» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 350 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095265 នាក់

អភិបាលខេត្ត​ប៉ៃលិន បណ្តេញ​មន្ត្រី​សុខាភិបាល​ម្នាក់ ចេញពី​ក្របខ័ណ្ឌ ដោយ​គ្រាន់តែ​បង្ហោះ​សារ​ត្អូញត្អែរ​ពី​ទុក្ខលំបាក​នៅ​មណ្ឌល​ច​ក្តា​ឡី​ស័ក !


​ខេត្ត​ប៉ៃលិន​៖​លោក ខឹម មុនី​កុសល ជា​មន្ត្រី​នៅ​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ នៃ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​ប៉ៃលិន បាន​សរសេរ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក «Khem Monykosal» ដោយ​ដាក់​ចំណងជើង​ថា «​បញ្ហា​ដែល​ពេទ្យ​ប្រចាំការ​នៅ​មន្ទីរ​បក្ស​ខេត្ត​ប៉ៃលិន មិនគួរ​នឹង​ទទួល​»​។ លោក​លើក​បង្ហាញថា​«​មន្ត្រី​ពេទ្យ​ជា​បុគ្គលិក​ស្រី​ត្រូវបាន​បងប្អូន​យើង​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក យក​កញ្ចប់​បាយ​គប់​ចំ​មុខ​។a paylin6

ពេទ្យ​ប្រចាំការ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ធ្វើការ​សឹងតែ​មួយរយ​ជំពូក​ហើយ នៅតែ​ទទួលបាន​ការប្រមាថ​បែបនេះ​ទៀត​។ បាយ​មិន​ឆ្ងាញ់ បាយ​ផ្អូម បាយ​ឆៅ​…​។​ល​។ មិនមែន​ពេទ្យ គួរ​ទទួលខុសត្រូវ​ផ្តាច់មុខ​អញ្ចឹងទេ​។ ការងារ​ចែក​បាយ ក៏​មិន​គួរតែ​ពេទ្យ​ជា​អ្នក​រាប់​រង​តែឯង​ដែរ មន្ត្រី​មកពី​មន្ទីរ​ពាក់ព័ន្ធ​គួរតែ​រួមចំណែក​ជួយ មិនមែន​មក​អង្គុយលេង Facebook ក្នុង​តង់ និង​ថតរូប​បង្អួត​គេ​ទេ​»​។​

​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បានចេញ​លិខិត​សម្រេច​បណ្តេញ​លោក ខឹម មុនី​កុសល ចេញពី​ក្របខណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ដោយ​មូលហេតុ​ត្រូវបាន​លោកស្រី​អភិបាលខេត្ត លើកឡើងថា «​ប្រព្រឹត្តិ​កំហុស និង​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ​»​។​​ក្រសួងសុខាភិបាល​ដែល​ស្ថាប័ន​ដើមខ្សែ គួរតែ​ពិនិត្យមើល​អំណាច​របស់​ខ​អភិបាលខេត្ត​ប៉ៃលិន ពាក់ព័ន្ធ​នឹង​ការសម្រេច​បណ្តេញ​មន្ត្រី​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ ថា​តើ​ស្របតាម​«​ច្បាប់ ស្តីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៉ី​វិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ដែរឬទេ​។​

អ្នក​ច្បាប់​និយាយថា​៖​ការសម្រេច​ដាក់ទណ្ឌកម្ម​រដ្ឋបាល​ដែល​មន្ត្រីរាជការ​ណា​ម្នាក់​រំលោភ​លើ​បម្រាម​នៃ​មាត្រា​៣៥ ត្រូវអនុវត្ត​តាម​នីតិ​វិធី ដូច​មានចែង​ក្នុង​មាត្រា​៣៩ និង មាត្រា​៤០ នៃ «​ច្បាប់ ស្តីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៉ី​វិល​»​។ យោងតាម​ច្បាប់​នេះ មានទណ្ឌ​កម្ម​រដ្ឋបាល​មួយចំនួន​ត្រូវអនុវត្ត​ជាមុនសិន ទើប​ឈានដល់​ការបណ្តេញ​ចេញពី​ក្របខ័ណ្ឌ វៀរលែងតែ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​។​

​ការតែងតាំង ការតំលើង​ថ្នាក់ ការផ្លាស់ប្តូរ ការដាក់​ក្រៅ​តំណែង ឬ​ការដាក់ឱ្យ​នៅក្រៅ​ក្របខ័ណ្ឌ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ អនុក្រឹត្យ ឬ​ប្រកាស​។ ការបញ្ឈប់​ឱ្យធ្វើ​ការ​ដោយ​បង្ខំ ការដាក់ឱ្យ​ចូលនិវត្តន៍​មុន​កំណត់ និង​ការហូតងារ​នៃ​អ្នករាជការ​ក្របខ័ណ្ឌ​ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ អនុក្រឹត្យ ឬ​ប្រកាស ស្របតាម​លក្ខន្តិកៈ​ដោយ​ឡែក​នៃ​អ្នករាជការ​នេះ (​មាត្រា​៥).​។​ម្យ៉ាងទៀត​ប្រសិនបើ​ថ្នាក់​អភិបាលខេត្ត​មាន​សិទ្ធ​អំណាច​ក៏ដោយ​ក៏​ការនិយាយ​ការពិត​ប៉ុន​ណឹ​ង​ត្រូវ​បណ្តេញ​ចេះ​ពី​ក្របខ​ណ្ឌ័​វា​ដូចជា​ហួសហេតុ​ពេក​ហើយ​ទេ​ដឹង​?​។​ព្រោះថា​មន្ត្រី​សុខាភិបាល​មានការ​ហត់នឿយ​ខ្លាំងណាស់​។​ណា​ទៅ​សេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ព​ល​រដ្ឋ​?​។​

