» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5005 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100772 នាក់

ព្រោះតែ​គ្លីនិក​កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ​ឃ្លាន​លុយ​បង្ក​ឲ្យ​ប្តី​ប្រពន្ធ​ចាប់ដៃគ្នា​ដើរ ១០​ឆ្នាំ បែក​គ្នា​រហូត

​ភ្នំពេញ ៖ គណនី facebook មួយ​ឈ្មោះថា​, ( Romnea Samrith ) អាចជា​ស្វាមី​ស្ត្រី​រងគ្រោះ ទទួលមរណភាព​ដោយសារ មជ្ឈមណ្ឌល កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ បាន​បង្ហោះ​សារ ដ៏​សែន​សោកសៅ ជាមួយនឹង​រូបថត ទឹកភ្នែក​រលីងរលោង ឱប​សព​ភរិយា និង​រូបថត​ជាច្រើន​សន្លឹក​ទៀត ទាំង​កម្មវិធី​ជួបជុំគ្នា ការនាំ​ក្រុមគ្រួសារ​ដើរ​កំសាន្ត ។​ល​។​អមដោយ​សំណេរ​ថា​៖​វា​មិនមែនជា​សុ​បិ​ន្ត​ទៀត​ទេ​យើង​បាន​កាន់​ដៃ​គ្នា​រយះពេល​10​ឆ្នាំ​ហើយ តាំងពី​បាតដៃ​ទទេរ រហូតដល់​មាន​អ្វីៗ​គ្រប់​យ៉ាងដូច​ពេលនេះ​តែ​បែ​ជា​អូន​ត្រូវ​ចាកចេញ​​ដោយ​គ្មាន​ថ្ងៃ​ត្រលប់ អូន​ជាម​នុស្ស​ស្រី​ដែល​ល្អ​ស្អាត​ឥដ្ឋ​ខ្ចោះ ទាំង​ច​រិ​ក​ឬ​ក​ពា ក្តី​ស្រលាញ់​ដល់ ឪពុកម្តាយ អុំ ពូ មីង យាយ​តា បងប្អូន កូន ក្មួយ សាច់ញាតិ មិត្តភក្តិ ពិភពលោក​នេះ​ពិតជា​អយុត្តិធម៌​ពេក​ហើយ​សម្រាប់​ពួក​ខ្ញុំ​។a borin clinik4

​ហេតុអ្វី (​អាច​រួមទុក្ខ​បានតែ​មិនអាច​រួមសុខ​បាន )​អូន​គឺជា​មនុស្ស​ស្រី​ដែល​បង​ស្រលាញ់ នឹង​នឹកនា​អស់​មួយជីវិត​​អ្វីៗ​គ្រប់យ៉ាង​ដែល​បង​មាននៅ​ថ្ងៃនេះ​គឺ​ដោយសា​មាន​អូន​ម៉ោង​រោ​រ៍រ​បស់បង​អើយ​………..​។​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៣​ឧសភា​ស្ត្រី​ម្នាក់​បាន​បាត់​បង់ជីវិត​ក្រោយពី​ចូល​កែ​សម្ផស្ស​នៅ​គ្លី​នី​កបូ​រិន្ទ​រកោះ​ពេជ្រ​។​យោងតាម​វិក​យ័​ប​ត្រ័​ដែល​ប្តី​បង្ហោះ​គេ​ឃើញថា​ស្ត្រី​រងគ្រោះ​ត្រូវ​ចំណាយ​ដល់​ជាង​២៨០០​ដុល្លា​អាមេរិក​ដោយមាន​មុខ​កែ​សម្ផស្ស​ដូចជា​ត្រុ​វ​វះកាត់​ច្រើន​មុខ​ក្នុងពេល​តែមួយ​។​

ក្រោយពី​ផ្ទុះ​រឿងនេះក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៣ ក៏​បានចេញ​សេចក្តីសម្រេច បិទ និង​ដកហូត​សេចក្ដីសម្រេច​ឱ្យ​បើក​មជ្ឈមណ្ឌល កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ នោះ​ហើយ ព្រមទាំង​មាន​វិធានការ​ផ្លូវច្បាប់​។​លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សម្រេច ថា​:​បិទ និង​ដកហូត​សេចក្តីសម្រេច​ឱ្យ​បើក​មជ្ឈមណ្ឌល​កែ​សម្ផស្ស បូ​រិន្ទ​រកោះ​ពេជ្រ​ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​S១៩ ផ្លូវ​អេ​លី​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​បន្ត​អនុវត្ត​គោលការណ៍​ច្បាប់​ដែលមាន​ជា​ធរមាន ដោយ​មូលហេតុ ខ្វះ​ការតាមដាន និង​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ ដែល​បណ្ដាលឱ្យ​អ្នកជំងឺ​គ្រោះថ្នាក់​ដល់​អាយុជីវិត ។​ត្រូវ​ទុកជា​និរាករណ៍​នូវ​សេចក្តីសម្រេច​លេខ ០៨០/២៣ អបស​/​ម​ព ចុះ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២៣ របស់​ក្រសួងសុខាភិបាល ។

អគ្គនាយក​បច្ចេកទេស​សុខាភិបាល ប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត នួន ដារ៉ាវុធ មាន​ភារកិច្ច​អនុវត្ត​សេចក្តីសម្រេច​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះ ហត្ថលេខា​តទៅ ។​​ក្រសួងសុខាភិបាល ចេញ​សេចក្តីសម្រេច​បិទ បន្ទាប់ពី មជ្ឈមណ្ឌល កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ កែ​សម្ផស្ស​គ្មាន​ជំនាញ បណ្ដាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​។ ក្នុងនោះ ក្រសួង​ក៏មាន​វិធានការ​ផ្នែក​ផ្លូវច្បាប់​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ ៕a borin clinik a borin clinik1 a borin clinik2 a borin clinik5 a borin clinik6 a borin clinik7 a borin clinik8 

​