» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4977 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100744 នាក់

ផ្ទុះ​ធុង​ហ្គាស​ឆេះ​តូប​សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​និង​កូនតូច​នៅ ក្រុង​សៀមរាប​

​សៀមរាប​៖ ស្ត្រី​មាន​ផ្ទៃពោះ ២​ខែ​ម្នាក់ រួមជាមួយ​កូនប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់ កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៣ ត្រង់ចំណុច​តូប​លក់ដូរ​មុខ​ផ្សារ​ក្រោម (​ចាស់​) ស្ថិតនៅ​ក្រុមទី​២ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត សៀមរាប​ដោយសារ​អគ្គិភ័យ​។​​ស្ត្រី​មាន​ផ្ទៃពោះ​រងគ្រោះ​មានឈ្មោះ វ៉ឹ​ក ឡាន ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ លក់ដូរ​និង​កុមារ​ឈ្មោះ ង៉ិ​ក ឌី ភេទ​ប្រុស អាយុ​៤​ឆ្នាំ ។a fire die 

​លោក ហាយ យុង​អភិបាលរងក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៤​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៣ ត្រង់ចំណុច​តូប​លក់ដូរ​មុខ​ផ្សារ​ក្រោម (​ចាស់​) ស្ថិតនៅ ក្រុមទី​២ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត សៀមរាប មាន​ករណី​អគ្គីភ័យ​ឆាប់ឆេះ​ផ្ទះ​តូប​លក់ដូរ ដែល​បណ្ដាលអោយ​ខូចខាត​ទាំងស្រុង អស់​ចំនួន​៤ តូប និង​ផ្ទះ​ចំនួន ០១​ខ្នង ព្រមទាំង​មនុស្ស​ស្លាប់​ខាងលើ ។​​មូលហេតុ អាច​បណ្តាលមកពី​ការផ្ទុះ​ធុង​ហ្គាស ព្រោះ​មុនពេល​កើតហេតុ គេ​បានឮ​សម្លេង​ផ្ទុះ​រួច​ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ បង្ក​ជាការ​ផ្អើល​ឆោ​រ​ឡោ​ឡើង ។ ប្រភព​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ ដោយសារ​ជនរងគ្រោះ​ជាប់​សោរ​ពី​ខាងក្រៅ​ចេញ​មិន​រួច​។​​ជា​រៀងរាល់​ព្រឹក បុរស​ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ តែងតែ​ចេញទៅ​ទិញ​បន្លែ​នៅ​ស្រុក​ប្រាសាទបាគង ដើម្បី​យកមក​លក់​ដោយ​ចាក់សោរ​តូប​ពី​ក្រៅ​។ តែ​ចៃដន្យ​អាក្រក់​នៅ​ព្រឹក​កើតហេតុ​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ក៏​បណ្តាល​ឲ្យ​ប្រពន្ធ​និង​កូន​ស្លាប់​តែម្តង​ព្រោះ​ចេញ​មិន​រួច​៕a fire die1 

​