» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5142 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100909 នាក់

ដោយ​ចាត់​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ជាករ​ណិ​យ៍​បាត់ដាន​នាយករដ្ឋមន្ត្រី​ប្រកាស​ចេញ​លុយ​១០០​លាន​និង​ប្រកាស​ ​ផ្អាក​ការរៀប​អាពាហ៍ពិពាហ៍ ឬ ការជួបជុំ​រយៈពេល​១៥​ថ្ងៃ​

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាស​​ផ្អាក​ការរៀប​អាពាហ៍ពិពាហ៍ ឬ ការជួបជុំ​ដែលមាន​មនុស្ស​ច្រើន​រយៈពេល​១៥​ថ្ងៃ ។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​សម្តេច តាមរយៈ​សារ​សំឡេង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ។​a hun sr1 

​សារ​សំឡេង​ដែល​ផ្ញើជូន​អភិបាល​រាជធានី​ភ្នំពេញ និង អភិបាលខេត្ត​សៀមរាប , សម្តេច​តេ​ជោ ហ៊ុន សែន ស្នើសុំ​ការយោគយល់​លើ​បញ្ហា​ទាំងអស់នេះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​​សូមបញ្ជាក់ថា​ត្រឹម​ថ្ងៃទី​៣០​វិច្ឆិកា​មាន មនុស្ស​១៤​នាក់​ហើយ​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ឲ្យ​ដឹង​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ពី​ក្រុង​សៀមរាប​ថា លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា បាន​បង្ហាញថា សរុប​មនុស្ស​១៤​នាក់​ហើយ​បាន​រកឃើញ​មាន​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​រកឃើញ​ចំនួន​៦​ករណី​បន្ថែមទៀត​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា អ្នក​ធ្វើតេស្ត​ពាក់ព័ន្ធ «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» នៅ​ទូទាំងប្រទេស មាន​ចំនួន​៣,៣៣២​សំណាក មកពី​៧​ខេត្ត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ប្រតិបត្តិការ​ទប់ស្កាត់​កូ​វីដ​១៩ បានធ្វើ​លឿន ហើយ​ក្នុង​ទ្រង់ទ្រាយ​ធំ តែ​កន្លែង​ខ្លះ​មិនទាន់​លឿន​នៅឡើយ​ទេ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ឲ្យ​ដឹង អំពី​ការបញ្ចេញ​សាច់ប្រាក់​ជាង ១០០០​លាន​រៀល ទៅ​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស ក្នុងនោះ​ស​ម្តេចក៏​ជូនពរ​បងប្អូន​ជនរួមជាតិ​ឃ្លាត​ចាក​ឆ្ងាយ ពី​កូ​វីដ​-១៩​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖ បងប្អូន​ជនរួមជាតិ​! ព្រឹក​មុ​ិ​ញ​នេះ​ខ្ញុំ​សំរេច​ឱ្យ​បញ្ចេញ​សាច់ ប្រា​ក់ជាង​១០០០​លាន​រៀល​ជូនទៅ រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស​សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​គ្រួសារ​នីមួយៗ​នឹង​ទទួលបាន​២​មុ​ឺ​ន​រៀល​ក្នុង​មួយថ្ងៃ​ដែលមាន​រយៈពេល​១៥​ថ្ងៃ​ដែល​ថវិកា​សរុប​ទទួល​បាន​៣០​មុ​ឺ​ន​រៀល​ក្នុង​មួយ​គ្រួសារ​។​​សូមកុំ​មានការ​ភាន់ច្រឡំ​ថា​ខ្ញុំ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស​ក័​១៥​ថ្ងៃ​។​​ការធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមតែ​១៤​ថ្ងៃ​ប៉ុណ្ណោះ​តែ​ខ្ញុំ​ផ្តល់ជូន​ថវិកា​សម្រាប់​១៥​ថ្ងៃ​ក្នុង​បំណង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែប៉ុណ្ណោះ​។​​សម្តេច ជូនពរ​បងប្អូន​ជនរួមជាតិ​ឃ្លាត​ចាក​ឆ្ងាយ​ពី​កូ​វីដ​-១៩​។

​បើតាម​ការប្រកាស​រប​ស់លោក​ស្រី​យក​សម្បត្តិ​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល​កាលពី​យប់​ថ្ងៃទី​២៨​វិច្ឆិកា​បាន​ឲ្យ​ដឹង​ពី​ការ​​រកឃើញ​ភរិយា​របស់​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ៍ ឆែម សាវុធ ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ក្រុមគ្រូពេទ្យ បានចេញ​ធ្វើការ​ទាំងយប់ ដោយ​ទៅយក​អ្នកជំងឺ​នៅផ្ទះ ក្នុង​បុរី​ប៉េង​ហួត តាមផ្លូវ​៦០​ម៉ែត្រ មកកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ព្រមទាំង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ លើ ក្រុមគ្រួសារ​របស់គាត់ និង ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ ផ្សេងទៀត​។​

