» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3005 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098772 នាក់

វិបត្តិ​សេដ្ឋកិច្ច​ស្រីលង្កា​ប្រកា​សលក់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​

 

​រដ្ឋាភិបាល​ស្រីលង្កា​បាន​ឡើង​គម្រោង​លក់​ក្រុមហ៊ុន​អាកាសចរណ៍ ជាតិ​ដើម្បី​បំពេញ​ការខ្វះខាត​នៅក្នុង​ប្រទេស ខណៈដែល​ពលរដ្ឋ​បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​។​
​សារព័ត៌មាន Bloomberg បាន​ផ្សាយ​ថា នៅក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍ នាយករដ្ឋមន្ត្រី Ranil Wickremesinghe បានប្រកាសថា រដ្ឋាភិបាល​បានសម្រេច​លក់​ក្រុមហ៊ុន​អាកាសចរណ៍ Sri Lankan Airlines​។ នៅក្នុង​ឆ្នាំ​២០២១ ក្រុមហ៊ុន​អាកាសចរណ៍ នេះ​បាន​ខាតបង់​ប្រាក់​ជាង ១២៤​លាន​ដុល្លារ ។​a srey langka air 

​ប្រទេស​តំបន់​អាស៊ាន​ដែលមាន​ពលរដ្ឋ​សរុប​ជាង​២២​លាន​នាក់​នេះ ត្រូវ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ចាប់តាំងពី​ឆ្នាំ​១៩៤៨​មក ដោយសារតែ​ខ្វះ​រូបិយវត្ថុ​អន្តរជាតិ​ដើម្បី​ទិញ​ទំនិញ​ពី​ក្រៅប្រទេស​។​​នាយករដ្ឋមន្ត្រី​ស្រីលង្កា​បានបញ្ជាក់​ទៀតថា «​ក្នុងពេល​ប៉ុន្មាន​ខែ​ខាងមុខ គឺជា​ពេលវេលា​ដ៏​លំបាក​បំផុត​។ យើង​ចាំបាច់​ត្រូវតែ​បង្កើត​រដ្ឋសភា ឬ​ស្ថាប័នរដ្ឋ​ជាបន្ទាន់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នាពេល​បច្ចុប្បន្ន​។ ស្រីលង្កា​ធ្លាក់ចូល​ក្នុងស្ថានភាព​លែង​អាច​សងបំណុល​បានជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន នៅពេល​រដ្ឋាភិបាល​ខិតខំ​តស៊ូ​បញ្ឈប់​ការដួលរលំ​សេដ្ឋកិច្ច​ដែល​ជំរុញ​ឡើង​ដោយ​ការតវ៉ា​ប្រឆាំង​អូសបន្លាយ វិបត្តិ​នយោបាយ​និង​ជំងឺឆ្លង​។​

​ពួក​អ្នកបង្កើត​គោលនយោបាយ​បានអោយ​សញ្ញា​ទៅ​ម្ចាស់បំណុល​នានា​ថា ប្រទេស​នេះ​នឹងមិន​អាចធ្វើ​ការទូទាត់​សង​បានទេ​ដរាបណា​ពួកគេ​មិន​រៀបចំ​ការសង​បំណុល​ឡើងវិញ ហើយ​ដូច្នេះ​ស្រីលង្កា​សុំ​ផ្អាក​ការសង នេះ​បើតាម​ការប្រកាស​របស់​ទេសាភិបាល​ធនាគារកណ្តាល​ស្រីលង្កា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ឧសភា​។​​ស្រីលង្កា​បាន​ធ្លាក់​ក្នុង​ចលាចល​ចំពេល​មាន​អតិផរណា​ដល់​កំពូល ដោយ​ប្រធាន​ធនាគារកណ្តាល​មើលឃើញ​អតិផរណា​នឹង​កើន​ដល់​៤០​ភាគរយ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ខណៈ​រូបិយ​បណ្ណ​ក្នុងស្រុក​ហើម ហើយ​ខ្វះ​រូប​បិ​យ​បណ្ណ​បរទេស​សំរាប់​នាំចូល​ស្បៀង​និង​ប្រេងឥន្ធនៈ​។​

​កំហឹង​សាធារណជន​បាន​ពុះកញ្ជ្រោល​ក្លាយទៅជា​អំពើហិង្សា​និង​បាន​នាំ​ដល់​រដ្ឋាភិបាល​ប្រកាស​កាលពី​ខែ​មុន​ថា ខ្លួន​ឈប់​ទូទាត់​បំណុល​បរទេស​ប្រមាណ​១២,៦​ពាន់​លាន​ដុល្លារ​ដើម្បី​ទុក​ប្រាក់​ទិញ​ទំនិញ​ចាំបាច់​។​វា​កត់សំគាល់​ការមិន​អាច​សងបំណុល​បរទេស​បានជា​លើកដំបូង​ចាប់តាំងពី​ប្រទេស​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៨​។​​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​នេះ​បាន​និយាយថា ខ្លួន​ត្រូវការ​ប្រាប់​៣​ទៅ​៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​ដើម្បី​ដកខ្លួន​ចេញពី​វិបត្តិ​៕a srey langka air1 

​