» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 980 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095895 នាក់

លោក​តុ​ប​ច​ន្ទ័​សេរី​វុ​ធ​អតីត​រាជអាជ្ញា​ខេត្ត​ពោ​សាត់​ដែល​ជាប់គុក​រឿង​ពុករលួយ​ត្រូវបាន​លើកលែងទោស​!

 

​ភ្នំពេញ​៖ ទណ្ឌិត តុ​ប ច័ន្ទ​សិរី​វុ​ធ អាយុ ៦៦ ឆ្នាំ អតីត​ព្រះរាជា​អាជ្ញា​ខេ​ត្ពោ​ធិ​សាត់​ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ឱ្យមាន​សេរីភាព​វិញ​ហើយ បន្ទាប់ បាន​ជាប់ពន្ធនាគារ​ប្រមាណ​ជា ១១ ឆ្នាំ​រឿង​ពុករលួយ​រួចមក​។a chanserey vuth

ព្រះរាជក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខរដ្ឋស្តីទីសម្តេចសាយឈុំ ចុះ​ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២១ ដែល​កាសែត ទើបបាន​ទទួល​នៅ​ថ្ងៃទី ២៨ ខែឧសភា​នេះ បាន​ត្រាស់បង្គាប់​លើកលែងទោស អតីត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ លោក តុ​ប ច័ន្ទ​សិរី​វុ​ធ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់ ១៩ ឆ្នាំ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ កាលពី​ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៣ របស់​តុលាការ​កំពូល​។

​លោក តុ​ប ច័ន្ទ​សិរី​វុ​ធដែលជារាជអាជ្ញាជើងខ្លាំងម្នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ពុករលួយ​មួយ ដែល​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ឈានដល់​ការចាប់ខ្លួន ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នា​ខែវិច្ឆិកា ឆ្នាំ ២០១០ នៅ​គេហដ្ឋាន​របស់លោក នា​ក្រុង​ពោធិ៍សាត់​។បក្ខពួក​លោកតុបចន្ទ័សេរីវុធពីរ​នាក់​គឺ ឈិ​ត វុទ្ធី អាយុ ៤០ ឆ្នាំ ត្រូវ​ជាប់ពន្ធនាគារ ១៦ ឆ្នាំ និង រស់ សំណាង អាយុ ៤០ ឆ្នាំ ត្រូវ​ជាប់​ជាប់ពន្ធនាគារ ១៥ ឆ្នាំ​។លោក តុ​ប ច័ន្ទ​សិរី​វុ​ធ ត្រូវបានតែងតាំង​ជា​ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ខែមិថុនា ឆ្នាំ ២០០១ ហើយ​ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ក្នុង​ខែកុម្ភៈ ឆ្នាំ ២០០៧​ក្រោយពេលជាប់គុកតំណែងក៏ត្រូវលុបចោលដែរ។a chan sereyvuth1 

​