» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 815 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095730 នាក់

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​យុគន្ធរ​និង​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ​រអ៊ូរទាំ​ថា​ផ្លូវ​ពីរ​ខ្សែ​ត្រូវ​ឈ្មួញ​លៀស​បំផ្លាញ​

​កំពង់ឆ្នាំង​៖ នៅ​ព្រលប់​ថ្ងៃទី​23 ខែកញ្ញា​ឆ្នាំ 2022 វេលា​ម៉ោង​7​និង​17​នាទី​យប់​ទូក​ដឹក​លៀស​របស់​មេ​ឈ្មួញ​ជាច្រើន ទូក​ដែល​ដឹកយក​មកពី​កន្លែង​ធ្វើ​កម្ម​ភាព​កាវ​លៀស​ក្នុង​តំបន់​បឹង​ទន្លេសាប នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​ចំណុច​តំបន់​ឡូ​តិ៍​អភិរក្ស​និង​ខាងក្រៅ​ឡូ​តិ៍​អភិរក្ស​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង និង​តំបន់​មួយចំនួន​ក្នុង​ទឹកដី​ខេត្តកំពង់ធំ បាន​នាំយកមក​ចូល​លក់​ឲ្យ​មេ​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​លៀស​ដែល​ឈរជើង​ទិញ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​ចំណុច​មាត់កំពង់​ភូមិ​យុគន្ធរ និង​ភូមិ​សេះ​ស្លាប់ ។​a chnok2 

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​យុគន្ធរ​នឹង​ភូមិ​សេះ​ស្លាប់ បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា​ផ្លូវ​ខូចខាត​ខ្ទេចខ្ទី​ដោយសារតែ​រថយន្ត​និង​គោយន្ត និង​គោយន្ត​(​កាឡេ​ថង​)​ដែល​មេ​ឈ្មួញ​យកមក​ដឹក​លៀស​យកទៅ​ស្រុក​យួន​បានធ្វើ​ឲ្យ​ផ្លូវ​ខូចខាត​ដែល ជាហេតុ​ធ្វើអោយប៉ះពាល់​និង​រំខាន​ដល់​ការធ្វើដំណើរ​ដើម្បី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​ទៅ​ប្រកប​មុ​ខេ​ប​រកស៊ី​ផ្សេងៗ​របស់​ពួកគាត់ ពិសេស​រំខាន​ដល់​ការធ្វើដំណើរ​របស់​ក្មួយៗ​សិស្សសាលា​មានពេលខ្លះ​អាក់​ទៅ​រៀន​ផង​ក៏មាន​ដោយសា​តែ​ផ្លូវ​ពិបាកធ្វើ​ដំណើរ​។​

​ប្រជាពលរដ្ឋ​ដែលជា​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​សំណូមពរ​ស្នើសុំ​ឲ្យ​ឯកឧត្ដម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​ស្រាវជ្រាវ​និង​វែកមុខ​រក​ជនខិលខូច​ដែល​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ឡេមឡឺម​កន្ទេល​ធំ​បន្លំ​ដេក​ប្រ​ព្រឹ​ត​បទល្មើស​នេសាទ​ទាំង​ប៉ុន្មាន​ខាងលើ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ព្រោះថា​ពួក​ទាំងនេះ​បាន​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​នៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប​ធ្វើឱ្យ​មច្ឆា​ជាតិ ក៏ដូចជា​វារីវប្បកម្ម ឬ​ពពួក​ប្លង់តុង​ដែលជា​ចំណី​មច្ឆា​ជាតិ​នៅក្នុង​បាត​បឹង​ទន្លេសាប​ហិនហោច​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​និង​បាត់បង់​ដល់​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ​នឹង​អាច​បាត់បង់​ពូជ​មច្ឆា​ជាតិ​ធ្វើ​ឲ្យ​កូនចៅ​ជាតិ​សាស្ត្រ​ខ្មែរ​ជំនាន់​ក្រោយ​លែង​ស្គាល់​ពូជ​មច្ឆា​ជាតិ​តទៅ​ថ្ងៃមុខ​ជាក់​ជាមិនខាន​។​a chnok a chnok1 

​