» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3262 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099029 នាក់

ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​សិង្ហ​បុរី​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ជូន​ពលរដ្ឋ​ខ្លួន

 

​ប្រទេស​សិង្ហ​បុរី​៖ ប្រទេស​សិង្ហ​បុរី​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ដោយ​មិន​គិតថ្លៃ ជា​ផ្លូវការ​ដល់​ពលរដ្ឋ​រប​ស់​ខ្លួន ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣០​ធ្នូ​ដែល​ក្លាយជា​ប្រទេស​ទីមួយ​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ដល់​ពលរដ្ឋ​របស់ខ្លួន​។​a singapor vac 

​បុគ្គលិក​សុខាភិបាល នៅក្នុង​មន្ទីរពេទ្យ​ជំងឺឆ្លង​ជាតិ សិង្ហ​បុរី នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​មុនគេ​បង្អស់ ព្រមទាំង​ក្រុមគ្រូពេទ្យ​នៅតាម​មន្ទីរពេទ្យ​នានា​។ បន្ទាប់​មកពី​មនុស្ស​ចាស់​មាន​វ័យ​ពី​៧០​ឆ្នាំ​ឡើងទៅ​។ ការចាក់​វ៉ាក់សាំង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ។​

​លោក Lawrence Wong ប្រធាន​កម្មវិធី​ទប់ស្កាត់​កូ​វីដ​-១៩ របស់​សិង្ហ​បុរី​បាន​ឲ្យ​ដឹងថា «​កម្មវិធី​ចាក់​វ៉ាក់សាំង​នឹង​ផ្តល់​អាទិភាព​ដល់​អ្នក​នៅ​ជួរមុខ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩ បន្ទាប់មក​គឺ​មនុស្ស​ចាស់​។ ក្រោយមក​យើង​នឹង​ផ្តល់ព័ត៌មាន​ដល់​ពលរដ្ឋ​គ្រប់រូប ឲ្យ​មកចាក់​វ៉ាក់សាំង ប្រសិនបើ​ពលរដ្ឋ​យល់ព្រម ដោយ​ការចាក់​វ៉ាក់សាំង​មិនមាន​ការបង្ខិតបង្ខំ​ឡើយ​»​។​
​

កាលពី​សប្តាហ៍​កន្លងមក សិង្ហ​បុរី​បានទទួល​វ៉ាក់សាំង​ដំបូង​គេ​បង្អស់​ពី​ក្រុមហ៊ុន Pfizer របស់​អាមេរិក និង​ក្រុមហ៊ុន អា​ល្លឺ​មឺ​ង់​។ សិង្ហ​បុរី​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​ជាង​១​ពាន់​លាន​ដុល្លារ​សិង្ហ​បុរី ដើម្បី​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ដែលមាន​ទំនុកចិត្ត​ខ្ពស់ ។​កញ្ញា ង្វៀង​ធី​(Nguyen Thuy)​សារព័ត៌មាន​វៀតណាម​( TTXVN )​ប្រចាំ​នៅ​សិង្ហ​បុរី បាន​រាយការណ៍​ថា​« ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​សិង្ហ​បុរី បាន​ធ្វើឡើង​ក្នុងពេល​ប្រទេស​នេះ​បើកទ្វារ​ឡើងវិញ​ដំណាក់កាល​ទី​បី​នៅ​ថ្ងៃទី​២៨​ខែធ្នូ ក្រោយ​រយៈពេល​ជិត​៦​ខែ​នៃ​ការលុបចោល​វិធានការ​រឹតត្បិត​»៕a singuapor 

​