» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3305 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099072 នាក់

បាតុកម្ម​តវ៉ា​រឿង​ឈ្នួល​ផ្ទះ​នៅ​ព័រ​ទុយ​ហ្គេ​បន្ទាប់ពី​បារាំង​រឿង​រ៉ឺ​ត្រែ​ត​នៅ​អាល្លឺម៉ង់​ទំនិញ​ថ្លៃ​

​ព័រ​ទុយ​ហ្គេ​៖ មាន​មនុស្ស​រាប់ពាន់នាក់​បាន​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​លី​ស្បោ​ន (Lisbon) និង​ទីក្រុង​ជាច្រើន​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​ព័រទុយហ្កាល់ កាលពី​ថ្ងៃ​សៅរ៍ ទី​១ ខែមេសា ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត​និង​តវ៉ា​ចំពោះ​ការឡើង​ថ្លៃ​តម្លៃ​ជួល​ផ្ទះ ចំ​ពេលដែល​អតិផរណា​កំពុង​កើនឡើង​ក្នុង​តំបន់​អឺរ៉ុប​។​សារព័ត៌មាន Reuters នៅ​ថ្ងៃអាទិត្យ ទី​២ ខែមេសា ឆ្នាំ​២០២៣ បាន​ផ្សាយ​ឲ្យ​ដឹងថា​៖a eu demonstrat 

​នៅក្នុង​បាតុកម្ម​តវ៉ា​នៅឯ​ទីក្រុង​លី​ស្បោ​ន បាតុករ​ម្នាក់​ឈ្មោះ រីតា ស៊ី​ល​វ៉ា (Rita Silva) បានលើកឡើង​ដូច្នេះ​ថា «​នេះ​គឺជា​វិបត្តិ​ផ្ទះសម្បែង​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុងពេល​សព្វថ្ងៃ ហើយ​នេះ​គឺជា​ភាពអាសន្ន​សង្គម​មួយ​»​។ ព័រទុយហ្កាល់​គឺជា​ប្រទេស​ក្រីក្រ​មួយ​នៅក្នុង​តំបន់​អឺរ៉ុប​ខាងលិច ដោយ​ទិន្នន័យ​កាលពី​ឆ្នាំ​២០២២ របស់​រដ្ឋាភិបាល​បាន​បង្ហាញថា ពលករ​ច្រើនជាង ៥០​ភាគរយ​អាច​រកចំណូលបាន​តិចជាង ១,០០០​អឺរ៉ូ ឬ​ស្មើនឹង​ជាង ១,០៨៤​ដុល្លារ​ក្នុង​មួយខែ ខណៈដែល​ប្រាក់ខែ​អប្បបរមា​ប្រចាំខែ​គឺ ៧៦០​អឺរ៉ូ​។

ប៉ុន្តែ តម្លៃ​ជួល​ឬ​លក់​ផ្ទះ​វិញ​បាន​ឡើងថ្លៃ​ខ្ពស់កប់ពពក ជាពិសេស​នៅក្នុង​ទីក្រុង​លី​ស្បោ​ន​។ តួយ៉ាង​កាលពី​ឆ្នាំ​២០២២ តម្លៃ​ជួល និង​លក់​ផ្ទះ​បាន​កើនឡើង​៣៧​ភាគរយ ពោលគឺ​ខ្ពស់ជាង​ទីក្រុង​បាស់​សេ​ឡូ​ណា ឬ​ទីក្រុង​ប៉ារីស​ទៅទៀត​។​សូម​បញ្ជាក់ដែរថា​មាន​បាតុកម្ម​ជាច្រើន​បានកើត​ឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ដូចជា​ពលរដ្ឋ​បារាំង​ធ្វើបាតុកម្ម​ប្រឆាំង​ការបង្កើន​អាយុ​ចូលនិវត្តន៍​, បាតុកម្ម​នៅ​អាល្លឺម៉ង់ អេ​ស្ប៉ា​ញ​ប្រឆាំង​តម្លៃ​ទំនិញ​ឡើង​ផ្លៃ​។
​