» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3900 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099667 នាក់

ទា​ហ៊ាន​ចិន​និង​ថៃ​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ភាគ​ឥ​សាន្ត​ប្រទេស​បន្ទាប់ពី​អាមេរិក​ឥណ្ឌូណេស៊ី​ទើប​បញ្ចប់​សមយុទ្ធ​

ប្រទេស​ថៃឡង់​ដ៍​៖​យោធា​របស់​ប្រទេស​ថៃ​និង​ចិន​បាន​បើក​ធើ្វ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួមគ្នា​របស់ខ្លួន​ដែលមាន​រយៈពេល ១០​ថ្ងៃ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​នៅឯ​បន្ទាយ​កងទ័ពអាកាស ឧ​ត្ត​រ​ធានី (Udon Thani)​។ នេះ​គឺ​សមយុទ្ធ​លើក​ទី​១ បន្ទាប់ពី​អាក់ខាន​ផ្អាក​ធ្វើ ជាច្រើន​ខែ​ឆ្នាំ​មក ព្រោះតែ​ជំងឺ​កូ​វីដ​១៩​។ សមយុទ្ធ​ចាប់ផ្តើម​ជាថ្មី​នៅ​រដូវក្តៅ​នេះ គឺ​ផ្តើម​រៀបចំ​ធ្វើ ចាប់ពី​ថ្ងៃទី​១៤ រហូតដល់​២៥ សីហា​។ សមយុទ្ធ រយៈពេល​១១​ថ្ងៃ​ជាប់​គ្នា​នេះ មាន​វត្ថុបំណង​ពង្រឹង​ទំនាក់ទំនង​និង​ការយោគយល់​គ្នា រវាង​មហា​យក្ស​ចិន​និង​រាជអាណាចក្រ​ថៃ​។a army china thai 

​មន្ត្រី​ក្រសួងការពារជាតិ​ថៃ​លោក Chaiyasit Thantayakul បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា កងទ័ព​រំដោះប្រជាជន​ចិន និង​កងទ័ពអាកាស​ប្រទេស​ថៃ នឹង​រួមគ្នា​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​លើក​ទី​ប្រាំ​របស់ខ្លួន​ដែលមាន​ឈ្មោះថា “​ក្រ​ញុំ​ស្ទាំង ឆ្នាំ​២០២២“ នៅឯ​មូលដ្ឋាន​ទ័ពអាកាស​ឧ​ត្ត​រ​ធានី (Udon Thani) ។​

​លោក​បាន​បន្ថែមថា សមយុទ្ធ​នេះ​អាច​បង្ក​ការរៀនសូត្រ​មួយ​បន្ថែមទៀត​ដល់​កងទ័ព​អាកាស​របស់​ថៃឡង់​ដ៍ ធើ្វ​ការរៀនសូត្រ​និង​ស្វែងយល់​បន្ថែមទៀត​អំពី​សមត្ថភាព​យន្តហោះ​ចម្បាំង​របស់​កងទ័ពអាកាស​ប្រទេស​ចិន ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​រ៉ា​ដា​ក្នុង​ការកំណត់​ទីតាំងរ​បស់​សត្រូវ និង​ប្រព័ន្ធ​បញ្ជា​នៅក្នុង​ការប្រយុទ្ធ​ផ្សេងៗ​។ ដូចគ្នានេះដែរ លំ​ហាត់​យោធា​ខាងលើនេះ​ក៏​និង​ជួយ​ឱ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ធើ្វ​ការស្វែងយល់​អំពី​សមត្ថភាព​ប្រយុទ្ធ​របស់​សព្វាវុធ​លោកខាងលិច រួម​និង​តាក់​ទិច​មួយចំនួន​ដែល​កង​យោធា​របស់​ប្រទេស​ថៃឡង់​ដ៍​បាន​រៀនសូត្រ​កាលពី​អតីតកាល​។​

