» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3428 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099195 នាក់

ក្មេងស្រី​ដែល​ត្រូវ​ម្តាយ​ប្រើ​ហិង្សា នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្សត់​ណាស់​!

 

ភ្នំពេញ ៖ ក្រោយពេល​ឪពុកម្តាយ​លែងលះគ្នា ក្មេងស្រី​រងគ្រោះ​បាន​ទៅ​រស់នៅ​ជាមួយ​ឪពុក​អស់​រយៈពេល​២​ឆ្នាំ​ឪពុក​នាង​ក៏​ទទួលមរណភាព​ចោល​ទៅ​។ នាង​បាន​ទៅ​រស់នៅ​ជាមួយ​ជីដូន​នៅឯ​ខេត្តកំពង់ស្ពឺ ជា​ស្រុកកំណើត​ខាង​ឪពុក​(​បង្កើត​)​។​​មិនបាន​ប៉ុន្មាន​ផង​ជីដូន​បានទទួល​មរណភាព​បា​ត់ទៅទៀត​។​a beat girl3 

​នាង​ក៏​សម្រេចចិត្ត​មក​រស់នៅ​ជាមួយ​ម្តាយ​សព្វថ្ងៃនេះ​និង​ឪពុកចុង​ក្មេង​នៅ តាមផ្លូវ​រថភ្លើង ក្នុងភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ខណៈ​ម្ដាយ​មាន ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង ។​រស់នៅ​ជាមួយ​ម្តាយ នាង មិនដែល​បាន​ចូលរៀន​នោះទេ គឺ​ទទួលបន្ទុក​ធ្វើ​ការងារ​ផ្ទះ តាម​បញ្ជា​ម្តាយ ។​ស្ត្រីជន​រងគ្រោះ​នេះ ត្រូវបាន​មន្ទីរ​ស​.​អ​.​យ​រាជធានី​ភ្នំពេញ បញ្ជូនទៅ ទីកន្លែង​សុវត្ថិភាព តាម​ការស្ម័គ្រចិត្ត និង​ផ្តល់​ថែទាំ​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​សិក្សា​ករណី ប៉ាន់ប្រមាណ និង​បង្រួបបង្រួម​ពី​គ្រួសារ​។​

​លោកស្រី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន យុវនីតិសម្បទា រាជធានី​ភ្នំពេញ ដែល​បាន​រំដោះ​នាង​ចេញពី​ម្ដាយ​ចិត្តកំណាច​នោះ បាន​បញ្ជាក់ថា​, ក្មេងស្រី​រងគ្រោះ​ឈ្មោះ ស ស ព អាយុ​២៤​ឆ្នាំ ហើយ មាន​សុខភាព​ផ្លូវចិត្ត មិនសូវ​ល្អ និង​រូ​បរាង្គ​កាយ​ស្គម​ស្លេកស្លាំង ខុសពី​ក្មេងស្រី​ដទៃទៀត​ដែលមាន​ឪពុកម្ដាយ​គ្រប់គ្រង​បីបាច់​ថែរក្សា​ដ៏​ត្រឹមត្រូវ​នោះ​។​

​ប្រភពព័ត៌មាន​ពី​អ្នកជិតខាង​បានបញ្ជាក់​ឲ្យ​ដឹងថា​, ក្នុងការ​រស់នៅ​ស្ត្រី​រងគ្រោះ​ទទួលរង​អំពើហិង្សា​ពី​សំណាក់​ម្តាយ ជា​ញឹកញាប់​។ ស្ត្រី​ជា​ជនរងគ្រោះ​នេះ​បាន​អះអាងថា ថ្ងៃកើតហេតុ ហូរឈាម​នោះ នាង​បាន​ដួល ឮ​សន្លប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​មហា​ជិតខាង​។ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ​បានអោយដឹងថា , តាម​ការចង្អុល​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​នគរ​បាល​មាន​សមត្ថកិច្ច និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជាពិសេស​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ ចុះទៅពិនិត្យ​ជាបន្ទាន់​នូវ​ករណី​ស្ត្រី​រងគ្រោះ​វ័យក្មេង ឈ្មោះ ស៊ិន ស្រី​ពេជ្រ អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ តាម​បណ្ដោយ​ផ្លូ​រថភ្លើង ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ​យ័ រាជធានី​ភ្នំពេញ ក្រោយពី​មាន​អំពើហិង្សា​ពី​ម្តាយ​។ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ លោកស្រី​បាន ចុះ​ដល់​មូលដ្ឋាន ផ្លូវ​រថភ្លើង ជាទី​កន្លែងកើតហេតុ​។

ក្រោយមក​ក៏​ទទួល​ស្ត្រី​ជា​ជនរងគ្រោះ​វ័យក្មេង ពី​អធិការនគរបាល​ដ្ឋា​ន ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ បាន​ដឹក​ស្ត្រីជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ដើម្បី​ពិនិត្យ និង​លាង​របួស​។ ស្ត្រី​រងគ្រោះ​បានទទួល​ថវិកា​ដ៏​ថ្លៃថ្លា​បំផុត​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ចំនួន​១​លាន​រៀល ព្រមទាំង​ចង្អុលបង្ហាញ​ឱ្យ​មន្ទីរជំនាញ​យកចិត្តទុកដាក់​ធ្វើយ៉ាងណា​ផ្ដល់​ការព្យាបាល​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត​ឱ្យដល់​ស្ត្រី​រងគ្រោះ​។

មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ​បាន​ពិគ្រោះ​យោបល់​តាម​នីតិវិធី និង​បាន​បញ្ជូនទៅ​ទីតាំង​សុវត្ថិភាព ផ្តល់​សេវា​ផ្សេងៗ ពី​អង្គការ​ដៃគូរ​។ លោកស្រី​បន្តទៀតថា​, ស្ត្រី​វ័យក្មេង​ខាងលើ​មាន​ស្នាមរបួស​ចាស់​នៅលើ​ក្បាល​ចំនួន​៤​កន្លែង និង​របួស​ថ្មី​ទើប​ដេរ​រួច​១​កន្លែង​។​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង​និង​មហាជន បាន​គាំទ្រ ការរំដោះ​ក្មេងស្រី​នេះ ចេញពី​ម្ដាយ​ចិត្តកំណាច ហើយ​ទៅ​រស់នៅ​កន្លែង​សុខសាន្ត សុវត្ថិភាព មាន​ភាពកក់ក្តៅ បាន​រៀនសូត្រ​ដូចជា​ក្មេងៗ​ដទៃទៀត​ដែរ​៕a beat girl1 a beat girl2 a beat girla 

​