» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2286 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098053 នាក់

ផ្ទុះ​ជម្ងឺ​គ្រុនផ្តាសាយ​ធំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះ​វិ​ហ៊ា​រ​ចម្លង​មនុស្ស​ខ្ទង់រយ​នាក់​!

 

​ខេត្ត​ព្រះ​វិ​ហ៊ា​រ​៖​នៅក្នុង ពន្ធនាគារ ខេត្តព្រះវិហារ មាន ក្រុម មនុស្ស ខ្ទង់រយ នាក់ បាន និង កំពុង កើតមាន ជំងឺ គ្រុន ផ្តាសាយធំ (Influenza A) ។​នេះ​បើតាម​អ្នកនាំពាក្យ និង ជា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី ន បាន ឲ្យ​កាសែត ដឹង នៅ ព្រឹក ថ្ងៃទី ១ ខែកញ្ញា​។ a co vihea 

​ក្រោយពី បាន ចុះ ស្រាវជ្រាវ និង ពិនិត្យ ស្ថានភាព ជំងឺ​ដោយ ក្រុមការងារ ឆ្លើយតប បន្ទាន់ និង ក្រុម គ្រូពេទ្យ ពិនិត្យ​ព្យាបាល​របស់ មន្ទីរ​សុខាភិបាល ខេត្តព្រះវិហារ តាម លក្ខណៈ បច្ចេកទេស​មក អ្នកជំងឺ និង អ្នក​សង្ស័យថា ឆ្លង​ជំងឺ ត្រូវបានធ្វើ​ការបែងចែក ចេញពី​គ្នា ដូចជា អ្នកជំងឺ ចំនួន ១៤៧ នាក់ ( ស្ត្រី ១៩ នាក់ ) ដាក់ ក្នុង បន្ទប់ ដាច់ដោយឡែក ផ្តល់ ការព្យាបាល និង បាន​យក វត្ថុ សំណាក​ដើម្បី ធ្វើតេស្ត រក វីរុស កូ វីដ –១៩ ។

អ្នក សង្ស័យ ឆ្លង ជំងឺ ផ្តាសាយធំ ចំនួន ១១ នាក់ ត្រូវ បាន ដាក់​ឲ្យ​នៅ​បន្ទប់ ដាច់ដោយឡែក ផ្សេង មួយទៀត និង អ្នក ដែល មិន សង្ស័យ ឆ្លង ជំងឺ ចំនួន ៣២៦ នាក់ ( ស្ត្រី ២០ នាក់ ) ត្រូវ បានដាក់ ក្នុង បន្ទប់ ដាច់ដោយឡែក ផ្សេងៗ គ្នា ។​​លោកជំទាវ​អ្នកនាំពាក្យ បាន ឲ្យ​ដឹង ទៀតថា លទ្ធផល វិភាគ វត្ថុ សំណាក​ទទួល បាន ពី វិទ្យាស្ថាន ជាតិ ស្រាវជ្រាវ សុខភាព​សាធារណៈ បាន​បង្ហាញថា​អ្នកទោស​និង​បុគ្គ​លឹក អវិជ្ជមាន វីរុស កូ វីដ –១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជា​ករណី ជំងឺ កូ វីដ –១៩ នោះទេ ។ ទោះជា​យ៉ាងណា​លទ្ធផល វិភាគ របស់ មន្ទីរ ពិសោធន៍ ក៏បាន បញ្ជាក់ដែរថា ជា ករណី ជំងឺ ផ្តាសាយធំ (Influenza A) ដែលជា ជំងឺ អាច ឆ្លង បន្ត គ្នា បាន ក្នុង ទ្រង់ទ្រាយ​ធំ បែបនេះ ដែរ ប្រសិនបើ បុគ្គល ម្នាក់ៗ មិន បាន អនុវត្ត កិច្ចការពារ ខ្លួន បាន​ត្រឹមត្រូវ ទេនោះ ។​

​បើតាម​លោកជំទាវ​ឱ វណ្ណឌី ន បច្ចុប្បន្ន ស្ថានភាព សុខភាព របស់ អ្នក ជំងឺ មាន សភាព ល្អប្រសើរ ជា បណ្តើរៗ និង ស្ថិតក្រោម ការ តាមដាន ដោយ យកចិត្តទុកដាក់ ពី ក្រុមគ្រូពេទ្យ របស់ មន្ទីរ សុខាភិបាល ខេត្តព្រះវិហារ ។​​យ៉ាងណាក៏ដោយ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅតែ បន្ត អំពាវនាវ ដល់ ប្រជាពលរដ្ឋ ទាំងអស់ បន្ត ចូលរួម អនុវត្ត វិធានការ ការពារ កុំ ឲ្យ មានការ ចម្លង ជំងឺ កូ វីដ –១៩ ផង និង ការ ពារ ជំងឺ ផ្តាសាយធំ ផង ដែល ជា ជំងឺ អាច ឆ្លង ពី បុគ្គល ម្នាក់ ទៅ ម្នាក់ទៀត នៅក្នុង ក្រុមគ្រួសារ ឬ នៅក្នុង ក្រុម មនុស្ស ណាមួយ នោះដែរ ៕A Co din a co vihea1 a co vihea2 

​