» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2941 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098708 នាក់

បិទ​គ្លិ​និក​ដើម​អង្គ្រង​ជា​បណ្តោះអាសន្ន​បន្ទាប់ពី​ស៊ីឈ្នួល​វះកាត់​យក​កូន​ពី​ស្ត្រី​ជា​កម្មករ​ម្នាក់​បង្ក​គ្រោះថ្នាក់​

​ខេត្តកំពង់ស្ពឺ ៖ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​បានសម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ដើម​អង្គ្រង​ជា​បណ្តោះអាសន្ន​ហើយ ក្រោយពី​មាន​ការចុះពិនិត្យ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​លើ​ករណី​វះកាត់​ស្ត្រី​ម្នាក់​ដែល​មានកូន​ស្លាប់​ក្នុង​ស្បូន​ហើយ​បែកធ្លាយ​ដល់​បណ្តាញ​ពត៍​មាន​និង​ក្រសួងសុខាភិបាល​រឿង​គ្មាន​បច្ចេកទេស​។a die hospitala 

លោក​វេជ្ជបណ្ឌិត ហុក គ្រី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ប្រាប់​កាសែត​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា​៖​លោក​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចំនួន​៤​រូប ឱ្យ​ចុះទៅ​ត្រួតពិនិត្យ​ការអនុវត្ត​សេវា​របស់​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ក្រោយ​មានការ​រាយការណ៍​ថា បាន​វះកាត់​ស្ត្រី​ម្នាក់​ដែល​កូន​ស្លាប់​ក្នុង​ស្បូន​ខុស​បច្ចេកទេស​ពេទ្យ ។ មន្ត្រី​ជំនាញ​នៅ​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​បង្ក​គ្រោះថ្នាក់​ដោយ​ក្រុមគ្រូពេទ្យ​មន្ទីរ​សម្រាក​ព្យាបាល​នៅឡើយ ខណៈ​ស្ត្រី​រងគ្រោះ​កំពុង​ប្រឈម និង​ការសង្គ្រោះ​បន្ទាន់​ពី​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ប៉ុន្តែ​អ្វីដែល​មន្ទីរ​សុខាភិបាល​ខេត្ត​ត្រូវអនុវត្ត​ចំពោះមុខ​គឺ​ត្រូវ​បិទទ្វារ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ដែលមាន​ទីតាំងនៅ​ផ្សារ​ព្រៃទទឹង​ជា​បណ្តោះអាសន្ន​រងចាំ​ស្ត្រី​រងគ្រោះ​បាន​ធូរស្បើយ ។​

​ប្រភព​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ជន​គ្រោះ​មានឈ្មោះ សឿន ស្រីអូន អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​រមៀត ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ជា​កម្មករ​រោងចក្រ​។ ស្ត្រី​រងគ្រោះ​បាន​ចូល​សម្រាក​នៅ​គ្លីនិក​ដើម​អង្គ្រង នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​រោគវិនិច្ឆ័យ​កូន​ស្លា​.​ប់​ក្នុង​ស្បូន​អាយុ​១៨​សប្តាហ៍​ដោយ​នាង​និង​ប្តី​ចំណាយ​ថវិការ​៤០០​ដុល្លារ​សម្រាប់​ការព្យាបាល ។ ក្រុមគ្រូពេទ្យ​បានធ្វើការ​ព្យាបាល​ដោយ​curretage ក្រោយមក​ក៏បាន​ចេញពី​គ្លីនិក​ដើម​អង្គ្រង​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២​។ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ត្រី​អ្នកជំងឺ​ក៏បាន​វិល​មក​គ្លីនិក​ដដែល​នេះ​ម្ដងទៀត​ដោយ​រោគសញ្ញា​ឈឺពោះ​ខ្លាំង​នៅ​ផ្នែក​ខាងក្រោម​។ ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​គ្លីនិក​ក៏បាន​បញ្ជូន​ស្ត្រី​អ្នកជំងឺ​ទៅ​ព្យាបាល​បន្ត​នៅ​ទីក្រុង​ភ្នំពេញ​។ បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​កំពុង​ព្យាបាល​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​រាជធានី​ភ្នំពេញ​ហើយក៏​ទទួលបាន​ការជួយឧបត្ថម្ភ​ពី​លោកស្រី​ទ្រី​ដា​ណា​ថៅកែ​ត្បូង​ពេជ្រ​ចំនួន​១​ពាន់​ដុល្លារ​ផងដែរ​៕a die hospital a die hospital1 a die hospital2
​