» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3213 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098980 នាក់

បង្កើតកូន​បាន​១​ខែ​១០​ថ្ងៃ​ខឹង​យំ​ពេក​យកទៅ​បោះចោល​ក្នុង​ប្រឡាយ​ឱ្យ​លង់ទឹក​ស្លាប់​មក​ដេក​គុក​វិញ

 

​បាត់ដំបង​៖ ទារិកា​ម្នាក់ ត្រូវ​ម្តាយ​ខ្លួន​យកទៅ​បោះចោល​ក្នុង​ទឹក​ប្រឡាយ​ឱ្យ​លង់ទឹក​ស្លាប់ រួច​ប្រាប់​គេ​ថា​បាត់​កូន តែ​ពេល​សមត្ថកិច្ច​ដើ​រកឃើញ​ទារិកា​នៅក្នុង​ទឹក​ស្លាប់​បាត់ទៅហើយ​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២២​នៅ​ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​a baby 

​សមត្ថកិច្ច បានឱ្យដឹងថា ក្នុងករណីនេះ​នគរបាល​ក្រុង​បាត់ដំបង បានទទួល​ព័ត៌មាន​ពី​ករណី​បាត់​ក្មេងស្រី​ម្នាក់​ទើប​មាន​អាយុ​១​ខែ​និង​១០​ថ្ងៃ មានឈ្មោះ ជៀប កាន់​យ៉ា ដែលមាន​ម្តាយ​ឈ្មោះ ហន សា​មេន​។ ទាំង​អ្នកភូមិ និង​សមត្ថកិច្ច​បាន​ជួយ​ស្វះ​ស្វែងរក ក៏បាន​ប្រទះឃើញ​សព​ក្មេងស្រី​ខាងលើ​អណ្តែត​នៅក្នុង​ទឹក​ប្រឡាយ​មួយកន្លែង​នៅ​មូលដ្ឋាន​ខាងលើ​។

ក្រោយពី​ឃើញ​សព​ទស​រិ​កា​នេះ លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ដឹកនាំ​ធ្វើការ​ស្រាវជ្រាវ និង​បានសម្រេច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហន សា​មេន ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទី​លំ នៅ​ភូមិ​សង្កាត់​ខាងលើ ដែល​ត្រូវជា​ម្តាយ​ទារិកា​រងគ្រោះ ដើម្បី​ធ្វើការ​សាកសួរ ដោយមាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​។​

​នៅ​ចំពោះមុខ​ការសាកសួរ​រ​បស់​សមត្ថកិច្ច​ស្ត្រី​ជា​ម្តាយ​បាន​ឆ្លើយ​សារភាពថា រូបគាត់​តែម្នាក់ឯង បានធ្វើ​សកម្មភាព​យក​កូនស្រី​បង្កើត​ដែលមាន​អាយុ​ទើប ១​ខែ​១០​ថ្ងៃ ទៅ​បោះចោល​ឱ្យស្លាប់​ក្នុង​ទឹក​ប្រឡាយ​នោះ​។ បន្ទាប់មក​ក៏​ធ្វើ​ដូច ការបាត់​កូនស្រី​របស់ខ្លួន​។​​មូលហេតុ ស្ត្រី​ជា​ម្តាយ​រូបនេះ​បាន​និយាយថា ដោយសារតែ​កូនស្រី​យំ​នៅ​ពេលយប់ ចាប់ពី​ម៉ោង ២១:០០​នាទី រហូតដល់​ម៉ោង​៤:០០​នាទី​ព្រឹក​ទើប​បាត់​យំ​។

ដោយ​ខ្លួន​មានការ​ហត់នឿយ​ជាមួយនឹង​បញ្ហា​នេះ​ផង និង​ជីវភាព​ក្រីក្រ​ពេក ដោយ​កូន​បង​ទើបតែ​មាន​អាយុ ១​ឆ្នាំ​១​ខែ​ផង អត់​មាន​ប្រាក់​ទិញ​ទឹកដោះគោ​ឱ្យ​កូនបៅ​ផង ទើប​សម្រេចចិត្ត​ធ្វើ​ដូចនេះ​។​ពេល​យក​ទារិកា​ទៅ​បោះចោល​នោះ គឺ​នៅពេល​យាយ និង​ម្តាយមីង​មិន​នៅ ដោយនៅ​តែម្នាក់ឯង ក៏​យក​កូន​នេះ​ទៅ​បោះចោល​ក្នុង​ទឹក​ប្រឡាយ​ក្រោយ​ផ្ទះ​តែម្តង​។​​សម្រាប់​ម្តាយ​ដែល​ធុញ​កូន​យំ​ដេក​មិនបាន​យកទៅ​សម្លាប់ចោល​នេះ​សមត្ថកិច្ច​បានរៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ហើយ​ព្រះរាជអាជ្ញា​បានធ្វើការ​ចោទប្រកាន់​ស្រី​ជា​ម្តាយ​បញ្ជូន​នៅ​ឃុំខ្លួន​៕a kill bab1 
​