» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 929 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095844 នាក់

លោក ភឺន ផល្លា មេបញ្ជាការរង កងពល តូច ង​៧០ និង​គូរ​កន ត្រូវបាន​ពលរដ្ឋ​ដាក់ពាក្យ ប្តឹង​សុំ​អន្តរាគមន៍​ទៅ រឿង​ទន្ទ្រាន​ដីធ្លី នៅ​ខាងក្រោយ​បន្ទាយ​៣១​កោះ​ឆ្នេរ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ថ្មីៗ​នេះ ឈ្មោះ ភឺន ផល្លា ដែល​ល្បី​ឈ្មោះថា​ជា​មេខ្លោង​បូម​ដី​ចាក់​លុប​ព្រែក​រំលោភ​យក​ដី​នៅ​ឃុំ​អរិយ​ក្សត្រ​និង ឈ្មោះ ថូ វុទ្ធី ភេទ​ប្រុស មាន​តួនាទី​ជា​មេបញ្ជាការរង​កងពល​តូច ង​៧០ និង​បក្សពួក​៥​នាក់​ផ្សេងទៀត ត្រូវបាន​ពលរដ្ឋ​ដាក់ពាក្យ ប្តឹង​សុំ​អន្តរាគមន៍ ទៅ​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ រឿង​ស្លៀកពាក់​ខោអាវ​យោធា ចូលទៅ​ទន្ទ្រាន បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ អ្នក​ដ៏​ទៃ​ដូចជា ដក​បង្គោល របង​ថ្ម​ជាដើម ដោយ​ការរំលោភ បំពាន​លើដី​ធ្លី ដែល​ពលរដ្ឋ​បាន​កាន់កាប់​អាស្រ័យ​ផល​មក​យូរ​ឆ្នាំ ស្ថិតនៅ​ក្រុម​១៩ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ កាលពី​អំឡុង​ខែសីហា​ឆ្នាំ​២០២២​។​a pheun phallaa 

​ប្រជាពលរដ្ឋ​និយាយថា​ឈ្មោះ​ភឺន​ផល្លា​យក​ប​ណ្ណ័​ចាស់ ដែល​អស់​សុពលភាព​ប្រភេទ​(​ប​ណ្ណ័​សំគាល់​សិទ្ធិ​ប្រើប្រាស់​ដីធ្លី​) ដែល​រដ្ឋ​បាន​និរាករណ៍ ចោល​តាំងពី​ឆ្នាំ​១៩៩៧ សំអាង​។​​ប្រជាពលរដ្ឋ​ដែលជា​គ្រួសារ​យោធា​នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្រុម​១៩ ភូមិ​៣ សង្កាត់​១ ក្រុង ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ជម្រាប​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដែលមាន​កម្មវត្ថុ : ប្តឹង​ពី ៖១. ឈ្មោះ ភឺន ផល្លា ភេទ​ប្រុស តួនាទី មេបញ្ជាការរង ក ង ពល តូច ង​៧០២. ឈ្មោះ ថូ វុទ្ធី ភេទ​ប្រុស តួនាទី មេបញ្ជាការរង​កងពល​តូច ង​៧០៣. ឈ្មោះ បូ​រិ​ន ភេទ​ប្រុស មុខរបរ យោធា ង​៧០៤.​ឈ្មោះ ជួន វឿន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​៥. ឈ្មោះ គង់ រក្សា ភេទ​ប្រុស មុខរបរ​ជា​យោធា​៦. ឈ្មោះ គឿន​(​ឃឿន​) ភេទ​ប្រុស​៧. ឈ្មោះ សាល ភេទ​ប្រុស​និង​បក្សពួក​ប្រហែល ២០​នាក់​(​ភេទ​ប្រុស​)​ស្លៀកពាក់​ខោអាវ​យោធា មិន ស្គាល់ អត្ត សញ្ញាណ ដែល​បាន​ចូលមក ប្រើ​អំពើហិង្សា​លើ​ម្ចាស់​អចលនវត្ថុ​(​ចូល​ទន្ទ្រាន កាន់កាប់ ដោយ​រំលោភ បំពាន​លើដី​កម្មសិទ្ធិ របស់​យើងខ្ញុំ​) និង​បាន បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដូចជា ដក​បង្គោល របង​។​ល​។ និង​បាន​គំរាមថា​នឹង​បំផ្លិចបំផ្លាញ​ជា​បន្ត និង​ការបំភិតបំភ័យ តាម គ្រប់​រូបភាព ដល់​ប្រជាពលរដ្ឋ ដើម្បី​ពួកគេ​ងាយស្រួល​នឹង​រំលោភ​ចូលកាន់​កាប់​ដីធ្លី នៅ ពេលខាងមុខ​។​

បណ្តឹងប្រជាពលរដ្ឋ​យោងតាម៖ :– អនុក្រឹត្យ​លេខ ៧៦ អនក្រ​.​បក ចុះ​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​១៩៩៧ របស់​រាជរដ្ឋាភិបាល ស្តីពី​និ​រាករ​ណ៏​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​គ្រប់​ប្រភេទ​ក្នុង​តំបន់​ក្បាលឆាយ​
– អនុក្រឹត្យ​លេខ ៧៨ អនក្រ​.​បក ចុះ​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ស្តីពី​ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ​– អនុក្រឹត្យ​លេខ ១១៦ អនក្រ​.​បក ចុះ​ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល​។

– លិខិត​លេខ ១០៣៩ សជណ​.​កល ចុះ​ថ្ងៃទី ០២ ខែសីហា ឆ្នាំ​១៩៩៩ ស្តីពី​ការលុបចោល រាល់ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​គ្រប់​ប្រភេទ​ក្នុង​តំបន់​ក្បាលឆាយ​។​​ទាក់ទង​និង​រឿងនេះ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ កំពុង​ស្រាវជ្រាវ ស្វែងរក ព័ត៌មាន​បន្ថែម នឹងរង​ចាំ ការបកស្រាយ​បំភ្លឺ​កែតម្រូវ គ្រប់​គូរ​ភាគី​ពាក់​ព​ន្ធ័ ដើម្បី​ផលិត​ព័ត៌មាន​បន្ថែម ។​

​គួរ​រំលឹក​ផងដែរ​ថា បើ​និយាយ​អំពី ឈ្មោះ​លោក ភឺន ផល្លា អ្នកខ្លះ​សរសេរថា​ឧកញ៉ា (​ភឿន ផល្លា​) ជា​មន្ត្រី​យោធា នៅ​កងពលតូច ង​៧០ ត្រូវបាន​មហាជន​គេ​ស្គាល់​ដូចជា ជា​តារា​ល្បីឈ្មោះ ព្រោះ​មានរឿង​ជម្លោះដីធ្លី ដ៏​ស្រួចស្រាវ​ជាច្រើន​កន្លែង​ជាមួយ​ប្រជាពលរដ្ឋ ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដូចជា​នៅ​ក្បាលឆាយ ឧទ្យាន​ជាតិ​រាម អូរ​ចំណារ​ជាដើម ។​ល​។ ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​សន្លឹកឆ្នោត ជាច្រើន​បាន​នឹង​កំពុង​រងចាំ​មើល ថ្នាក់ដឹកនាំ​លោក​គិត​យ៉ាងណា​?(​ប្រភព​ប្រជាពលរដ្ឋ​)​។​a pheun phallaa1 a pheun phallaa2 a pheun phallaa3 

​