» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 220 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095135 នាក់

ឈ្មួញ​ឈ្មោះ​ថាំង​នៅតែ​អាច​នាំ​ជ្រូក​ពី​ស្រុក​យួន​ខុសច្បាប់​ចូល​ដោយ​រលូន​ទោះ​មានការ​ហាមឃាត់​ព្រោះ​ជម្ងឺ​ក៏ដោយ​!


​ស្វាយរៀង ៖​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ក្អម ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក បានអោយ កាសែត ដឹងថា ឈ្មោះ ថាំង ជា​ឈ្មួញ​ជ្រូក​ចាស់វស្សា តែងតែ​ដឹកជញ្ជូន​ជ្រូក ពី​ស្រុក​យួន​ខុសច្បាប់ ចូលមក​ខ្មែរ ជាច្រើន​ក្បាល ថែមទាំង​នាំ​ជ្រូក​កូនតូច ៗ​ទៀតផង​ចូល តាមរយះ​រថយន្ត​ទំនើបៗ​។​a pic romeas1 

​ជ្រូក​ធំ​តាម​រថយន្ត​កូរ៉េ ក្នុង​មួយ​យប់ៗ យកមក​ស្តុ​ប​ទុក​ផ្ទះ​របស់ខ្លួន បាន​យ៉ាង​សុខ​ស្រួល រងចាំ​ឈ្មួញ​ក្នុងស្រុក មក​ទិញ​កាប់​លក់​ចែកចាយ តាម​ផ្សារ​សំរោង នឹង​លក់​តាម​កុងស៊ី មួយចំនួនទៀត ក្នុងភូមិ​សាស្ត្រ ស្រុក​រមាសហែក និង​ស្រុក​រំដួល នៃ​ទឹកដី​ខេត្តស្វាយរៀង​។​​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀតថា មាន​ឈ្មួញ​ជ្រូក​ជាច្រើន​នាក់ មកពី​បណ្តា​ខេត្ត​នាៗ ចាំ​ទទួល​ទិញ​ជ្រូក​នៅផ្ទះ​មេ​ឈ្មួញ ឈ្មោះ ថាំង និង​ឈ្មួញ​ក្នុងស្រុក នៃ​ទឹកដី​ខេត្តស្វាយរៀង​ដឹកជញ្ជូន​តាមរយះ រថយន្ត សាន់​យ៉ុង នឹង​ម៉ូតូ យកទៅលក់​បន្ត ឬ​កាប់​លក់​តាម​តូប​រៀងៗ​ខ្លួន​ដោ​យស​សុខ​ស្រួល​។​សកម្មភាព​ជួញ​ជ្រូក​ពី​ស្រុក​យួន​ខុ​សា​ច្បាប់​ដោយ​ឈ្មួញ​ឈ្មោះ​ថាំង​គឺ​ប្រភព​ចំណូល​របស់ មេ​ពេទ្យ​បសុសត្វ​ខេត្តស្វាយរៀង និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័ ក្នុង​មូលដ្ឋាន ទើប​មេ​ឈ្មួញ​រូបនេះ គេច​ផុតពី​ការបង្ក្រាប​។ ការដែល​ដឹក​ជ​ញ្ជួ​ន​ជ្រូក​ពី​ស្រុក​យួន ឆ្លងដែន ចូលមក​ខ្មែរ យ៉ាង​សុខ​ស្រួល​បំផុត​ដោយសារ​មានការ បើកភ្លើង​ខៀវ ពី​សំណាក់ លោក​មេ​ប៉ុស្តិ៍​ច្រករបៀង​ខ្សែ​ដែក​ជាសំខាន់​។​

​អ្នករ​កស៊ី​និយាយថា លោក​មេ​ប៉ុស្តិ៍​ច្រករបៀង​ខ្សែ​ដែក ស្ថិតក្នុង​ស្រុក​រមាសហែក ជា​អ្នកមាន​សិទ្ធិអំណាច បើក​បា​រ៉ា​ល់ ទើប​ឈ្មួញ​ជ្រូក​ឈ្មោះ ថាំង អាច​នាំ​ជ្រូក​ពី​ស្រុក​យួន ចូលមក​ខ្មែរ បាន​យ៉ាង​រលូន​។​ចូលក្នុង​ស្រុក​មានការ​ឃុបឃិត ពី​សំណាក់​ពេទ្យសត្វ​ស្រុក​រមាសហែក នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​មូលដ្ឋាន ផងដែរ ដោយ​មិន​ខ្វល់​ពី​ជ្រូក​វៀតណាម​ដែលមាន​ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ហើយ​ត្រូវបាន​ក្រសួងកសិកម្ម​ហាមឃាត់​នោះឡើយ​។​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​ក្អម ឃុំ​អង្គ​ប្រស្រែ​សព្វថ្ងៃនេះ​ពួកគាត់​មួយ​យប់ៗ បាន​ត្អូញត្អែរថា ថ្លង់​ជ្រូក​ស្រែក​ដេក​ពុំ​លក់ នឹង​ជះក្លិន​ស្អុយ ដល់​អ្នករស់នៅ​ជិតខាង ទទូច​សំណូមពរ លោក ប៉ែន ប៊ុន​ធី ប្រធាន​ពេទ្យសត្វ​ខេត្តស្វាយរៀង មេត្តា​ចាត់វិធានការ​ក្តៅ​ទៅលើ​មេ​ឈ្មួញ​ជ្រូក ល្បីឈ្មោះ​យូរ​ខែ​យូរ​ឆ្នាំ មក​ផង​ទាន​បើ​មិន​បានទទួល​លាភសក្ការៈ​ពី​ឈ្មួញ​ជ្រូក​ឈ្មោះ​ថាំង៕a pic romeas a pic romeas2 
​