» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3460 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099227 នាក់

គ្រោះ​បាក់​ដី​វា​រី​អគ្គិសនី​តា​តៃ​លើ​ខេត្តកោះកុង​ស្លាប់​២​នាក់​និង​របួសធ្ងន់​ស្រាល​២​នាក់

 

​ខេត្តកោះកុង ៖​មាន​ករណី​បាក់​ដី​នៅក្នុង​រូង​ទី​៣ របស់​ក្រុមហ៊ុន​វ៉ា​រី​អគ្គិសនី​តា​តៃ​លើ ស្ថិតនៅ​ចំណុច​ស្ទឹង​កែប ឃុំ​តា​តៃ​លើ ស្រុក​ថ្មបាំង​ខេត្តកោះកុង​បណ្តាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់​និង​២​នាក់​រងរបួស​វេលា​ម៉ោង​ជិត​៧​យប់​ថ្ង្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ ។​a die tatai 

ប្រភពពី​សម​ត្ត​កិច្ច​ជនរងគ្រោះ​ដោយសារ​ការបាក់​ដីស​ង្ក​ត់​លើ​ស្លាប់​២​នោះ ទី​១.​ឈ្មោះ នី វណ្ណៈ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទី លំនៅ​ភូមិ​មេ​ចាន់ ឃុំ​ថ្មី ស្រុក​កំពត ខេត្តកំពត និង​ទី ២.​ឈ្មោះ អ៊ុត ចាន់ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទី​លំ នៅ​ភូមិ​ក្តាត់ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​សាកសព​ទាំង​២​បាន​តម្កល់ទុក​នៅ​វត្ត​ថ្មបាំង រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ក្រុមហ៊ុន​អគ្គិសនី​តា​ទៃ​លើ ក៏​ត្រៀម​ដោះស្រាយ​សំណង​ចំពោះ​សព​ជនរងគ្រោះ​ផងដែរ​។​

​លោក អន សុធា​រិ​ទ្ធ អភិបាលស្រុក​ថ្មបាំង ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា នេះ​ថា ករណី​កម្រ​នឹង​ជួប ប្រទះ​ដោយសារ​មាន​ទីតាំង​កើតហេតុ​ឆ្ងាយ​ដាច់ស្រយាល​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​ទើប​ធ្វើ​ឲ្យ​អាជ្ញាធរ​លំបាក​ក្នុងការ​សង្គ្រោះ​។​​លោក​អភិបាលស្រុក​ថ្មបាំង បន្ថែមថា រយៈពេល​៤​ថ្ងៃនេះ ភ្លៀង​ធ្លាក់​ជោគជាំ​ស្ទើរ​គ្រប់​មូលដ្ឋាន ដែលជា​ហេតុ​ធ្វើ​ចរន្តទឹក​ហូរ​ពីលើ​ខ្នងភ្នំ​ច្រោះ​ចុះក្រោម​បង្ក​ឱ្យ​បាក់​ដី​នៅ​រូង​ទី​៣ របស់​ក្រុមហ៊ុន​វ៉ា​រី​អគ្គិសនី​តា​តៃ​លើ បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ២​នាក់​ប្រុស និង​រងរបួស​ធ្ងន់​ចំនួន ២​នាក់​។ បច្ចុប្បន្ន​លោក​បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​ត្រូវ​ដក​កម្លាំង​កម្ម​ករម​ករក​ទីកន្លែង​សុវត្ថិភាព​រង់ចាំ​អាកាសធាតុ​អំណោយផល​ពេលណា​ទើប​ចុះ​ធ្វើការ​តាម​ផែនការ ចៀសវាង​បញ្ហា​គ្រោះថ្នាក់​បន្ត​កើតមានឡើង​។​
​

ឯ​អ្នករងគ្រោះ​របួស​វិញ ទី​១.​ឈ្មោះ ចេ​ន ណាក់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ោ​ឡោ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ (​របួសធ្ងន់​) និង​ទី​២-​ឈ្មោះ បៀ​ន អាយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង (​របួសស្រាល​)​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​៕a die tatai1 

​