្នាត​យក្ស​ដឹក​ធ្យូង​ខុសច្បាប់​ទាំងអស់នេះ បាន​រត់​កាត់មុខ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ថ្ម​ពុក មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្នួល និង​អធិកា​រដ្ឋា​នគរបាល​ស្រុក​ស្នួល និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល ឆ្លងកាត់​ស្នាក់ការ​សន្តិសុខ​(៧០៩) ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ទ្វេភាគី​ជាយ​ឃ្លាំង​។ ជា​ប៉ុស្តិ៍នគរបាល​វរ​ការពារ​ព្រំដែន​គ្រប់គ្រង​ដោយ​លោក លោក អៀម សុខ​លីម​។ មិនដឹងថា​តើ​នាយប៉ុស្តិ៍​រូបនេះ​បាន​ភ្លើង​ខៀវ​ពី​ថ្នាក់​ណាំ​ទេ​បានជា​ហ៊ាន​បញ្ជា​កូនចៅ​បើក​បា​រ៉ា​ស់​ព្រំដែន​ឲ្យ​ឡាន​ដឹក​ធ្យូង​បស់​ចែ​មុំ ឆ្លងដែន​ទាំងយប់​ផ្គើន​ច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចឹ​ង​?​។​តើ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ូ សុ​ប៊ុណ្ណា ស្នងការ​នគរបាល​ខេត្តក្រចេះ​ដឹ​ហ​ដែរ​ឬ​អត់​ឬ​លោក​សើម​មាត់​ដែរ​?​។​។តាម​សកម្មជន​ឃ្លាំមើល​បទល្មើស​ឆ្លងដែន យល់ឃើញថា លោក​អៀម សុខ​លីម​គាត់​មិនមែន មាន​ក្បាល​ទល់​មេឃ ជើង​ទល់​ដី មិន​ខ្លាចញញើត​អំណាចច្បាប់ ជាពិសេស​បទបញ្ជា​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បើ​គ្មាន​ការ​ឃុ​ប​ឃឹ​ត​ជា​ប្រព​ន្ធ័​ទេ​?​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ព្រំដែន​ស្រុក​ស្នួល​បាន​សំណូមពរ​ដល់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ ស​ខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរៈភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់​មន្ត្រីក្រោមឱវាទ​រូ​ប​ណា​ដែលមាន​ឆន្ទៈ​ពិត​ក្នុងការ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ ចុះមក​បង្ក្រាប​បទល្មើស​ធ្យូង​ឆ្លងដែន​ខុសច្បាប់​នៅក្នុង​ទឹក​ស្រុក​ស្នួល​ខេត្តក្រចេះ​ឲ្យ​មាន​ប្រសិទ្ធ​ដូច​ការប្តេជ្ញាចិត្ត និង​ដាក់បទបញ្ជា​ដាច់ខាត​នាពេល​កន្លងមក ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ព្រៃឈើ ដែល​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា វិនាស​អន្តរាយ​ក្រោម​ដៃ​ក្រុម​ឈ្មួញ​ខុសច្បាប់ និង​មន្ត្រី​ខិលខូច​ដែល​កំពុង​គប់គិត​គ្នា​កាប់បំផ្លាញ និង​ដុត​ធ្យូង​ដូច​សព្វថ្ងៃ​ចឹ​ង ៕a gate kro jes a gate kro jes2 

​