» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3855 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099622 នាក់

ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​

 

​ប្រទេសថៃ៖ ព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៦ ខែធ្នូ ឆ្នាំ​២០២៣​នា​ន​ផ្សាយ​ថា អាជ្ញាធរ​ថៃ​នា​ថ្ងៃ​ពុធ​នេះ​បានឱ្យដឹងថា មន្ត្រី​ថ្នែ​ក​ពន្ធដា​ថៃ​៤​នាក់​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ បន្ទាប់ពី​លុយ​ដល់​ទៅ​ជាង​២​ពាន់​លាន​បាត​ឬ​ស្មើនឹង​៥៧​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​រកឃើញ​នៅក្នុង​គណនី​ធនាគារ​របស់​ពួកគេ​។​a pic thai1 

​លុយ​ប្រហែល​៥៧​លាន​ដុល្លារ​អាមេរិក​ខាងលើ ត្រូវបាន​រកឃើញ​នៅក្នុង​គណនី​ច្រើន​ផ្សេងគ្នា កាន់កាប់​ដោយ​ស្ត្រី​ចំនួន​៣​នាក់​និង​បុរស​ម្នាក់ ដែល​ធ្វើការ​នៅ​នាយកដ្ឋាន​ពន្ធដារ ក្នុង​ខេត្ត Samut Prakhan ក្បែរ​ទីក្រុង​បាងកក​។ គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​ថៃ ហៅ​កាត់​ថា NACC បានសម្រេច​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់ ការិយាល័យ​អគ្គរាជអាជ្ញា ហើយ​ក៏បាន​ស្នើឱ្យ​តុលាការ​ព្រហ្មទណ្ឌ​សម្រាប់​បទល្មើស​ពុករលួយ​បើក​ការ​ស៉ើ​ប​អង្កេត​ជា​ផ្លូវការ​ផងដែរ​។​

អ្នកនាំពាក្យ NACC បាន​និយាយថា ក្រុម​បុគ្គល​៤​នាក់​នោះ ហាក់ «​មាន​លុយ​ច្រើន​ខុស​ប្រក្រតី​» ខណៈ​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​ប្រកាស​របស់​ពួកគេ ដែល​រួមមាន​ទាំង​ប្រាក់​នៅក្នុង​ធនាគារ គឺ​មិន​សមាមាត្រ​គ្នា​ជាមួយ ប្រាក់ចំណូល​រដ្ឋាភិបាល​របស់​ពួកគេ​ឡើយ ហើយ​ទាំង​៤​នាក់ សុទ្ធតែ​មិនអាច​ពន្យល់​បកស្រាយ​អំពី​ប្រភព​នៃ​លុយ​ទាំងនោះ​។ បុគ្គល​ដែលជា​បុរស​តែ​ម្នាក់ ឈ្មោះ Danai Damrongchaiyothin មាន​លុយ​១.១​ពាន់​លាន​បាត (៣១​លាន​ដុល្លារ​អាមេរិក​) នៅក្នុង​គណនី​សរុប​ចំនួន​៧ ខណៈ​ស្ត្រី​ម្នាក់ ក្នុងចំណោម​ស្ត្រី​ទាំង​៣​នាក់ មាន​ជាង​៥០០​លាន​បាត (១៤​លាន​ដុល្លារ​) នៅក្នុង​គណនី​ចំនួន​៥​។​​ប្រាក់ខែ​ចាប់​ផ្តើមដំបូង​នៃ​មន្ត្រី​ពន្ធដារ​នៅក្នុង​ប្រទេស​ថៃ គឺ​ក្រោម​៤៥០​ដុល្លារ​ក្នុង​មួយខែ​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់ NACC បុគ្គល​ទាំង​៤​នាក់​ខាងលើ ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​មន្ត្រីរាជការ​រ​បស់​ពួកគេ​ហើយ ប៉ុន្តែ​មិនមាន​ការបញ្ជាក់​ច្បាស់​ថា តើ​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ឬ​ចាប់ខ្លួន​ដែរ​ឬ​យ៉ាងណា​នោះទេ​។​

​ដោយឡែក​មានការ​ស៊ើបអង្កេត​លើ​ខ្សែអាត់​សំឡេង របស់​មន្ត្រី​ម្នាក់​ដែល​ទាមទារ​សំណូក ១០ លាន​បាត​ពី​អ្នករត់ពន្ធ​សាច់ជ្រូក​កំពុងដំណើរការ ដើម្បី​កំណត់​អត្តសញ្ញាណ មន្ត្រី​ដែល​កំពុង​សាកសួរ​។ សូមបញ្ជាក់ថា​សារព័ត៌មាន Bangkok Post របស់​ថៃ ចេញផ្សាយ​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២៣ បានឱ្យដឹងថា លោក Thamanat Prompow រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​សហករណ៍ របស់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​ធ្នូ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សណ្ឋាគារ Nattapon Grand ក្នុង​ខេត្ត Nong Bua Lam Phu ក្នុងការ​ឆ្លើយតប​ទៅនឹង​សំណួរ អំពី​ការផ្សព្វផ្សាយ​ខ្សែអាត់​សំឡេង ដែល​បង្ហាញ​ពី​មន្ត្រី​ម្នាក់​កំពុង​ចរចា ជាមួយ​អ្នករត់ពន្ធ​សាច់ជ្រូក​។​

​នៅក្នុង​សំឡេង​បែកធ្លាយ​នោះ អ្នករត់ពន្ធ​ត្រូវបាន​គេ​ឮថា កំពុង​ស្វែងរក​ជំនួយ​ពី​មន្ត្រី​ដើម្បី​ទម្លាក់ ការចោទប្រកាន់​ព្រហ្មទណ្ឌ ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន ១០ លាន​បាត​។​លោក Capt Thamanat បាន​និយាយថា ភ្នាក់ងារ​ពាក់ព័ន្ធ​កំពុង​ស៊ើបអង្កេត ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនល្មើស​។​ដោយឡែក សកម្មជន​គឺ​លោក Thaikorn Polsuwan កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា បានដាក់​លិខិត​ប្តឹងទៅ Sakdinai Numnu សមាជិកសភា​គណបក្ស Move Forward សម្រាប់​ខេត្ត​ត្រាត និង​ជា​ប្រធាន​គណៈកម្មាធិការ​សភាក​សិ​កម្ម និង​សហករណ៍ ដើម្បី​ស្វែងរក​ការស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី នៃ​ការ​បោះចោល​សាច់ជ្រូក​ខុសច្បាប់​ចំនួន ៤.៥០០ តោន ៕a pic thai 

​