រឿងនេះ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្ដីបំភ្លឺ​ទាក់ទង​នឹង​ដីកា លេខ​០១៨/២១​ដក​.​ត​ត ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ស្ដីពី​ការដាក់ទណ្ឌកម្ម​វិន័យ​ថ្នាក់​ទី​២ ទៅលើ​ឈ្មោះ ខឹម មុនី​កុសល មន្ត្រី​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​។​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ប៉ៃលិន បាន​បំភ្លឺថា "​លោក ខឹម មុនី​កុសល អតីត​ជា​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ក្នុងតួនាទី​គាត់​មិនដែល​មក បំពេញការងារ​ក្នុង​អង្គភាព គាត់​តែងតែ​ព្យាយាម​បង្ក​ការ​ញុះញុង​បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង របស់​អង្គភាព មន្ទីរ​សុខាភិបាល​ខេត្ត​។ ដោយមាន​កំហុសឆ្គង​ជា​បន្តបន្ទាប់ ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត បានសម្រេច​ស្នើសុំ​មក​រដ្ឋបាលខេត្ត ដើម្បី​បញ្ចប់​ភារកិច្ច​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​។

យោងតាម​លិខិត ស្នើសុំ​នេះ រដ្ឋបាលខេត្ត បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ពិនិត្យឃើញថា​គាត់​ពិតជា​មាន កំហុសឆ្គង​ធ្ងន់ធ្ងរ​ពិតប្រាកដ​មែន និង​បានសម្រេច​បញ្ចប់​តំណែង​ពី​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត មក ជាម​ន្ត្រី តាម​ដីកា​លេខ ០៣៤/១៨​ដក ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨"​។
​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត ថា "​ការបញ្ចប់​ភារកិច្ច​ពេលនោះ គឺ​ដើម្បី​ទុក​ឱកាស​ឱ្យ​មន្ត្រី​រូបនេះ​កែខ្លួន​ឡើងវិញ ប៉ុន្តែ​ផ្ទុយទៅវិញ​មន្ត្រី​រូបនេះ នៅតែ​បន្ត​ការអុកឡុក ញុះញង់ បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​ដដែល​។ បច្ចុប្បន្ន​មន្ត្រី​អង្គភាព​សុខាភិបាល​ជួរមុខ គ្រប់រូប​កំពុង​មមាញឹក​រួមសហការ​ជាមួយ​មន្ត្រី​រដ្ឋបាលខេត្ត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​១៩"​។

"​សូមបញ្ជាក់ថា លោក ខឹម មុនី​កុសល មានតែ​ឈ្មោះ​ជា​មន្ត្រី​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត តែ​គាត់ មិន​បានមក​បំពេញការងា​រ​ទេ​។ ក្នុង​គោលបំណង​បង្ក​ភាពវឹកវរ កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ គាត់ បាន​សុំចូល​រួមជាមួយ​ក្រុមគ្រូពេទ្យ​ជួរមុខ​ចូលមក​មណ្ឌល​ច​ត្តា​ឡី​ស័ក ហើយ​គាត់​ក៏​ឆ្លៀតឱកាស​ថត​បង្ហោះ ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម ដើម្បី​បំប៉ោង​ព័ត​មាន​ក្លែងក្លាយ​ធ្វើឱ្យ​ចលាចល​ក្នុង​សន្តិសុខ​សង្គម​ប៉ះពាល់ ដល់​កិត្តិយស​មន្ត្រី​រដ្ឋបាលខេត្ត និង​មន្ត្រី​សុខាភិបាល​ជួរមុខ​ពិតប្រាកដ ដែល​កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​មិន​គិតពី​ការនឿយហត់​"​។"​ដោយ​មន្ត្រី​រូបនេះ​ប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ​ជាច្រើនលើក​ច្រើនសារ រដ្ឋបាលខេត្ត ត្រូវតែ​អនុវត្ត ទណ្ឌកម្ម​វិន័យ​ថ្នាក់​ទី​២ តាម​មាត្រា​៦៣​នៃ​ព្រះរាជក្រឹត្យ ស្តីពី​លក្ខន្តិកៈ​ដោយឡែក​សម្រាប់​បុគ្គលិក រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​"​។​ស្រុកខ្មែរយើងអត់មានតុលាការរដ្ឋបាលចឹងមិនដឹងថាទៅប្តឹងអ្នកណាទេទោះបីតុលាការទូទៅទទួលជំនួសក៏ដោយ?។a paylin a paylin5 a paylin1 a paylin4 a paylin3 a paylin2 a paylina a paylina1  

​