» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3269 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099036 នាក់

ប្រតិភូ​សភា​អាមេរិក​ទៅ​អ៊ុយ​ក្រែ​នស​ន្យា​ផ្តល់​ការគាំទ្រ​ក្នុងពេល​លោកបូ​រិ​សចន​សុនហា​ត់បោក​គ្រាប់បែក​ជាមួយ​ទា​ហ៊ាន​អ៊ុយ​ក្រែ​ន​

​ប្រទេស​អ៊ុយ​ក្រែ​ន​៖​តំណាងរាស្ត្រ Adam Smith បាន​ដឹកនាំ​គណៈប្រតិភូ​អាមេរិក បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ហើយ​បាន​សន្យាថា​នឹង​ផ្តល់ជំនួយ​អាវុធ​បន្ថែម​ដល់​ប្រទេស​នេះ​។​លោក Adam Smith​ជា ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​វិស័យ​ការពារជាតិ​នៃ​សភាតំណាងរាស្ត្រ​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា «​សហរដ្ឋអាមេរិក រួមជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​បាន​ឈរ​យ៉ាងរឹងមាំ​ជាមួយ​អ៊ុយ​ក្រែ​ន តាមរយៈ​ការ​ផ្តល់ជំនួយ​ផ្នែក​សេដ្ឋកិច្ច យោធា និង​មនុស្សធម៌​»​។​a army uya2 

​សេចក្តីថ្លែងការណ៍​បាន​បន្តទៀតថា «​យើង​នឹង​បន្ត​រិះរក​មធ្យោបាយ ដើម្បី​ផ្តល់​ការ​ជ្រោមជ្រែង​ដល់​លោក​ប្រធានាធិបតី ហ្សេ​លេន​ស្គី និង ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រកបដោយ​ប្រសិទ្ធភាព​តាម​ធ្វើទៅបាន ស្រប​ពេលដែល​ពួកគេ​កំពុង​បន្ត​តស៊ូ​ជម្នះ យ៉ាង​អង់អាច​ក្លាហាន​»​។ សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះដែរ ប្រមុខ​ការពារជាតិ​អាមេរិក​លោក​ឡយ​អូ​ស្ទី​ន​បានប្រកាសថា ទីក្រុង​វ៉ា​ស៉ី​ន​តោន​នឹង​បញ្ជូន​ប្រព័ន្ធ​បាញ់​ផ្លោង​គ្រាប់​រ៉ុក្កែត​ប្រ​ភ​ទេ​HIMAS​ចំនួន​៤​គ្រឿង​ទៀត​ឱ្យ​អ៊ុយ​ក្រែ​ន ដែល​ធ្វើឱ្យ​ចំនួន​សរុប​កើន​ដល់​១៦​គ្រឿង​។​

​ក្រៅពី​អាមេរិក​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ក៏បាន​បង្ហាញ​ការគាំទ្រ​លក​ទឹកចិត្ត​ដោយបាន​ទៅសួរសុខទុក្ខ​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​ចូលរួម​វគ្គ​ហ្វឹកហាត់​នៅ​ជំរំ​ហ្វឹកហាត់ Yorkshire ក្នុងប្រទេស​អង់គ្លេស​ដែល​កំពុង​ហ្វឹកហាត់​ប្រើប្រាស់​អាវុធ​របស់​អង់គ្លេស​ដែល​បាន​ផ្តល់ជូន​សម្រាប់ធ្វើ​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​ផងដែរ ។ លោក ច​ន​សុន ក៏បាន​ចូលរួម​ក្នុងការ​ហ្វឹកហាត់​គប់​គ្រាប់បែក​និង​ប្រើប្រាស់​កាំភ្លើង​បាញ់​រថក្រោះ ប្រភេទ NLAW ផងដែរ​។​​នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៣ ខែកក្កដា ។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក ច​ន​សុន​បាន​ជជែក​លេង​ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន ក៏ដូចជា​ថតរូប​អនុស្សាវរីយ៍​ផងដែរ ។ លោក ច​ន​សុន បាន​បញ្ជាក់ថា «​ខ្ញុំ​បាន​ជួប​ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន​មួយចំនួន​ក្នុងចំណោម​៤០០​នាក់​ដែល​មក​ហ្វឹកហាត់​នៅ​អង់គ្លេស​។​​អង់គ្លេស​បានផ្តល់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន​មានតម្លៃ​ដល់​ទៅ​២,៨​ពាន់​លាន​ដុល្លារ ហើយ​សន្យា​បណ្តុះបណ្តាល​ដល់​ទាហាន​អ៊ុយ​ក្រែ​ន​១​ម៉ឺន​នាក់​ដើម្បី​ប្រើប្រាស់​អាវុធ​របស់​អង់គ្លេស​។a army uy1 a army uya3 


​