» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3330 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099097 នាក់

ផ្តន្ទាទោស​អតីត​ប្រធាន​គនបក្ខ​ខ្មែរ​ក្រោក​ឲ្យ​ជាប់គុក​៩​ឆ្នាំ​រឿង​ប្លន់​កាន់​អាវុធ​ខុសច្បាប់​

​ភ្នំពេញ​៖​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា បានប្រកាស​សាលក្រម ផ្តន្ទាទោស​ជនជាប់ចោទ​ដែលជា​អតីត​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បក្ខពួក​ចំនួន ៦ នាក់​ទៀត ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ ករណី​ចូល​ប្លន់​ផ្ទះ​អ្នកលក់​ឡេ តាម​អន​ឡាញ ឈ្មោះ អ៊ា​ន សៀវ​ម៉ី កាលពី​ចុងឆ្នាំ​២០២១​។​ពួកគេ ត្រូវបាន​ចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស បទ​សមគំនិត ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស បទ​កាន់កាប់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ក្លែង​ឯកសារ​សាធារណៈ តាម​មាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និង​មាត្រា ៦២៩ នៃ​ក្រមព្រហ្មទណ្ឌ​។​a wiliam 

​សូមបញ្ជាក់ថា​លោក​សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង និង​បក្ខពួក បាន​ចូល​ប្លន់​ផ្ទះ អ្នកលក់​ឡេ​អន​ឡាញ ឈ្មោះ អ៊ា​ន សៀវ​ម៉ី នៅ​បុរី​មូល​ថោ​ន​ផ្លូវ​ឌួង​ងៀប ភូមិ​គោក​ចំបក់​ក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​១៩ ខែធ្នូ ឆ្នាំ​២០២១ ។​​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ឈុន ដាវី បានប្រកាស​សាលក្រម​ផ្តន្ទាទោស ជនជាប់ចោទ ចំនួន ៧​នាក់ មានដូចជាៈ​
​ទី​១. ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ វិ​ល្លាម​គ័ង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​មេខ្លោង​ចោរប្លន់ ត្រូវ​ផ្តន្ទាទោស រយៈពេល ៩​ឆ្នាំ​។​

​ទី​២. ឈ្មោះ សុវណ្ណ ស្រី​សុរិយោ​ពណ៌ ភេទ​ស្រី អាយុ ២៤ ឆ្នាំ (​ត្រូវជា​ប្រពន្ធ​វិ​ល្លាម​គ័ង​) ដាក់គុក ៦ ឆ្នាំ​។​​ទី​៣. ឈ្មោះ អោ រ៉ា​ម៉ន (​បើករថយន្ត​) ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​​ទី​៤. ឈ្មោះ សុវណ្ណ រ៉ា​នុត ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​​ទី​៥.​ឈ្មោះ កេ​ត ម៉ាច ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​​ទី​៦. ឈ្មោះ នេ​ត ផៃ​មុនី ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​​ទី​៧. ឈ្មោះ ថុ​ន វឌ្ឍនៈ​បូរ៉ា​មី ភេទ​ស្រី ផ្តន្ទាទោស​រយៈពេល ៦ ឆ្នាំ​។​
​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះ បាន​បង្គាប់​ឲ្យ​ជនជាប់ចោទ ទាំង ៧ នាក់ ត្រូវ​រួមគ្នា​សង​ថ្លៃ ខូចខាត​ចំនួន ៥០ ម៉ឺន​ដុល្លារ និង​ថ្លៃ​សំណង​ជំងឺ​ចិត្ត ចំនួន ២០០ លាន​រៀល​ទៀត ទៅ​ភាគី​ដើមចោទ និង​បើកផ្លូវ​ឲ្យ​ប្តឹង​ជំទាស់ ទៅ​តុលាការ​ឧទ្ធរណ៍ តាម​នីតិវិធី​ច្បាប់​។​​គេ​មិនទាន់​ដឹងថា​តើ​បន្ទាប់ពី​ការប្រកាស​សាលក្រម​នេះ​តើ​គណបក្ស​ខ្មែរ​ក្រោក​ត្រូវបាន​រំលា​យឬអត់នោះទេ?។លោកវិលៀមត្រូវបាននាយករដ្ឋមន្ត្រីទូលថ្វាយព្រះមហាក្សត្របណ្តេញចេញពីសមាជីកឧមត្តមក្រុមប្រឹក្សាពិគ្រោះយោបល់មានថានៈស្មើទេសរដ្ឋមន្ត្រីបន្ទាប់ពីបានដឹកនាំក្រុមកាងារចុះទៅស្រាវជ្រាវបញ្ហាទំនាស់ដីធ្លីនៅតំបន់រាមដែលក្រោយមកឮថាដីតំបន់នោះត្រូវបានលក់បាត់អស់ទៅហើយ?។តាំងពីនោះវិលៀមធ្លាក់ខ្លួនតោកយ៉ាករហូតកើតរឿងខាងលើ?៕a will lim3 a will lim4 a william 
​