​លោកជំទាវ បាន បន្ថែមថា ក្រសួងសុខាភិបាល ក៏បាន ណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល ខេត្តសៀមរាប បញ្ជូន​គ្រូពេទ្យ ចេញ​ធ្វើការ​ទាំងយប់​ដែរ ដើម្បី​ស្វែងរក អ្នកពាក់ព័ន្ធ​ជាមួយ ស្ត្រី​អ្នកជំងឺ​កូ​វីដ​នេះ ដោយសារ​គាត់​មានផ្ទះ​នៅ​សៀមរាប​។ គាត់​បាន​ទៅ​នៅ​សៀមរាប ដូចជា ៤ ទៅ ៥​ថ្ងៃ​ដែរ ។​​លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា «​ស្ត្រី​អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​ភរិយា ឯកឧត្តម ឆែម សាវុធ មាន​រោគសញ្ញា តាំងពី ១០​ថ្ងៃមុន​។ កាលពី​ថ្ងៃ​សៅរ៍​មុន គាត់​ទៅ​ញ៉ាំ​អី នៅ​ផ្សារ​អ៊ី​អន​១ ហើយ​គាត់​ឡើង​ចុះ​ភ្នំពេញ​-​សៀមរាប ។ គាត់​ឥឡូវនេះ នៅ​ភ្នំពេញ​។ ព្រឹក​មិញ គាត់​ឡើងជណ្តើរ ៣​កាំ ក៏​ហត់​ដែរ​បានន័យថា​គាត់​ឆ្លង​ជម្ងឺ​នេះ​១០​ថ្ងៃ​ហើយ​។​ប្តី​និង​កូន​គាត់​ឆ្លង​ទាំងអស់ ។​

​ករណី​យ៍​នេះ​សម្តេច​តេ​ជោ​ថា​៖​ខ្ញុំ​ហៅថា ជា​ករណី​បាត់ដាន​។ ឥឡូវ​យើង​អត់​ដឹងថា ក្រុមគ្រួសារ​របស់​ឯក​ឧ​ត្ត​ម ឆែម សាវុធ ឆ្លង​ពី​អ្នកណា​ទេ រក​អត់​ទាន់​ឃើញ​ក្បាល​កន្ទុយ នៅ​កន្លែង​ណា​។ នោះ​ហើយ​ជាការ​លំបាក ដែល​យើង​ចាត់ទុកថា វា​ជា​មហន្តរាយ​មួយ​សម្រាប់​ប្រទេស​របស់​យើង បើ​យើង​ទប់ស្កាត់​មិនទាន់​ពេលវេលា​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» ដែលជា​ករណី​រកឃើញ​ការឆ្លង​កូ​វីដ​-១៩ ក្នុង​សហគមន៍​ជា​លើកដំបូង គឺជា​ករណី​បាត់ដាន ហើយ​សម្តេច​បាន​ព្រមាន​ថា ព្រឹត្តិការណ៍​នេះ​នឹង​នាំ​មហន្តរាយ​ដល់​ប្រទេសជាតិ បើ​ទប់ស្កាត់​មិនទាន់​ពេលវេលា​។​សម្តេច​តេ​ជោ ហ៊ុន សែន​, សម្តេច​បានកំណត់​ពេល​វេលា​១៥​ថ្ងៃ ក្នុងការ​ប្រយុទ្ធ​ជាមួយ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ សម្តេច​តេ​ជោ បាន​ថ្លែងថា ដើម្បី​ឲ្យ​ការប្រយុទ្ធ​បាន​ជោគជ័យ​ក្នុង​រយៈពេល ១៥​ថ្ងៃនេះ មិនអាច​ពឹង​តែ​លើ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​នោះទេ គឺ​ត្រូវតែមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន សង្កត់ធ្ងន់ៗ​ថា ៖ «​មេរោគ​ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នេះ ជា​ប្រភេទ​មេរោគ​ខ្លាំង ដែល​ត្រូវ​ប្រើ​ថ្នាំខ្លាំង​»​។ សម្តេច​តេ​ជោ បាន​ថ្លែង​ទៀតថា ប្រតិបត្តិ​ការរុករក​ជំងឺ​កូ​វីដ​-១៩ ត្រូវធ្វើ​ក្នុង​ល្បឿន​លឿន និង​ទ្រង់ទ្រាយ​ធំ​ជាង​ពេលមុនៗ​ទៅទៀត​៕a hun sr1 a chhema