» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 730 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095645 នាក់

ឧ​ត្ត​ម​សេនីយ៍​នគរបាល​ម្នាក់​ស៊ីដាច់​លុយ​រត់​ការជាប់​ខ្នោះ​

 

​ភ្នំពេញ​៖​ឧ​ត្ត​ម​សេនីយ៍​នគរបាលជាតិ​ម្នាក់​រកស៊ី​រត់ការ​ចូល​ធ្វើការ​បរាជ័យ​ស៊ីដាច់​លុយ​ជាប់​ខ្នោះ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​នគរបាល​ឈ្មោះ​ហង្ស វណ្ណៈ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូនមក​តុលាការ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ នេះ ពាក់ព័ន្ធ​បទល្មើស ឆបោក​ប្រា​ក់ជាង​២​ម៉ឺន​ដុល្លារ រត់​ការចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ តែ​មិនបាន​សម្រេច ហើយ​ស៊ីដាច់​ទៀត​តាម​ដិ​ការ​លោក ម៉ៅ ស៊ីណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​a cheat po 

​លោក ហង្ស វណ្ណៈ ជាប់ចោទ​ពីបទ «​ឆបោក​» ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូ​គី​មិច សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦ តាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហង្ស វណ្ណៈ ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ ប្តឹង​ចោទប្រកាន់ថា បាន​យកលុយ​គេ​ចំនួន ២២,០០០​ដុល្លារ​មេ​រិ​ក ទៅ​រត់​ការចូល​បម្រើកា​រងារ​ជា​មន្ត្រី​នគរបាលជាតិ ប៉ុន្តែ​មិនបាន​សម្រេច​តាម​ការសន្យា ពោលគឺ​ស៊ីដាច់​ប្រាក់​ទាំងនេះ និង ថែមទាំង​គេចវេស​មិន​ជួយ​ដោះស្រាយ​ជាមួយ​ម្ចាស់​ប្រាក់​ទៀតផង ទើប​គេ​ប្ដឹង​មក​តុលាការ តែម្តង ៕a cheat po1 a cheat po2 

​