» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5063 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100830 នាក់

ក្មេងប្រុស​ស្រី​៣​នាក់​ឈរ​លេង នៅលើ​ពុំនូកដីខ្សាច់​ជ្រាំងទន្លេ ទឹកទន្លេ​បាន​ជន់​ឡើង​លង់​ស្លាប់តើជាកំហុសអ្នកណា?​

​ខេត្តរតនគិរី ៖ ក្មេងប្រុស​ស្រី​៣​នាក់​បាន ធ្លាក់ចូល​ទឹក​ទន្លេសេសាន​ជន់​ឡើង​(​មិនដឹង​មកពី​ភ្លៀង​ឬ​ការបើកទ្វារ​បង្ហូ​ទឹក​?) ខណៈ​កំពុង​ឈរ​លេង​ភ្លេចខ្លួន នៅវេលា​ម៉ោង​១៖៣០​នាទី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ ២០២២ ត្រង់ចំណុច​ក្រោម​ស្ពាន​សេសា​ន ស្ថិតនៅ​ក្នុងភូមិ​កា​ជូត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​បណ្តាល​ឲ្យ​លង់​ស្លាប់​២​នាក់​។a die sesan

​ប្រភពពី​កន្លែងកើតហេតុ​ឲ្យ​ដឹងថា​៖​ក្មេងស្រី​២​នាក់​ឯ​ក្មេងប្រុស​ម្នាក់ទៀត បាន​ចុះ​ទៅលេង​ក្រោម​ស្ពាន ជាមួយគ្នា​ហើយក៏​បាន​ឡើងឈរ​លេង នៅលើ​ដំបូក​ដីខ្សាច់​មាត់​ទន្លេសេសាន ស្របពេលនោះ​ស្រាប់តែ ទឹកទន្លេ​បាន​ហក់​ឡើង​ធ្វើ​ឲ្យ​ហូរ​ច្រោះ ដីខ្សាច់​បាក់ បណ្តាល​ឲ្យ​ធ្លាក់​ក្មេងស្រី​២​នាក់ធ្លាក់ ចូលក្នុង​ទឹកទន្លេ​ដែល​កំពុង​ហូរ​។ ចំណែក​ក្មេងប្រុស​ម្នាក់ទៀត​ដែល​ឈរ​ក្បែរ​នោះ ឃើញ​ដូច្នេះ​ក៏​ស្រាត​ខោអាវ លោតទឹក​ជួយ តែ​អកុសល​គ្នា​អត់​ចេះ​ហែល​ទឹក​ផង​នោះ ក៏បាន​លង់​ស្លាប់​តែម្តងទៅ​។ ចំណែក​ក្មេងស្រី​ម្នាក់​ចេះ​ហែល​ទឹក​ក៏​រួច​ជីវិត តែ​ក្មេងស្រី​ម្នាក់ទៀត ព្រោះ​មិនចេះ​ហែល​ទឹក​ក៏បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​តែម្តង​។​
​ឪពុកម្តាយ​ជនរងគ្រោះ​បាន​ប្រាប់ថា​. ពួកគាត់​បាន​បោះតង់​ចម្ងាយ​ពី​កន្លែង​កូន​គ្រោះថ្នាក់ ប្រហែល​១០០​ម៉ែត្រ ហើយ​កូន​របស់គាត់​បាន​ទៅ​ឈរ​លេង លើ​ដំបូក​ដីខ្សាច់​ខាងក្រោម​ស្ពាន ជាមួយ​ក្មេងស្រីៗ​២​នាក់ ខណៈនោះ​ដែរ ទឹក​ក៏បាន​ឡើង​ហើយ​ហូរ​ថែម​ទៀតផង ស្រាប់តែ​ដំបូក​ដីខ្សាច់​នោះបាន​បាក់ ហើយ​ធ្លាក់​ក្មេងស្រី​នោះ​ចូលក្នុង​ទឹកទន្លេ​កំពុង​ហូរ​។

ភ្លាមៗ​នោះ​កូនប្រុស​គាត់​ឃើញ​ដូច្នេះ ក៏​ស្រាត​ខោអាវ​របស់ខ្លួន រួច​លោត​ចុះទៅ​ជួយ​ប៉ុន្តែ​ជួយ​មិនបាន ក៏​លង់​ខ្លួនឯង​លិច​បាត់ទៅ នៅ​រក​មិនទាន់​ឃើញ​នៅឡើយ​។(ការពិតករណីយ៍ចឹងវាគួតែអាច្ញាធរដាក់បំរាមឲ្យប្រជាពលរដ្ឋដឹងផង?)​ចំណែក​ក្មេងស្រី ២​នាក់​ដែល​បាក់​ដី​ធ្លាក់​នោះ មាន​ម្នា​ក់លង់​ស្លាប់​ដោយសារ​មិនចេះ​ហែល​ទឹក ម្យ៉ាងទៀត​ដោយ​ក្មេងស្រី​ដែល​ស្លាប់​នោះ ស្លៀកខោ​កាបូ​យ​ជើងវែង​។ ចំណែក​ក្មេងស្រី​ម្នាក់ទៀត ចេះ​ហែល​ទឹក ក៏បាន​រួច​ផុតពី​សេចក្តីស្លាប់ ។

សមត្ថកិច្ច​នគ​បាល​ស្រុក​អណ្តូង​មាស​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​. ករណី​ក្មេងប្រុស​ស្រី​៣​នាក់ ដែល​បាន​លង់ទឹក​ដោយសារ ទឹក​ហូរ​ច្រោះ​ស្លាប់​(​មិន​ប្រាប់​ពី​មូលហេតុ​ហេតុអ្វី​បានជា​មានទឹក​ជន​ឡើង​ដើម្បីរកអ្នកទទួលខុសត្រូវ)​ទី​១.​ក្មេងប្រុស​ម្នាក់​ស្លាប់ មានឈ្មោះ វណ្ណ សុរ៉ា​ត អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ភូមិ​ក្រូច ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ ទី​២.​ឈ្មោះ​ឌឿ​ន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ក្រូច ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី ស្លាប់​។ ទី​៣.​ឈ្មោះ រី ស​ម្ភ​ស្ស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្រូច ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី ត្រូវបាន​ក្រុមការងារ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ បាន​ជួយសង្គ្រោះ រួច​ពី​ក្តី​ស្លាប់​។ សព​រកឃើញ​សមត្ថកិច្ច​ត្រូវប្រគល់ ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​សាកសព​ក្មេងប្រុស ដែល​បាត់​រក​មិនទាន់​ឃើញ សមត្ថកិច្ច​នៅតែ​បន្ត​រុករក​។​a die sesan1 a die sesan2 

​