​លោក​ក៏បាន​បន្ដ​ឱ្យដឹងថា សមយុទ្ធ​យោធា​មួយ​នេះ​នឹង​ផ្តោតទៅលើ​សមត្ថភាព​ប្រយុទ្ធ​គាំទ្រ​របស់​កងទ័ពអាកាស ទៅដល់​កងទ័ព​ស្មើ​ជើង នៅក្នុង​ប្រតិបត្តិការ​វាយប្រហារ​ផ្សេងៗ​។​នៅក្នុង​ការ​ធើ្វ​សមយុទ្ធ​នេះដែរ កងទ័ព​រំដោះប្រជាជន​ចិន នឹងដាក់​ពង្រាយ​នូវ​យន្តហោះ​ចម្បាំង​ប្រភេទ J-10C/S ចំនួន ៦ គ្រឿង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ JH-7AI មួយគ្រឿង រួម​និង​យន្តហោះ​ឈ្លប​ការណ៍​ពិសេស (Shaanxi KJ-500) មួយគ្រឿង​ផងដែរ​។ រីឯ​ខាង​កងទ័ពអាកាស​របស់​ប្រទេស​ថៃឡង់​ដ៍​វិញ ក៏​នឹងដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ប្រភេទ Gripen ចំនួន ៥ គ្រឿង យន្តហោះ​វាយប្រហារ Alphajet ចំនួន ៣ គ្រឿង រួម​និង​យន្តហោះ​ឈ្លប​ការណ៍​ពិសេស SAAB 340 AEW មួយគ្រឿង​ផងដែរ​។​

​ដោយឡែក​ខាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​និយាយថា "​សមយុទ្ធ​យោធា​រួមគ្នា​មួយ​នេះ​គឺ​ធើ្វ​ឡើង​ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​យោធា​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​នៃ​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​រដ្ឋាភិបាល​ចិន​និង​រដ្ឋាភិបាល​ថៃឡង់​ដ៍​។​​សហរដ្ឋអាមេរិក​វិញ បាន​ថ្លែង​ក្តី​ព្រួយបារម្ភ​ពី​ការបង្កើន​វត្តមាន​ចិន​នៅក្នុង​តំបន់​។ អាមេរិក​ខ្លួនឯង ក៏បាន​ផ្តើម​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ កងទ័ព​ឥណ្ឌូនេស៊ី ដែល​ទើបតែ​ចប់​ថ្មីៗ​នេះ​។ ថៃ គឺជា​សម្ព័ន្ធ​មួយ​ដៃគូ​របស់​សហរដ្ឋអាមេរិក តែ ថៃ ក៏​បង្កើន​ចំណងទាក់ទង​ស្អិត​ខ្លាំង​មួយ​ចិន និង​កាន់តែខ្លាំង​ឡើង​នៅក្នុង​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី ឧ​ត្ត​ម​សេនីយ ប្រា​យុទ្ធ ចាន់​អូ​ចារ ដែល​ធ្វើ​រដ្ឋប្រហារ​ឡើងកាន់​អំណាច​តាំងពី​ឆ្នាំ​២០១៤​។​

​ជាច្រើន​ឆ្នាំ​មកហើយ ដែល​​ចិន​និង​ថៃ​បាន​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ហើយ ថៃ​បាន​ព្យាយាម​ទិញ​សម្ភារៈ​សឹកសង្គ្រាម​ពី​ចិន បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​យោគយល់​គ្នា​មួយ នៅ​ឆ្នាំ​២០១៧​។ នៅ​ឆ្នាំ​២០២០ ថៃ​បានគ្រោង​ទិញ​នាវាមុជទឹក​របស់​ចិន ចំនួន​២​គ្រឿង ក្នុងតម្លៃ​ទឹកប្រាក់ ៧២៤​លាន​ដុល្លារ​។ ការទិញ​ដូរ​នេះ​ត្រូវ​ពន្យារពេល ដោយ​ត្រូវ​រក​ការរិះគន់​មិនសូវ​ល្អ​ពី​សំណាក់​ប្រជារាស្ត្រ​ថៃ​។​នាវា​មុជ​ចិន ប្រភេទ​ស៊ី​ប្រេងម៉ាស៊ូត អាច​គ្រោង​នឹង​បញ្ចូនទៅ​ស្រុកថៃ នៅ​ឆ្នាំ​២០២៤​។ ថៃ​ជា​ប្រទេស​ដំបូងៗ​ទី​១​នៅ​អាស៊ីអាគ្នេយ៍ ជាមួយនឹង​ស្រីលង្កា ដែល​ទិញ​គ្រឿង​សព្វាវុធ​ពី​ចិន​។ កងទ័ពជើងទឹក​ថៃ ប្រកាស​ដែរ​ថា បើ​បាន​នាវាមុជទឹក​ចិន​មក នឹង​បានជា​ប្រយោជន៍​ដើម្បី​ការពារ​ចំពោះ​អំពើ​ឈ្លានពាន​នៅ​ឈូង​សមុទ្រ​សៀម ហើយ​និង​រក្សា​សន្តិសុខ​សុវត្ថិភាព​ក្នុង​តំបន់​៕a army china thai1 a army china thai2 a army china thai3 a china thai 


​