» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3390 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099157 នាក់

រឿង​ឆេះ​ក្លឹប​កំសាន្ត​នៅក្បែរ​ផ្សា​ដេប៉ូ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ៨​នាក់​ ​មនុស្ស​៤​នាក់​ត្រូវបញ្ជូន ទៅ​តុលាការ​


ភ្នំពេញ​៖​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​៤​នាក់​ទៅកាន់​សាលាដំបូង​រាជ​ធា​និ​ភ្នំពេញ ដើម្បី​ប្រគល់ជូន​ខាង​តំណាង​អយ្យការ បើក​ការ​ស៊ើបសួរ​តាម និង​ឈានទៅរក​ការចោទប្រកាន់​តាម​នីតិ​វិធី​ច្បាប់ ដែល​គេ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​ការឆេះ​ក្លឹប​ខារ៉ាអូខេ និង​ណ្ឋា​គារ​យីហោ 6969 ឃី​ស កាលពី​ថ្ងៃទី​២ ខែកក្កដា ដែល​បណ្តាលឱ្យ​ស្លាប់​មនុ​ស្ស​៨​នាក់ ។​a fire kara1 

​ប្រភពពី​មន្ត្រី​តុលាការ បានឱ្យដឹង ថា សំណុំ​រឿងនេះ កំពុងស្ថិត​ល្នុ​ង​ចំណាត់ការ​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ ដែលជា​ជាងដេ​គ័​រ​ជួសជុល​ទីតាំង​ខាងលើ និង​ជា​អ្នកបង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​។​​ជនសង្ស័យ​ទី​១៖ ឈ្មោះ ខុម សុផល អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​សេ​គ័​រ​, ទី​២៖ ឈ្មោះ សយ សាន្ត អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​ដេ​គ័​រ​, ទី​៣៖ ឈ្មោះ ឡាក់ លីន អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​ដេ​គ័​រ និង​ទី​៤៖ ឈ្មោះ ខុន តាក់ អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​ដេ​គ័​រ​។​

​ដោយឡែក ជនរងគ្រោះ​៨​នាក់​រួមមាន​៖ ទី​១៖​ឈ្មោះ អុ​ឹ​ង រាជសីហ៍ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​បកប្រែ​ភាសា​ចិន​, ទី​២៖​ឈ្មោះ CHEN JINRAN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន​, ទី​៣៖​ឈ្មោះ OUYANY SHANGSONG ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន​, ទី​៤៖​ឈ្មោះ WEN CHANG SHENG ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន​, ទី​៥៖​ឈ្មោះ YANG LIN TAO អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន​, ទី​៦៖​ឈ្មោះ CHEN JINRAN អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន​, ទី​៧៖​ឈ្មោះ TRAN NGOC TAN (​ប្រុស​កែ​ភេទ​ស្រី​) អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម និង​ទី​៨៖​ឈ្មោះ ZENG SHILIN ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន​។​

​តាម​ចម្លើយសារភាព​របស់​ជាងដេ​គ័​រ​ឈ្មោះ ខុម សុផល អាយុ​២៩​ឆ្នាំ បាន​អះអាងថា ពួកខ្លួន​៨​នាក់​ជាង​ផ្នែក​ដេ​គ័​រ ៣​នាក់​ធ្វើ​ការជាន់​ផ្ទាល់​ដី ចំណែក​៥​នាក់​ធ្វើ​កោះ​ពិ​ដាន​ដំបូល​ជាន់​ទី​៥ ដើម្បី​ជួសជុល​បន្ទប់​អាគារ​ឡើងវិញ ពួកខ្លួន​កំពុងតែ​កោះ​ពិ​ដាន​ក៏​ស្រាប់​តែមាន​ផ្សែងហុយ​ចេញពី​ផ្នែក​ខាងលើ​ពិ​ដាន​ក្ដា​កុង​ប្លា​កេសា​ឡី​កែវ នៅលើ​ពិ​ដាន​បង្ក​ជា​អណ្ដាតភ្លើង​ឡើង​។​​ពេលនោះ​ខ្លួន​ឃើញ​ខ្សែភ្លើង​ប្រហែល​ប៉ុន​មេដៃ​បង្គ​ប់​នៅ​នឹង​ឆ្អឹង​ដែក​ពិ​ដាន​ដាច់ចេញ​ពីគ្នា​គង នៅលើ​ឆ្អឹង​ដែក​ចាប់​ពិ​ដាន​ឆេះ ភ្លាមនោះ​រូប​ខ្លួន និង​កម្មករ​ផ្សេងទៀត​បាននាំគ្នា​យក​បំព​ង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់ ប៉ុន្តែ​មិន​រលត់​រិត​តែ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ឡើង ក្រោយមក​ក៏មាន​កម្លាំង​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះមក​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​។​​ឆ្លងតាម​ការពិនិត្យ​ទីកន្លែង​កើតហេតុ និង​សាកសព​ព្រមទាំង​តាម​ការបញ្ជាក់​ពី​គ្រូពេទ្យ​កោសល្យវិច័យ រាជធានី​ភ្នំពេញ សាកសព​ទាំង​០៨​នាក់ ស្លាប់​ដោយ​ឈ្លក់ផ្សែង​ភ្លើង​ក្នុង​គ្រោះ​អគ្គីភ័យ​។a fire kara2 a fire kara3 

​