» យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1985 នាក់

ម្សិលមិញ 12321 នាក់

សរុប 21147591 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន រំលឹក​ជំហរ​៤​ចំណុច​ទៅកាន់​នាយ​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ដើម្បីចូលប្រជុំអាស៊ាន​

 

​ភ្នំពេញ​៖ ក្នុងឱកាស​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​លោក មីន អុង​ឡាំង មេដឹកនាំ​មី​យ៉ាន់​ម៉ា នា​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ទៅកាន់​នាយ​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ៤​ចំណុច ដើម្បី​សម្រួល​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​។ លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ថា នៅក្នុង​កិច្ចពិភាក្សា​រវាង​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ជាមួយនឹង​លោក មីន អ៊ុង​ឡាំង គឺ​បាន​សន្ទនា​នូវ​ការផ្លាស់ប្ដូរ​ព័ត៌មាន​ទៅវិញទៅមក​។a hun burma 

អ្វីដែល​សំខាន់​គឺ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​អាស៊ាន​សម្ដេច​បាន​អំពាវនាវ​ទៅកាន់​លោក មីន អ៊ុង​ឡាំង​ចំនួន ៤​ចំណុច ៖
​ទី​១ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​លោក មីន អ៊ុង​ឡាំង ខិតខំ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ដោយ​ឯកច្ឆន្ទ ៥​ចំណុច​ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ឯកភាពគ្នា​កាលពី​ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ​។
​ទី​២ សម្ដេច​តេ​ជោ បានស្នើ​សុំ​ឲ្យ​លោក បង្កលក្ខណៈ​ធ្វើយ៉ាងណា​ឱ្យ​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ជា​លើកដំបូង នាពេលខាងមុខ​។
​ទី​៣ សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក មីន អ៊ុង​ឡាំង និង​ភាគី​ទាំងអស់​ពាក់ព័ន្ធ​ត្រូ​ប​តែ​បញ្ឈប់​អំពើហិង្សា និង​ឈានឆ្ពោះ​ទៅដល់​ចំណុច​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅពេល​ខាងមុខ​។

សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​សម្ដែង​នូវ​ការបារម្ភ​ចំពោះ​អំពើហិង្សា​ដែល​កើតឡើង ក្រោយពី​ការ​ទស្សនកិច្ច​របស់​ស​ម្ដេចទៅ​កាន់​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​០៧ និង​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២២ កន្លងទៅ និង បាន​ស្នើសុំ​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ទាំងអស់​បង្ហាញ នូវ​ភាព​អត់ធ្មត់​ដើម្បី​ធ្វើយ៉ាងណា​ឈានទៅដល់​បទ​ឈប់​បាញ់​។

​ទី​៤ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដោយ​អញ្ជើញលោក មីន អ៊ុង​ឡាំង ចូលរួម​ជាមួយនឹង​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ផ្ដល់ជំនួយ​មនុស្សធម៌​ទៅ​ការ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ប្រជាជន​កំពុង​ត្រូវ​កាត​បំផុត ដូចដែល​សម្ដេច​តេ​ជោ បាន​លើក​ជាមួយ​លោក​នាពេល​កន្លងទៅនេះ

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៥​មករា ក្នុង​ជំ​នូ​ប​ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ​ថា ស្ថានភាព​មី​យ៉ាន់​ម៉ា កំពុងតែ​ស្មុគស្មាញ​ដោយសារតែ​រដ្ឋាភិបាល​មាន​២ ដែលមាន​រដ្ឋាភិបាល​ស្រមោល​ផងដែរ ។​សម្តេច​ក៏បាន​ជម្រាបជូន​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថា សម្ដេច​នឹង​អញ្ជើញលោក មីន អ៊ុង​ឡាំង ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ប្រសិនបើ​មាន​វឌ្ឍនភាព​នៅក្នុង​កា​រ​អនុវត្ត​ចំណុច​ទាំង​៥ ដែល​បាន​ឯក​ភាពជា​ឯកច្ឆ័ន្ទ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​។ ប៉ុន្តែ​ប្រសិនបើ​មិនបាន​អនុវត្តន៍​អោយមាន​វឌ្ឍនភាព​ទេនោះ លោក មីន អ៊ុង​ឡាំង ក៏ត្រូវ​ត្រៀម​អ្នកតំណាង​ចូលរួម​ប្រជុំ​អាស៊ាន​៕a hun burma1 a hun burma2 
​