» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 707 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095622 នាក់

ប្រជាពលរដ្ឋ​កំពុង​ភ័យ​ដោយសារ​ធ្វើបុណ្យ​និង​ជិះឡាន​ជាមួយ​សង្ឃ​មាន​ផ្ទុក​កូ​វីត​

​ខេត្តព្រះវិហារ ៖ ថ្មីៗ​នេះ​មហាជន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង​ចំពោះ​សម​ត្ត​កិច្ច​ដែល​មិ​ចាត់ការ​បុគ្គល​ម្នាក់​ដែល​ប្រហែល​មាន​សតិ​មិន​គ្រប់ បាន​ក្លែងខ្លួន​ធ្វើជា​សង្ឃ និមន្ត​កាត់​ភូមិ​ពេល​ល្ងាច​និង​យប់​ព្រលប់ ថែមទាំង​មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ទៀត​។​a fake monk1 

​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា កាលពី ល្ងាច​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ ព្រះសង្ឃ​ដែល​គេ​សង្ស័យ​ក្លែងក្លាយ​នេះ បាន​និមន្ត​បិណ្ឌ​បាត្រ​ដ៏​ចម្លែក​នៅពេល​ល្ងាច កាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ហើយ​ថែមទាំង​មាន​សក់វែង​ខុស​បុព្វ​ជិត​ផ្សេងៗ​ទៀតផង​។​
​មហាជន​បាន​ថតរូប​ព្រះសង្ឃ​អង្គ​នេះ​រួច​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង​រួច​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ព្រះសង្ឃ​អង្គ​នេះ​។

​ក្រោយពេល​ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​សួរនាំ​ទើប​ដឹងថា​ជាស​ង្ឃ​ក្លែងក្លាយ​ហើយ​មាន​សតិ​មិន​គ្រប់​ក៏​ចាប់​ផ្សឹក​និង​យកទៅ​ធ្វើតេស្ត​រហ័ស​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ទៀត ។​​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ ប៉ាវ ហុក​លី ដែល​បាន​ជួប​ករណីនេះ​ផ្ទាល់​វិញ បាន​សរសេរ​រៀបទាំង​ហួសចិត្ត​បែបនេះ​ថា «​តំណាង​ចែកចាយ​ធំ​បាន​មកដល់​ស្រុក​ជាំ​ក្សាន្ត​ហើយ នៅ​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២១ វេលា​ម៉ោង ៦​និង​១០​នាទី មាន​លោកសង្ឃ​ក្លែងក្លាយ​បាន​ដើរកាត់​មុខផ្ទះ​ខ្ញុំបាទ ដោយមាន​ការសង្ស័យ​ខ្ញុំបាទ​បាន​ទាក់ទង ទៅ​លោក​មេឃុំ​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹក​ក្រហម​ឲ្យ​មកឃាត់​សួរនាំ រួចហើយ​បាន​យកទៅ​ធ្វើតេស្ត​រហ័ស នៅ​សាលារៀន​វិទ្យាល័យ​ជាំ​ក្សាន្ត​ដោយ​លទ្ធផល ចេញមក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​។ សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ដាក់​បាត និង​ប្រយោល​ជាមួយនិង​លោកសង្ឃ​ក្លែងក្លាយ​ម្នាក់នេះ សូម​មក​ធ្វើតេស្ត​ជាបន្ទាន់ ( សូម​ការពារ​ទាំងអស់​គ្នា ៣ កុំ ៣ ការពារ ) »​។​

​ក្រោយដឹងថា សង្ឃ​ក្លែងក្លាយ​នេះ​មាន​ផ្ទុក​កូ​វីដ​-១៩ ស្រាប់តែ​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់ បាន​ភ័យ​បុក​ពោះ​ជំនួស​ថា «​ចប់​ហើយ អ្នកស្រុក​ខ្ញុំ បាន​ជិះឡាន​ជាមួយ​គាត់​ដែរ មិនដឹង​យ៉ាងម៉េច​យ៉ាង​ម៉ា​នោះទេ​»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​និយាយ​ទាំង​ហួសចិត្ត​ថា «​តំណាង​ចែកចាយ​ធំ​ទៅដល់​ណា​ហើយ​លោក​ព្រះ ឥឡូវនេះ កំពុង​រញ៉េរញ៉ៃ​ពេញ​ស្រុក អ្នក​ជាប់​ពាក់ព័ន្ធ​កំពុង​ភ័យ​នាំគ្នា​ទៅធ្វើ​តេស្ត​ព្រោងព្រាត​,…»​។​​ករណី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ក្រោយពី​ចាប់​ផ្សឹក​រួច អន្ទិត​ម្នាក់នេះ​បាន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​ព្យាបាល​ជំងឺ​ភ្លាមៗ​ដែរ​និង​បាន​អំពាវនាវ​ដល់​បងប្អូន ជាពិសេស​អ្នក​ប្រគេន​ទេយ្យទាន​ដល់​គាត់​ដែល​ប៉ះពាល់​ផ្ទាល់​សូម​អញ្ជើញ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​កុំបី​ខាន​!៕a fake monk 

​