» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3203 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098970 នាក់

ស្ត្រី​ម្នាក់​ស្លាប់​ហើម​ស្អុយ​ក្នុង​បន្ទប់​ជួល​ជ​នស​ង្ស័​ជា​ប្តី​ចុង​!

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​ស្ត្រី​ម្នាក់ ត្រូវបាន​ម្ចាស់​ផ្ទះជួល​ប្រទះឃើញ​ដេក ស្លា ប់ នៅក្នុង​បន្ទប់ សព​ឡើង​ហើម​ស្អុយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើត​ឡើងដល់​ប្រជាពលរដ្ឋ​។ អ្នកជិតខាង​សង្ស័យថា​ឃាតក​គឺជា​ប្តី​ចុង​វាយ ស ម្លា ប់ នៅ​ចំណុច​បន្ទប់​ជួល ស្ថិតនៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​a kill wife1 

​ជនរងគ្រោះ​មានឈ្មោះ ហេង សុខ​ឃឿន មាន​អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ និង​ជា​ស្ត្រី​មេម៉ាយ​មានកូន​២​នាក់​។ កូនស្រី​ច្បង​អាយុ​១៨​ឆ្នាំ មាន​ប្ដី​ទៅហើយ រីឯ​កូនប្រុស ស្នាក់នៅ​កន្លែងកើតហេតុ​។​មាន ទីលំនៅ​ភូមិ​ជ្រួល ឃុំ បា​ល័​ង្គ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជន​រង គ្រោះ​មក​ធ្វ​ការ ក៏បាន​យកប្ដី​ក្រោយ​ដែលមាន​ឈ្មោះ​ពេជ្រ ចន្ថា អាយុ​៤៣​ឆ្នាំ មុខរបរ​កម្មករសំណង់ នៅ​ខេត្តស្វាយរៀង ដែល​ប្តី​ចុង​នេះ ធ្លាប់​ត្រូវបាន​នគរបាល​ឃាត់​ម្ដង​ហើយ​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ ពីបទ​វាយ​ធ្វើបាប​ប្រពន្ធ​ជា​ជនរ ង គ្រោះ តែ​បាន​រួចខ្លួន​វិញ ពេលនេះ​ស ង្ស័ យ​គឺជា​ង្ន​ក ស ម្លា ប់​ប្រពន្ធ​ព្រោះ​គេចខ្លួនបាត់​ហើយ ។​

​កូន​ជន រ ង​គ្រោះ ឲ្យ​ដឹងថា ម្តាយ​បានរស់នៅ​ជាមួយ​ប្តី​ចុង​នេះ អស់​រយៈពេល​៣​ឆ្នាំ​មកហើយ តែងតែមាន​ការឈ្លោះប្រកែក​គ្នា ត្រូវ​ប្តី​ក្រោយ វាយ​ធ្វើបាប​រហូត​។ ធ្លាប់​ប្ដូរ​បន្ទប់​ជួល​ពី​កន្លែង​មួយ​ទៅមួយ មិនដែល​ស្នាក់នៅ​កន្លែង​ណាមួយ​ជាប់​កន្លែង​នោះទេ​។ ថ្មីៗ​នេះ​ទើបតែ​ផ្លាស់​មក​ជួល​បន្ទប់​កើតហេតុ បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ។​កូនស្រី អត់​ដែល​បាន​ជួប​មុខ​ម្ដាយ​ទេ ប៉ុន្តែ​ធ្លាប់​ជួប​ឪពុកចុង ហើយ​នាង​បាន​សួររក​ម្ដាយ​នាង ឪពុកចុង​នេះ​បាន​ប្រាប់​នាង​ថា ម្ដាយ​នាង​ទៅ​ស្នាក់នៅ​ជាមួយ​មិត្តភក្ដិ​ធ្វើការ​ងារ​នៅឯ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាត់​ហើយ​ទើប​នាង​មិន​ចាប់អារម្មណ៍ ។​លុះដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ ទើប​ដឹងថា​ម្តាយ​ស្លាប់ ហើយ​ការស្លាប់​របស់​ស្ត្រី​រង គ្រោះ ខាងលើ​ត្រូវបាន​គេ​សង្ស័យ ត្រូវ​ប្ដី​ចុង​វាយ ស ម្លា ប់។ 

​ម្ចាស់​ផ្ទះជួល​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​ដើរ​កាត់មុខ​បន្ទប់​លេខ​១ ក៏មាន​ធុំក្លិន​ស្អុយ​ដ៏​ចម្លែក​ដោយមាន​ការ ស ង្ស័ យ គាត់​ក៏​កាត់​សោ​ទ្វារ​ចូល​មើល ភ្លាមនោះ​ក៏​ឃើញ​ជន​រង គ្រោះ ដេក ស្លា ប់​ក្នុង​សភាព​ហើម​ស្អុយ​ទៅហើយ ។​​អ្នកភូមិ​បាន​និយាយថា កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ គេ​ឃើញ​ប្តី​ចុង ជ ន រ ង គ្រោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​ស្ត្រី រ ង គ្រោះ​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​គេ ហើយ​រហូតដល់​យប់​ជ្រៅ​ទើប​ត្រឡប់មកវិញ​។ ក្រោយមក​ក៏​ស្រាប់តែ​បាត់​ស្ត្រី​ជា​ប្រពន្ធ​ចេញពី​ក្នុងផ្ទះ​រហូតដល់​ពេល​ប្រទះឃើញ​សាកសព​តែម្តង ។ ចំណែក​ប្ដី​ក៏បាន​គេចខ្លួនបាត់ ។​
​។ សមត្ថកិច្ច​បាននិងកំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ឃាតក​យកមក​ផ្តន្ទាទោស ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​។​a kill wife a kill wife2 a kill wifea 
​